អ្នក​នឹង​ទៅ​ជា​មនុស្ស​យ៉ាងណា​គឺ​ស្រេច​ហើយ​តែ​ចិត្ត​ហ្នឹងឯង


ចិត្ត​របស់​មនុស្ស​សំខាន់​ណាស់​សម្រាប់​ខ្លួនឯង មាន​តម្លៃ​ជាទី​បំផុត ត្រូវ​ថែទាំ​ឲ្យ​ក្រៃ​លែង កុំឱ្យ​លុះ​ទៅ​ក្នុង​អំណាច​នៃ​ចិត្ត​ទាក់ទាញ​ឱ្យ​សោះ ។

មនុស្ស​យើង​នឹង​ទៅ​ជា​បុគ្គល​យ៉ាងណា​នោះ គឺ​ស្រេច​ហើយ​តែ​ចិត្ត​របស់​គេ​នោះ​ឯង ដូច​ព្រះ​សិទ្ធត្ថៈ ដែល​ក្រោយមក​បានជា​ព្រះសម្មាសម្ពុទ្ធ ក៏​ព្រោះ​មក​អំពី​ចិត្ត​របស់​ព្រះ​អង្គ​លុះ​ក្នុង​អំ​ណាច​នៃ​សេចក្តី​ល្អ​ត្រាំ​ជាប់​នៅ​ក្នុង​សន្តាន​ដែរ ឯ​ពួក​ជន​ខ្លះ​ជា​មនុស្ស​ធម្មតា​ទេ តែ​ក្រោយ​មក​បាន​ក្លាយជា​ព្រះអរហន្ត​ជាទី​គោរព​បូជា​នៃ​មនុស្ស និង​ទេវតា​ទាំងឡាយ នេះ​ក៏​ព្រោះ​តែ​​ចិត្ត​របស់​លោក​ស្អាត​ប្រាសចាក​កិលេស​ហ្នឹងឯង ។

ចំណែក​មនុស្ស​ពួក​ខ្លះ​មានមុខមាត់​ស្អាតបាត តែ​ជាទី​រង្កៀស​ដល់​អ្នក​ដទៃ នេះ​ក៏​ព្រោះ​ចិត្តអាក្រក់ ធ្វើ​អាក្រក់ និយាយ​អាក្រក់ ទៅ​តាម​ចិត្ត​ដែល​អាក្រក់​នោះ​ៗ ។

ត្រូវ​ចាំ​ថាបើ​ចិត្តអាក្រក់​ហើយ អ្វី​ៗ​ដទៃ​ទៀត​ដែល​អាក្រក់​នឹង​តាម​មក តែបើ​ចិត្តល្អ​វិញ សេចក្ដី​ល្អ​គ្រប់យ៉ាង​នឹង​តាម​មក​ក្រោយ​ដែរ ដូច​កង់រទេះ វិល​តាម​ស្នាម​ជើងគោ​ដែល​អូស​នូវ​រទេះ​នោះ ឬ​ក៏​ដូច​ស្រមោល​អន្ទោលតាមប្រាណ ដូច្នេះ​ឯង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ