ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនទំនើងបង្ហោះម៉ូតូ​​ត្រូវ​ចាប់មក​ដុះ​ក្អែល​ចេញ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ក្រុម​យុវជន​បំពុលសង្គម​យ៉ាងតិច​ចំនួន​១៣​នាក់ ដែល​តែង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នកដំណើរ​តាម​រយៈ​ការ​ជិះ​ម៉ូតូ​បង្ហោះ​ពាសពេញ​ថ្នល់​ទាំង​ហ្វូង​ៗ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាស នៃ​ស្នងការ​ខេត្ត ស្ទាក់​ឃាត់ខ្លួន​បាន​រួច​នាំ​យក​​ទៅ​ព្រមាន កាល​កាលពី​រសៀល​នៅ​ថ្ងៃ​ទី​០១ ​តុលា ។…

ខេត្តបាត់ដំបង ​៖ ក្រុម​យុវជន​បំពុលសង្គម​យ៉ាងតិច​ចំនួន​១៣​នាក់ ដែល​តែង​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នកដំណើរ​តាម​រយៈ​ការ​ជិះ​ម៉ូតូ​បង្ហោះ​ពាសពេញ​ថ្នល់​ទាំង​ហ្វូង​ៗ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាស នៃ​ស្នងការ​ខេត្ត ស្ទាក់​ឃាត់ខ្លួន​បាន​រួច​នាំ​យក​​ទៅ​ព្រមាន កាល​កាលពី​រសៀល​នៅ​ថ្ងៃ​ទី​០១ ​តុលា ។ ​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក​ឈឿ​ង គឹ​ម​សុង បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ពាល​ទាំង​១៣​នាក់​នោះ ត្រូវ​បាន​កម្លាំង​របស់​លោក​តាម​ប្រ​ម៉ា​ញ់​បាន​មួយ​ចំនួន នៅ​ចំណុច​ក្នុង​ព្រ​លាន​យន្តហោះ និង មួយ​ចំនួន​ទៀត​នៅ​លើផ្លូវ​ហា​យ​វេ ដែល​កំពុង​សាងសង់​នៅ​ជាយក្រុង​។

លោកបាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ទំនើង​ជាង​១០​នាក់​នេះ កម្លាំង​ជំនាញ​ក៏​បាន​ដកហូត​ម៉ូតូ​ចំនួន​០៦​គ្រឿង​ដែរ ដែល​ជា​មធ្យោបាយ​បង្ក​ភាព​អនា​ធិ​ប​តេ​យ្យ​។​មានការ​កត់​​សម្គាល់ថា បច្ចុប្បន្ន​ នៅ​ក្នុង​ព្រ​លាន​យន្តហោះខេត្តបាត់ដំបង និងនៅ​តាម​កន្លែង​ខ្លះនៃ​កំណាត់​ផ្លូវ​ហា​យ​វ៉េ ​ដែល​កំពុង​សាងសង់​វាង​ក្រុង​បាត់ដំបង គឺជា​ទីកន្លែង​ដ៏​ពេញ​និយម​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​អង្គុយ​លេង​កំសាន្ត​ជា​លក្ខណ​:​គ្រួសារ ដើម្បី​លំហែកាយ ហើយ​ក៏​ជាទី​ពេញ​និយម​សម្រាប់​ការ​ហាត់ប្រាណ​ដែរ​។

ប៉ុន្តែ​ទន្ទឹម​នឹង​នោះ វា​ក៏​ជាទី​តាំង​ដ៏​ពេញ​និ​យ​ម សម្រាប់​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ប្រណាំង ជិះ​ម៉ូតូ​បង្ហោះ ឬ ជិះ​ម៉ូតូ​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​ឃោ​ឃៅ​ផង​ដែរ ​។​ លោក ឈឿ​ង គឹ​ម​សុង នាយ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​និយាយ​ដោយ​យោង​លើ​សកម្មភាព​ជាក់ស្ដែង នៃ​ក្រុម​ទំនើង​នោះ​ថា កន្លង​ទៅ​ក្រុម​ក្មេង​ទំនើង​នេះ ពិតជា​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ខ្លាំង​ណាស់​នៅ​តាម​ដងផ្លូវ​នានា ក៏​ដូច​នៅ​ក្នុង​ព្រ​លាន​យន្តហោះ​ដែរ ហើយ​ប្រជាពលរដ្ឋ​ដែល​និយម​ទៅ​អង្គុយ​លំហែកាយ ឬ ទៅ​ហាត់ប្រាណ​នៅ​ទីនោះ​ក៏​ប្រឈម​នឹង​គ្រោះថ្នាក់​យ៉ាង​ផុយ​ស្រូ​យ​ជាមួយនឹង​ក្រុម​ជនពាល​នេះ​ផង​ដែរ​។

ដូច្នេះ​ហើយ ទើប​លោកស្នងការ​ដាក់​វិធានការ​ចុះ​បង្ក្រាប​តែ​ម្ដង​។​ លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា កន្លង​មក​កម្លាំង​របស់​លោក​ក៏​ធ្លាប់​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​ក្រុម​បង្ហោះ​ម៉ូតូ​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ តែ​មិនយូរ​ប៉ុន្មាន​ក្រុម​នេះ​បាន​លួ​ប​បង្ក​បញ្ហា​ដដែល​ទៀត​។ មិនតែប៉ុណ្ណោះ ពេល​ខ្លះ​បង្ក្រាប​បាន​ទាំង​មនុស្ស​ដកហូត​បាន​ទាំង​ដាវ​ឬ​កាំបិត​ទាំង​ផង ដែល​ពួក​គេ​ដាក់​តាម​ខ្លួន​ដើម្បី​ត្រៀម​ច្បាំ​គ្នា​។​

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ក្រុម​យុវជន​ទំនើង​ទាំង​១៣​នាក់ ដែល​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ខាងលើ​នេះ យើង​បាន​នាំ​ពួក​គេ​កាន់​ស្នងការ​ខេត្ត ដើម្បី​សួរនាំ​ ។ ប៉ុន្តែ​ដោយ​យោង​លើ​គោល​ការ​ណ៏​លោកស្នងការ​ខេត្ត និង​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង យើង​គ្រាន់តែ​ធ្វើការ​អប់រំ​ពួក​គេ និងអញ្ជើញ​អាណាព្យាបាល​របស់​ពួក​គេ​ឱ្យមក​ធានា​និង​ធ្វើ​កិច្ចសន្យា​ប​ញ្ឈ​ប់​សកម្មភាព​ល្មើសច្បាប់ មុន​ពេល​អនុញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ