ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តាច់​ជីវិត​​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​ កូរ៉េ​ខាងជើង​ព្រមាន​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២៧​កញ្ញា ដល់​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​ឲ្យ​ឈប់ លុក​ចូល​ក្នុង​ដែនទឹក​របស់​ខ្លួន ខណៈ​ក្រុង​សេ​អ៊ូ​ល​កំពុង​តាម​ស្វែងរក​សាកសព​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ខ្លួន​ដែល​កង​ទាហាន​កូរ៉េ​ខាងជើង​បាញ់​សម្លាប់​ក្នុង​ដែនទឹក​របស់​គេ។ សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​គូសបញ្ជាក់​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​ជម្រុញ​បណ្ដា​ប្រតិ​បត្តិការ​របស់​ខ្លួន​ផ្ទាល់ តាម​រុករក​សាកសព ជនជាតិ​កូរ៉េ​ខាងត្បូង​រូប​នោះ​និង​អះអាង​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​២៧​កញ្ញា ដល់​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​ឲ្យ​ឈប់ លុក​ចូល​ក្នុង​ដែនទឹក​របស់​ខ្លួន ខណៈ​ក្រុង​សេ​អ៊ូ​ល​កំពុង​តាម​ស្វែងរក​សាកសព​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ខ្លួន​ដែល​កង​ទាហាន​កូរ៉េ​ខាងជើង​បាញ់​សម្លាប់​ក្នុង​ដែនទឹក​របស់​គេ។

សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​គូសបញ្ជាក់​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​ជម្រុញ​បណ្ដា​ប្រតិ​បត្តិការ​របស់​ខ្លួន​ផ្ទាល់ តាម​រុករក​សាកសព ជនជាតិ​កូរ៉េ​ខាងត្បូង​រូប​នោះ​និង​អះអាង​ថា បណ្ដា​ប្រតិបត្តិការ​របស់​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង អាច​បង្កើន​ភាព​តានតឹង​។

អ្នក​ទទួលខុសត្រូវ​ផ្នែក​នេសាទ​ម្នាក់​របស់​កូរ៉េ​ខាងត្បូង បាន​ត្រូវ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២២​កញ្ញា ដោយ​កង​ទាហាន​កូរ៉េ​ខាងជើង​។ នោះ​ជា​លើក​ដំបូង តាំងពី​១០​ឆ្នាំ​មក​ហើយ​ដែល​ជន​ស៊ី​វិល​កូរ៉េ​ខាងត្បូង​ម្នាក់ ត្រូវ​សម្លាប់​បែប​នេះ​។

លោក​គី​ម​ជុង​អ៊ុ​ន​កាលពី​ថ្ងៃ​ទី​២៥​កញ្ញា​បាន​សុំ​ទោស ក្រោយ​ការ​ស្លាប់​នោះ​ដោយ​លោក​ចាត់​ទុក​ថា ជា​រឿង​នឹក​ស្មាន​មិន​ដល់​និង​គួរ​ឲ្យ​អៀនខ្មាស់​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​និយាយ​ថា បុរស​នោះ​ត្រូវ​បាន​គេ​សួរ​ចម្លើយ មុន​ពេល​ត្រូវ​បាញ់​សម្លាប់​តាម​បទបញ្ជា​របស់​អាជ្ញា​ធរ​ជាន់​ខ្ពស់​មួយ បន្ទាប់​មក​ត្រូវ​បាន​កង​ឆ្មាំ​ព្រំដែន​កូរ៉េ​ខាងជើង យក​សាំង​ចាក់​ដុត​សាកសព​របស់​គេ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​យោធា​កូរ៉េ​ខាងត្បូង​ថា អំពើ​បែប​នោះ​ជា​អំពើ​សាហាវព្រៃផ្សៃ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ