ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តជា​បុណ្យ បុណ្យ​ជា​សុខ

5 ឆ្នាំ មុន

តាម​ច្បាប់​កម្មផល បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច ធ្វើ​ល្អ​បាន​ច្រើន យើង​នឹង​ទទួលផល​អាក្រក់​តិច ផល​ល្អ​ច្រើន តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​សាង​បាប​ច្រើន​ជាង​ធ្វើបុណ្យ យើង​នឹង​ទទួលលទ្ធផល​អាក្រក់​ច្រើន​ជាង​សេចក្តី​ល្អ ដែល​ផលកម្ម​ទាំង​អស់នេះ​ជួន​ក៏​ហុច​ឱ្យ​ក្នុង​ពេល​បច្ចុប្បន្ន ជួន​ក៏​ឱ្យ​នា​អនាគតជាតិ…

តាម​ច្បាប់​កម្មផល បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច ធ្វើ​ល្អ​បាន​ច្រើន យើង​នឹង​ទទួលផល​អាក្រក់​តិច ផល​ល្អ​ច្រើន តែ​ផ្ទុយ​ទៅ​វិញ បើ​យើង​សាង​បាប​ច្រើន​ជាង​ធ្វើបុណ្យ យើង​នឹង​ទទួលលទ្ធផល​អាក្រក់​ច្រើន​ជាង​សេចក្តី​ល្អ ដែល​ផលកម្ម​ទាំង​អស់នេះ​ជួន​ក៏​ហុច​ឱ្យ​ក្នុង​ពេល​បច្ចុប្បន្ន ជួន​ក៏​ឱ្យ​នា​អនាគតជាតិ ។

សម​ដូច​ព្រះពុទ្ធ​ត្រាស់​ថា ចិត្តជា​បុណ្យ បុណ្យ​ជា​សុខ ហេតុនេះ​ទើប​អ្នក​សាង​បុណ្យ​ទាំង​ឡា​យ​តែងតាំង​ចិត្ត​ធ្វើបុណ្យ​ប្រាថ្នា​សេចក្តីសុខ ឯ​សេចក្តី​ល្អ​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​រួច​ហើយ​នោះ​មិន​បាន​បាត់បង់​ទៅ​ណា​ទេ ផល​នេះ​នឹង​ហុច​ឱ្យ​យើង​វិញ​នៅ​ពេល​ណាមួយ​មិន​ខាន នេះ​ជា​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។

ហេតុ​នោះ​ទើប​អ្នកចិត្តបុណ្យ​ដែល​ស្រឡាញ់​ពេញចិត្ត​កល្យាណកម្ម​តែង​និយាយ​ត​ៗ​គ្នា​ថា ធ្វើ​ល្អ​រមែង​បាន​ផល​ល្អ ដែល​ពាក្យ​នេះ​មាន​ន័យ​ថា ធ្វើ​ល្អ​តែង​ទទួល​អានិសង្ស​អំពី​សេចក្តី​ល្អ​នោះ​​វិញ​ជាក់​ជា​មិន​ខាន បើ​ទោះជា​ជាតិ​នេះ​មិន​បាន​ទទួល ក៏​គង់​ទទួលផល​ក្នុង​ជាតិ​ខាង​​មុខ​ៗ​ណាមួយ​ប្រាកដ គឺ​អានិសង្ស​នៃ​សេចក្តី​ល្អ​នេះ​មិន​បាត់បង់​ទៅ​ណា​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ