ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​កាយសម្បទា​ថ្មី​របស់​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់​សិច​ស៊ី​ដល់​ម្លឹ​ង ដឹង​តែ​កីឡាករ​ចេញ​ទៅ​ណា​មិន​រួច​ទេ

3 ឆ្នាំ មុន

អង់គ្លេស ៖ អ្នកគាំទ្រ​ក្លិប Manchester United បាន​និយាយ​បែប​លេងសើច​ថា Jadon Sancho នឹង​មិន​ព្រម​ចាក​ចេញពី​ក្លិប Borussia…

អង់គ្លេស ៖ អ្នកគាំទ្រ​ក្លិប Manchester United បាន​និយាយ​បែប​លេងសើច​ថា Jadon Sancho នឹង​មិន​ព្រម​ចាក​ចេញពី​ក្លិប Borussia Dortmund ទេ បន្ទាប់​ពី​អត្ត​ព​លិ​ក​ស៊ិ​ច​ស៊ី​បំផុត​នៅ​លើ​ពិភពលោក​គឺ​នាង Alica Schmidt បាន​ក្លាយជា​គ្រូបង្វឹក​កាយសម្បទា​ថ្មី​របស់​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់​នេះ ។

Alica Schmidt បច្ចុប្បន្ន​មាន​វ័យ ២១​ឆ្នាំ គឺជា​កីឡាការិនី​រត់​ចម្ងាយ និង​ព្រមទាំង​ជាតា​រា​ម៉ូ​ដែល​ផង​ដែរ​។ នាង​ទទួល​បានការ​កោតសរសើរ ចំពោះ​សម្ថ​ត​ភាព​ក្នុង​វ័យក្មេង ដែល​បាន​ក្លាយជា​កីឡាការិនី​អា​ល្លឺ​ម៉​ង់​លេចធ្លោ​ម្នាក់ ដោយ​បាន​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​វិញ្ញាសា​រត់ 4×400 នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​អត្តពលកម្ម​ទ្វីបអឺរ៉ុប​អាយុ​ក្រោម​២០​ឆ្នាំ កាលពី​ឆ្នាំ​២០១៧ ។ បន្ទាប់​មក​នាង​ក៏​ទទួល​បាន​ជោគជ័យ​កាលពី​ឆ្នាំ​មុន ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​អាយុ​ក្រោយ​២៣​ឆ្នាំ ដោយ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​វិញ្ញាសា​ដូច​គ្នា​។

ដោយសារ​តែ​មុខមាត់ និង​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​នាង Alica ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា «​អត្ត​ព​លិ​ក ស៊ិ​ច​ស៊ី​បំផុត​នៅ​លើ​ពិភពលោក​» ដោយ​ទស្សនាវដ្តី​អូស្ត្រាលី Busted Coverage​។

ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់ Puma ដែល​ជា​ដៃគូ​ឧបត្ថម្ភ​របស់​ក្រុម Dortmund បាន​អញ្ជើញ Alica ឱ្យទៅ​កាន់​កន្លែង​ហ្វឹកហាត់​របស់​ក្លិប​នៃ​លី​គ​កំពូល​អា​ល្លឺ​ម៉​ង់​មួយ​នេះ ដើម្បី​ឱ្យ​នាង​ផ្តល់​ជា​បទ​ពិសោធន៍ រួម​និង​បច្ចេកទេស​ហ្វឹកហាត់​កាយសម្បទា​ដល់​កីឡាករ​ក្នុង​ក្រុម Dortmund ផ្ទាល់​តែ​ម្តង​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ