សភាពការណ៍​ធ្ងន់ធ្ងររវាង​ប្រទេស​ទាំង​២ អ​.​ស​.​ប ​ប្រជុំ​បន្ទាន់


ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​-​អា​មេ​នី ៖ ខណៈ​ដែល​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ ចាប់តាំងពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​មក ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ត្រូវ​បើក​កិច្ចប្រជុំ​សម្ងាត់​បន្ទាន់​មួយ នាទី​២៩ កញ្ញា តាម​សំណើ​របស់​បណ្ដា​ប្រទេស​អឺរ៉ុប ។

ប្រទេស​អា​ល្លឺ​ម៉​ង់ ​និង​បារាំង​ជា​ប្រភព​នៃ​ការ​ផ្ដួចផ្ដើម​គំនិត​នោះ តែ​ប្រទេស​អឺរ៉ុប​ឯទៀត​ៗ​មាន អេ​ស្តូ​នី បែ​ល​ហ្ស៊ីក​និង​អង់គ្លេស​គាំទ្រ​ទាំងស្រុង​ចំពោះ​សំណើ​នេះ ។ ការ​កើនឡើង​នៃ​អំពើ​ហិង្សា​បង្ហូរឈាម​គ្នា​ក្នុង​តំបន់​បំបែក​ខ្លួន​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់​គាំទ្រ​ដោយ​អា​មេ​នី​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ដល់​សង្គ្រាម​ទ្រង់ទ្រាយ​ធំ រវាង​អា​ស៊ែ​បៃ​ហ្ស​ង់​និងអា​មេ​នី ក្នុង​តំបន់​កូ​កាស់​ខាងត្បូង​ដែល​តូ​ក​គី​និងរុ​ស្ស៊ី​កំពុង​មានការ​ប្រកួតប្រជែង​គ្នា ។

ការ​ប្រយុ​ទ្ធគ្នា​នានា​នៅ​តែ​ខ្លាំងក្លា និង​កាន់តែ​សាហាវ​នា​ថ្ងៃ​ទី២៨ កញ្ញា រវាង​កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់ និង​កងកម្លាំង​បំបែក​ខ្លួន​អា​មេ​នី​នៃ​តំបន់​ណា​ហ្គ័​រ​នី​កា​រ៉ា​បាក់ ចំណែក​ប្រធានាធិបតី​តួ​ក​គី​បាន​ថ្លែង​សុន្ទរកថា​បែប​ប្រយុទ្ធ​មួយ ដោយ​សម្ដែង​ការ​គាំទ្រចំពោះ​អា​ស៊ែ​បៃ​ហ្ស​ង់ ។

ចាប់តាំងពី​ថ្ងៃ​ទី​២៧ កញ្ញា មក​កងកម្លាំង​បំបែក​ខ្លួន​មានការ​គាំទ្រ​ទាំង​នយោបាយ និង​យោធា​ព្រមទាំង​សេដ្ឋកិច្ច​ដោយ​អា​មេ​នី និង​កង​ទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​បំផុត​ពុំ​ធ្លាប់​មាន​​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ។ មនុស្ស​យ៉ាងតិច​៦៧​នាក់​ហើយ​បាន​ត្រូវ​ស្លាប់ ដែល​នោះ
ជា​តុល្យការ​មិន​ទាន់​ពេញលេញ​នៅឡើយ​នៃ​ការ​ប្រយុទ្ធ​គ្នា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ