ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ពាល​មាន​លក្ខណៈ​ចំណាំ​៥​ចំណុច

3 ឆ្នាំ មុន

នៅ​ក្នុង​គម្ពី​មង្គលសូត្រ​បាន​បរិយាយ​អំពី​លក្ខណៈ​បុ​គ្ក​ល​ពាល​យ៉ាងនេះ​ថា ជន​ណា​ញុំ​ា​ង​ដំណើរ​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្ងង់ខ្លៅ ហើយ​ប្រព្រឹត្ត​ព្រម​ដោយ​លក្ខណៈ​៥​យ៉ាង​ដែល​មិនមែន​ជា​ប្រយោជន៍ ជន​នោះ​ឈ្មោះ​ថា​ជា​បុគ្គល​ពាល ។ ច្បាស់​ណាស់​បុគ្គល​ពាល​តែង​មានការ​គិត​នូវ​រឿង​អ្វី​ដែល​អាក្រក់​ៗ​មិន​កើតជា​ប្រយោជន៍​ដល់​អ្នក​ដទៃ ។ មាន​ហេតុ​ជា​គ្រឿង​ចំណាំ​លក្ខណៈ​ជនពាល​៣​យ៉ាង​គឺ ១-​ជនពាល​ក្នុង​លោក​នេះ ជា​អ្នក​គិតតែ​រឿង​អាក្រក់​ចំពោះ​អ្នក​ដទៃ…

នៅ​ក្នុង​គម្ពី​មង្គលសូត្រ​បាន​បរិយាយ​អំពី​លក្ខណៈ​បុ​គ្ក​ល​ពាល​យ៉ាងនេះ​ថា ជន​ណា​ញុំ​ា​ង​ដំណើរ​របស់​ខ្លួន​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ល្ងង់ខ្លៅ ហើយ​ប្រព្រឹត្ត​ព្រម​ដោយ​លក្ខណៈ​៥​យ៉ាង​ដែល​មិនមែន​ជា​ប្រយោជន៍ ជន​នោះ​ឈ្មោះ​ថា​ជា​បុគ្គល​ពាល ។

ច្បាស់​ណាស់​បុគ្គល​ពាល​តែង​មានការ​គិត​នូវ​រឿង​អ្វី​ដែល​អាក្រក់​ៗ​មិន​កើតជា​ប្រយោជន៍​ដល់​អ្នក​ដទៃ ។ មាន​ហេតុ​ជា​គ្រឿង​ចំណាំ​លក្ខណៈ​ជនពាល​៣​យ៉ាង​គឺ ១-​ជនពាល​ក្នុង​លោក​នេះ ជា​អ្នក​គិតតែ​រឿង​អាក្រក់​ចំពោះ​អ្នក​ដទៃ ២- និយាយ​សម្ដី​គ​ម្រោះ​គម្រើយ ពាក្យ​គ្រោ​ត​គ្រាត និង​៣- ធ្វើអំពើ​បាប​អកុសល ប្រព្រឹត្ត​តែ​អំពើ​ទុច្ចរិត ដែល​ហេតុ​ទាំង​បី​យ៉ាងនេះ​ហើយ​ជា​គ្រឿង​សម្គាល់​លក្ខណៈ​របស់​បុ​គ្ក​ល​ពាល ។

ន័យ​មួយទៀត​ដែល​ចាត់​ចូល​ជា​ជនពាល​ដោយហេតុ​ថា ជន​ទាំងឡាយ​ឯណា​ដែល​កាត់​នូវ​ប្រយោជន៍​ពីរ​យ៉ាង​មែនពិត​គឺ ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​ប្រយោជន៍​ក្នុង​បរលោក ជន​នោះ​ឈ្មោះ​ថា​ជា​បុគ្គល​ពាល សូម​សប្បុរស​ទាំងឡាយ​ចូល​ចិត្ត​ចំណាំ​ចាំ​ជាក់​នូវ​លក្ខណៈ​ពាល​ដោយ​សង្ខេប​យ៉ាងនេះ​ចុះ ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ