ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់​ចិន​លាក់​ទុក​ក្នុង​សណ្ឋាគារ បង្ខាំង​ជំរិត​ទារប្រាក់

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​បង្ក្រាប​ទ​ល្មើស​ជនជាតិ​ចិន ចាប់​ជនជាតិ​ចិន​ដូច​គ្នា​បង្ខាំង​ទុក​ជម្រិត​ទារប្រាក់​ដោយ​ខុសច្បាប់​មួយ​ករណី​កើតឡើង កាលពី​វេលា​ម៉ោង​១០ យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ចុះ​បង្ក្រាប​ទ​ល្មើស​ជនជាតិ​ចិន ចាប់​ជនជាតិ​ចិន​ដូច​គ្នា​បង្ខាំង​ទុក​ជម្រិត​ទារប្រាក់​ដោយ​ខុសច្បាប់​មួយ​ករណី​កើតឡើង កាលពី​វេលា​ម៉ោង​១០ យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​រំដោះ​ជន​រង​គ្រោះ​ម្នាក់​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​។ ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មាន​៖ ១.​ឈ្មោះ YANG JINHUI ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ ប្តូរ​ប្រាក់ លិខិតឆ្លងដែន​លេខ EG7684270 ស្នាក់​នៅ​សណ្ឋាគារ ប៉ាយ​ឡឹ​មិន ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

២.​ឈ្មោះ HUANG QIAN BIN ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ ជាងកាត់សក់ លិខិតឆ្លងដែន​លេខ ED3010597 ស្នាក់​នៅ​សណ្ឋាគារ ជី​ង​ហាវ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ សីហ​នុ​។ ៣.​ឈ្មោះ WU ZHI GUAN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​សណ្ឋាគារ ជី​ង​ហាវ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។
៤.​ឈ្មោះ WU MING SHANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់​នៅ​សណ្ឋាគារ ជី​ង​ហាវ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ GUO SONG ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន​ដូច​គ្នា មុខរបរ ម៉ៅ​កា​សំណង់ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ដែរ​។ តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ទូរស័ព្ទ​ប្តឹង​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​មិត្តភក្តិ​របស់​គាត់​ម្នាក់ ភេទ​ប្រុស ជា​ជនជាតិ​ចិន ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​ចាប់​យក​ទៅ​បង្ខាំង​ទុក មិនដឹង​នៅ​ទីកន្លែង​ណា​។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវ​យ៉ាង​យកចិត្តទុកដាក់ ដោយ​សហការ​ជាមួយ​នគរបាល​ក្រុង រហូត​ដល់​វេលា​ម៉ោង​១០ និង​៤៥​នាទី​យប់​ថ្ងៃ​ដដែល ទើប​កំណត់​បាន​ទីតាំង​ដែល​ជនសង្ស័យ​មួយ​ក្រុម​បង្ខាំង​ជន​រង​គ្រោះ គឺ​ស្ថិត​នៅ​សណ្ឋាគារ ជី​ង​ហាវ ស្ថិត​នៅ​ក្រុម​ទី​១៨ ភូមិ​៤ ក្នុង​សង្កាត់​៤​។ ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យការ រ​អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​៤ ចុះ​ប្រតិបត្តិការ ជា​លទ្ធផល​ជាក់ស្តែង កម្លាំង​សមត្ថកិច្ច​ជួយ​រំដោះ​ជន​រង​គ្រោះ​ម្នាក់ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៧​នាក់ (​ស្រី​១​នាក់​)​។

ប៉ុន្តែ​បន្ទាប់​ពី​នាំ​ជនសង្ស័យ​ទាំង​អស់នោះ​យក​ទៅ​សាកសួរ និង​ស្រាវជ្រាវ​ច្បាស់​ឃើញ​ថា មាន​តែ​ជនសង្ស័យ​៤​នាក់ ដូច​មានឈ្មោះ​ខាងលើ​នេះ​ទេ ដែល​ជាប់​ពាក់​ពន្ធ​ប្រព្រឹត្ត​បទ​ស​ល្មើស​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់​នោះ ។ ក្រោយមក​មនុស្ស​៣​នាក់​ដែល​មិន​ជាប់​ពាក់​ពន្ធ​បទល្មើស​ត្រូវ​បាន​ពី​ឯកឧត្តម ព្រះរាជអាជ្ញា នៃ​អយ្យ ការ​អម​សាលាដំបូង​ខេត្ត អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ប្រកប​មុខរបរ​ធ្វើ​ងា​ជា​ធម្មតា​វិញ​។ ចំណែក​ជនសង្ស័យ ៤​នាក់ និង​វត្ថុ​តាង​ចាប់​យក​មាន ៖ -​កិច្ចសន្យាខ្ចី​លុយ ១​ច្បាប់​,​ម៉ាស៊ីន​វេ​លុយ ៣​គ្រឿង​,​ទូរស័ព្ទ​ដៃ ៧​គ្រឿង​, កាត​រឹង ៣​សន្លឹក​,​ខ្សែ​ក​លោហៈ ពណ៌​លឿង​១​ខ្សែ​,​នាឡិកាដៃ ២​គ្រឿង​។ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ