ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទង់​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មិន​ដូច​គ្នា មិន​ដឹង​ជា​ស្ថាប័ន​ណា​មួយ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ឡើយ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ គ្មាន​ន័យ​អ្វី​ត្រូវ​​ទំលាក់​កំហុស​ ឬ​ក៏​​មួល​បង្កាច់​ក្នុង​ចេតនា​បែប​ណា​មួយ​ឡើយ តែ​ក្នុង​ស្មារតី​ជាតិ​និយម ​បញ្ហា​ទង់​ជាតិ​ ​គឺ​សំខាន់​ខ្លាំង​ណាស់​។ យើង​តែង​តែ​ឃើញ​ជំលោះ​​ជាតិ​សាសន៍​នានា​លើ​ពិភព​លោក​ដែល​គេ​យក​ទង់​ជាតិ​ប្រទេស​ជា​សត្រូវ​​មក​ហែក​ ឬ​ដុត​​ចោល​ជា​កាយ​​វិការ​ប្រឆាំង​ទៅ​នឹង​ជាតិ​សាសន៍​នោះ។ សំរាប់​​យើង​ជា​ខ្មែរ​​ក៏​ឈឺ​ចាប់​ដូច​គ្នា​ដែរ​ប្រសិន​បើ​ជាតិ​សាសន៍​ណា​មួយ​ធ្វើ​មិន​គប្បី​មក​លើ​ទង់​ជាតិ​របស់​ខ្លួន

រាជ​ធានី​ភ្នំ​ពេញ​ ៖ គ្មាន​ន័យ​អ្វី​ត្រូវ​​ទំលាក់​កំហុស​ ឬ​ក៏​​មួល​បង្កាច់​ក្នុង​ចេតនា​បែប​ណា​មួយ​ឡើយ តែ​ក្នុង​ស្មារតី​ជាតិ​និយម ​បញ្ហា​ទង់​ជាតិ​ ​គឺ​សំខាន់​ខ្លាំង​ណាស់​។ យើង​តែង​តែ​ឃើញ​ជំលោះ​​ជាតិ​សាសន៍​នានា​លើ​ពិភព​លោក​ដែល​គេ​យក​ទង់​ជាតិ​ប្រទេស​ជា​សត្រូវ​​មក​ហែក​ ឬ​ដុត​​ចោល​ជា​កាយ​​វិការ​ប្រឆាំង​ទៅ​នឹង​ជាតិ​សាសន៍​នោះ។ សំរាប់​​យើង​ជា​ខ្មែរ​​ក៏​ឈឺ​ចាប់​ដូច​គ្នា​ដែរ​ប្រសិន​បើ​ជាតិ​សាសន៍​ណា​មួយ​ធ្វើ​មិន​គប្បី​មក​លើ​ទង់​ជាតិ​របស់​ខ្លួន​។

អ្វី​មួយ​ដែល​ត្រូវ​និយាយ​ពេល​នេះ​គឺ​អ្នក​អាន​របស់​កោះ​សន្តិ​ភាព​ផ្ញើ​របាយ​ការណ៍​តាម​អ៊ី​ម៉ែល​ដោយ​ភ្ជាប់​រូប​ទង់​ជាតិ​២​មក​ជាមួយ​ផង​។ បើ​យើង​មិន​ចាប់​អារម្មណ៍​ពិត​ជា​មិន​ដឹង​ថាខុស​គ្នា​ទេ តែ​បើ​សិន​ជា​យើង​ប្រៀប​ធៀប​ទៅ​នឹង​គំរូ​ទង់​ជាតិ​ក្នុង​ឧប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ទើប​យើង​ដឹង​ថា មាន​លក្ខណៈ​ខុស​គ្នា ដូច្នេះ​​​​គួរ​គប្បី​ត្រួត​ពិនិត្យ​ច្បាស់​លាស់​មុន​ពេល​បោះ​ពុម្ព​ជា​ផ្លូវ​ការ​។

ជាការ​កត់​សំគាល់​នៅ​ពេល​មាន​បុណ្យ​ជាតិ​ម្តងៗ​ ដូចជា​ព្រះ​រាជ​ពិធី​ចំរើន​ព្រះ​ជន្ម​ ពិធី​ឡើង​គ្រង​រាជ្យ​​ បុណ្យ​ឯក​រាជ្យ​ បុណ្យ​អុំ​ទូក​ជា​ដើម​នៅ​តាម​ស្ថាប័ន​រដ្ឋ ឯក​ជន​គេ​តែង​ឃើញ​មាន​ការ​ដោត​លំអ​ទង់​ជាតិ​ ពិសេស​តាម​ដង​ផ្លូវ​សាធា​រណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ​ទង់​ជាតិ​​ដែល​លំអ​​មិន​ថា តាម​ដង​ផ្លូវ​​សាធារណៈ​ និង​តាម​ស្ថាប័ន​កំពូលៗ​ របស់​ជាតិ​ ដូច​ជា​រដ្ឋ​សភា​ វិមានឯក​រាជ្យ​ វិមានរដ្ឋា​ភិបាល​នោះ​ទេ គេ​សង្កេត​ឃើញ​ថា ទង់​ជាតិ​ទាំង​អស់​នោះ​ខុស​ពី​ទង់​ជាតិ​ដែល​ស្ថិត​ក្នុង​ឧប​សម្ព័ន្ធ​ទី​១​នៃ​រដ្ឋ​ធម្ម​នុញ្ញ​ត្រង់​កន្លែង​បង្អួច​ និង​ជណ្តើរ​របស់​រូប​ប្រាសាទ​អង្គ​រ​វត្ត​។ សួរ​ថា​តើ​ចំណុច​ខុស​គ្នា​នេះ​គួរ​ត្រូវ​កែ​លំអ​ឡើង​វិញ​ឬ​ទេ?​