Man UTD រំពឹងបាន Cavani និងខ្ចីជើងម្នាក់ទៀតពី Real មុនទីផ្សារដោះដូរកីឡាករបិទ
អង់គ្លេស ៖ យោងតាមការចុះផ្សាយពី Metro បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United រំពឹងថានឹងសម្រេចការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Edinson Cavani…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពី Metro បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United រំពឹងថានឹងសម្រេចការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Edinson Cavani…
អង់គ្លេស ៖ យោងតាមការចុះផ្សាយពី Metro បានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United រំពឹងថានឹងសម្រេចការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Edinson Cavani និងខ្ចីជើងខ្សែប្រយុទ្ធ Luka Jovic ពីក្រុម Real Madrid ឱ្យបានមុនទីផ្សារដោះដូរកីឡាករបិទទ្វារ។
Cavani បច្ចុប្បន្នកំពុងគ្មានក្លិបលេង ចាប់តាំងពីចាកចេញពី Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាល ២០១៩-២០ ហើយឱកាសដ៏ល្អបំផុតសម្រាប់លោក Ole Gunnar Solskjaer ក្នុងការនាំយកខ្សែប្រយុទ្ធបទពិសោធន៍ពេលខ្លួន របស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយវ័យ ៣៣ឆ្នាំរូបនេះ ដោយគ្មានតម្លៃខ្លួន។
ទន្ទឹមនឹងនេះដែរ ខ្សែប្រយុទ្ធអន្តរជាតិស៊ែប Luka Jovic ដែលទើបតែវិលត្រឡប់មកចូលរួមជាមួយ Real Madrid វិញកាលពីរដូវកាលមុន ក្រោយឱ្យទៅកាន់ក្លិបអាល្លឺម៉ង់ Eintracht Frankfurt ខ្ចីជើងនោះ ក៏កំពុងចង់ចាកចេញពីទឹកដី Santiago Bernabeu ផងដែរ បន្ទាប់ពីរូបគេមិនក្លាយជាជម្រើសរបស់ក្រុម ក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinedine Zidane។
សូមបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករនៅប្រទេសអង់គ្លេស នឹងបិទទ្វារជាផ្លូវការនៅថ្ងៃទី៥ ខែតុលាខាងមុខនេះ បន្ទាប់ពីបើកចាប់តាំងពីថ្ងៃទី២៧ ខែកក្កដាកន្លងទៅ៕
ចែករំលែកព័តមាននេះ