ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អះអាង​ថា​ការ​ប្រើប្រាស់​ប្រាក់​រៀល​កំពុង​មាន​សន្ទុះ​កើនឡើង​គ្រប់​វិស័យ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​កំពុង​មាន​សន្ទុះ​កើនឡើង​លើ​គ្រប់​វិស័យ ពោល​នៅ​ក្នុង​វិស័យ​ធនា​ការ​និង​ហិរញ​ញ​វត្ថុ​និង​ការ​ធ្វើ​អាជីវកម្ម​លក្ខណៈ​ឯកជន​ក្រោយ​ពី​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​រាជរដ្ឋា​ភិ​បាល ពិសេស​ពី​ធនាគារជាតិ​នៃកម្ពុជា​។ ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ​នេះ​បើ​តាម​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មើល​ឃ​ញ​ថា​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​វិស័យ​មួយ​នេះ​កាល​ឆ្នាំ​២០១៩​កើនឡើង​ពី​៣%​ទៅ​៨%​សម្រាប់​ការ​ដាក់​សន្សំ​និង​ពី​៣​ទៅ​១០%​ចំពោះ​ការ​ផ្តល់​ប្រាក់​កម្ចី​។ លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ប្រសាសន៍​ឱ្យ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០…

រាជធានី​ភ្នំពេញ​៖ ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា​កំពុង​មាន​សន្ទុះ​កើនឡើង​លើ​គ្រប់​វិស័យ ពោល​នៅ​ក្នុង​វិស័យ​ធនា​ការ​និង​ហិរញ​ញ​វត្ថុ​និង​ការ​ធ្វើ​អាជីវកម្ម​លក្ខណៈ​ឯកជន​ក្រោយ​ពី​មានការ​ជំរុញ​លើកទឹកចិត្ត​ពី​រាជរដ្ឋា​ភិ​បាល ពិសេស​ពី​ធនាគារជាតិ​នៃកម្ពុជា​។

ពាក់ព័ន្ធ​និង​ការ​ប្រើប្រាស់​ប្រាក់​រៀល​ខ្មែរ​នេះ​បើ​តាម​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មើល​ឃ​ញ​ថា​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ក្នុង​វិស័យ​មួយ​នេះ​កាល​ឆ្នាំ​២០១៩​កើនឡើង​ពី​៣%​ទៅ​៨%​សម្រាប់​ការ​ដាក់​សន្សំ​និង​ពី​៣​ទៅ​១០%​ចំពោះ​ការ​ផ្តល់​ប្រាក់​កម្ចី​។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ប្រសាសន៍​ឱ្យ​នៅ​ក្នុង​ឱកាស​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការ​បង្កើត​ប្រាក់​រៀល​ឡើង​វិញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៨​កញ្ញា នេះ​ថា​«​នៅ​ក្នុង​រយៈពេល​១​ឬ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​បើ​ប្រាស់​ប្រាក់​រៀល​មាន​សន្ទុះ​ខ្លាំង​សូ​ម្បី​តែ​ការ​ដាក់​សន្សំ​ក៏​មានការ​កើនឡើង​ច្រើន​។​ជាក់ស្តែង​ឆ្នាំ​២០១៩ ការ​ដាក់​ប្រាក់​សន្សំ​ជា​លុយ​រៀល​កើនឡើង​ពី​៣​ទៅ​៨% ហើយ​ការ​ផ្តល់​ប្រាក់​កម្ចី​កើន​ពី​៣​ទៅ​១០% ។​

លោក​ គា បុរាណ បាន​បន្ត​ថា នៅ​ឆ្នាំ​២០២០​នេះ​ការ​បើ​ប្រាស់​ប្រាក់​រៀល​នឹង​នូវ​តែ​បន្ត​មានការ​កើនឡើង​ថែម​ទៀត​ដូច​ទៅ​នឹង​ឆ្នាំ​២០១៩​ដែរ ដោយសារ​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ហើយ​ទន្ទឹម​នឹង​នេះ​មានការ​ចូលរួម​ប្តេជ្ញា​ចិត្ត​ពី​គ្រប់​គ្រឹះស្ថាន​ដែល​ជា​សមាជិកសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​និង​ធនាគារ ព្យាយាម​បង្កើត​ផលិតផល​ថ្មី​ៗ សេវាកម្ម​ថ្មី​ដែល​ជា​ប្រាក់​រៀល​»​។

លោក​គា បុរាណ មាន​ប្រសាសន៍​ថា «​ជា​ទូទៅ​គ្រឹះស្ថាន​តែងតែ​ផ្តល់​អត្រា​ការ​ប្រាក់​ខ្ពស់​លើ​ប្រាក់​រៀល ចំពោះ​អតិថិជន​ដាក់​ប្រាក់​សន្សំ​។​ខ្ញុំ​ឃើញ​ថា​នៅ​ពេល​អតិថិជន​ដាក់​សន្សំ​ជា​ប្រាក់​រៀល​នេះ​គឺ​គាត់​ទទួល​បាន​អត្រា​ការ​ប្រាក់​ល្អ​ជាង​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​»​។

ខណៈ​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​កំពុង​មាន​សន្ទុះ​កើនឡើង ការ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​លើ​ទីផ្សារ​ហាក់ មាន​ទំនោរ​ថមថយ​ដោយសារ​ប្រជាជន​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ​គាត់​មានការ​យល់​ដឹង​ច្រើន ការ​ទិញ​ដូរ ការ​ទូទាត់​ក៏​ប្រើប្រាស់​លុយ​ខ្មែរ​ច្រើន ហើយ​មាន​ក្រម​ហ៊ុន​ជា​ច្រើន​គាត់​បាន​ចាប់ផ្តើម​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​សូ​ម្បី​តែ​នៅ​ផ្សារ​អ៊ី​អន គាត់​ក៏​ដាក់​តម្លៃ​នៅ​លើ​ទំនិញ​ជា​លុយ​រៀល អីចឹង​ខ្ញុំ​គិត​ថា​ការ​ចូលរួម​ពី​វិស័យ​ផ្សេង​ទៀត​ៗ ព្រោះ​ការ​ប្រើប្រាស់​លុយ​រៀល​នេះ​មិន​អាច​ប្រើ​ឬ​ឱ្យ​តែ​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ដើរ​បាន​នោះ​ទេ ទាល់តែ​គ្រប់​វិស័យ​ចូលរួម​លើកកម្ពស់​ទើប​ប្រាក់​រៀល​ដើរ​បាន​។ នេះ​បើ​តាម​លោក គា​បូរាណ​។

លោក​គួ​ច សុខ​លី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yinkok Food មាន​ប្រសាសន៍​ថា​នៅ​ក្នុង​វិស័យ​អាហារ​ដ្ឋា​ន​យើង​បាន​ផ្តល់​សេវាកម្ម​នៅ​កម្ពុជា​ក្នុង​មួយ​ថ្ងៃ​អតិថិជន​ចំនួន​ពី​៦០០០​ទៅ​៨០០០​នាក់​។ នៅ​មុន​ឆ្នាំ​២០១៥​នៅ​ពេល​ក្រុមហ៊ុន​កំណត់​ចេញ​តម្លៃ​ជា​ប្រាក់​រៀល​គឺ​យើង​ឃើញ​ថា​ចំនួន​នៃ​ការ​ប្រើប្រាស់​ពី​អតិថិជន​រួម​និង​ចំណូល​ទាំងអស់​របស់​ក្រុមហ៊ុន​មាន​ពី​៧៥​ទៅ​៨០%​គឺ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធ្វើការ​បង់ប្រាក់​ទៅ​ដល់​សេវាកម្ម​។

លោក​គូសបញ្ជាក់​ថា «​ប៉ុន្តែ​បន្ទាប់​ពី​យើង​បាន​ដាក់​ចេញ​នូវ​ការ​លើកកម្ពស់​ប្រាក់​រៀល​នៅ​ឆ្នាំ​២០១៥​តម្លៃ​ជា​ប្រាក់​រៀល​សុទ្ធ យើង​ឃើញ​ថា​ការ​គាំំ​ទ្រ​ពី​អតិថិជន​គឺ​មានការ​ផ្តាស់​ប្តូរ ដោយសារ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ផ្នែក​រូបិយ​បណ្ណ​ថា​នៅ​ពេល​ដែល​យើង​គាំទ្រ​ប្រាក់​រៀល​គឺ​គាំទ្រ​ដល់​សេដ្ឋកិច្ចជាតិ​ក៏​ដូច​ជា​គាំទ្រ​ដល់​សេដ្ឋកិច្ច​ខ្លួនឯង ហើយ​អ្វី​ដែល​សំខាន់ ប្រាក់​រៀល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។​អីចឹង​អតិថិជន​ចាប់ផ្តើម​មានការ​ផ្តាស់​ប្តូរ​ផ្នត់គំនិត​របស់​គាត់​មក​ប្រើ​ប្រាក់​រៀល​ជំនួស​ឱ្យប្រាក់​ដុល្លារ​អា​មេរិ​ក​»​។

លោក​បន្ត​ថា «​ចាប់ពី​ឆ្នាំ​២០១៥​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​ចំពោះ​មុខ​គឺ​យើង​ទទួល​បាន​ប្រាក់​រៀល​កើន​ដល់​៨០%​វិញ អីចឹង​ការ​ផ្តាស់​ប្តូរ​ប្រហែលជា​អាច​កើន​ដល់​០០%​នៃ​ការ​ប្រើប្រាស់​ប្រាក់​រៀល​ទាំងអស់​»​។

បើ​តាម​នាយក​ប្រតិបត្តិ​រូប​នេះ​នៅ​ក្នុង​ដំណើរ​លើកកម្ពស់​ប្រាក់​រៀល​នេះ​គឺ​មានការ​លំបាក​ខ្លះ​គឹ​អតិថិជន​ការ​រអ៊ូរទាំ​ច្រើន​ដោយសារ​នៅ​ក្នុង​ផ្នត់គំនិត​របស់​ពួក​គាត់ យក​ប្រាក់​ដុល្លារ​អា​មេរ​រិ​ក​ជា​គោល​ព្រោះ​គិត​ថា​វា​ពិបាក​ប្តូរ​ឬ​ថែម​ប្រាក់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ប៉ុន្តែ​ដោយសារ​មានការ​ចូលរួម​ពី​បុគ្គលិក​របស់​ក្រុមហ៊ុន​ធ្វើការ​ពន្យល់​ទៅ​ដល់​ពួក​គាត់ ធ្វើ​ឱ្យ​គាត់​សប្បាយចិត្ត​ហើយ​ប្តូរ​ផ្នត់គំនិត​មក​ប្រើប្រាស់​លុយ​រៀល​ខ្មែរ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ