ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងមូលនិធិ ១លានដុល្លាររបស់ក្រុមហ៊ុនស្មាត អាស្យាតា បន្តផ្តល់ជំនួយដល់សហគ្រាសធុនតូច និងមធ្យមដែលរងផលប៉ះពាល់ពីកូវីដ-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្នក្រុមហ៊ុន អង្គការ អាជីវកម្ម ជំនួញ និងពាណិជ្ជកម្មនានា មិនថាតូចក្តី ធំក្តីបានកំពុងទទួលរងនូវវិបត្តិផ្នែកហិរញ្ញវត្ថុរបស់ខ្លួនដោយជំងឺរាតត្បាតកូវីដ-១៩ ដែលជាការរាតត្បាតជាសាកល…

រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្នក្រុមហ៊ុន អង្គការ អាជីវកម្ម ជំនួញ និងពាណិជ្ជកម្មនានា មិនថាតូចក្តី ធំក្តីបានកំពុងទទួលរងនូវវិបត្តិផ្នែកហិរញ្ញវត្ថុរបស់ខ្លួនដោយជំងឺរាតត្បាតកូវីដ-១៩ ដែលជាការរាតត្បាតជាសាកល ព្រមទាំងធ្វើឱ្យប្រទេសដែលរងទាំងនេះមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរផងដែរ ។ សហគ្រាសធុនតូច និងមធ្យម (SME) ជាច្រើនដែលបានបង្កើតអាជីវកម្មនៅក្នុងប្រទេសកម្ពុជា និងប្រហែលជា ២ ភាគ ៣ នៃប្រទេស ដែលប្រកបការងារ ឬធ្វើការផ្សេងៗត្រូវបានបិទ ដែលនេះបានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចត្រូវជួបបញ្ហា ។

This image has an empty alt attribute; its file name is d21a873605ada9f69f062812fb8736bd-1024x682.jpg

ដោយមើលឃើញភាពជាក់ស្តែងនៃផលប៉ះពាល់ជាសាកល ហើយប្រទេសកម្ពុជាក៏ជាប្រទេសមួយទទួលរងផលប៉ះពាល់ផងដែរនោះ ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) ដែលជាក្រុមហ៊ុនទូរគមនាគមន៍នាំមុខគេក្នុងប្រទេសកម្ពុជា បានបង្កើតគម្រោងមូលនិធិទឹកប្រាក់ចំនួន 1 លានដុល្លារ ដើម្បីប្រឆាំងវីរុសកូវីដ-១៩ ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមទាំងនោះដែលបានទទួលរងនូវវិបត្តិនេះ ។ ក្នុងនោះមានស្ថានប័នក្នុងស្រុកចំនួន ២ បន្ថែមទៀតដែលក្រុមហ៊ុនស្មាត សម្រេចផ្តល់ជំនួយផងដែរ ។

This image has an empty alt attribute; its file name is 9a3efc2979207c523d1580b8258557cf-1024x682.jpg

កញ្ញា នាង សុវត្ថា អ្នកសម្របសម្រួលកម្មវិធីនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឱ្យដឹងថា «កម្មវិធីលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមនឹងជួយទៅលើសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដែលអាចសម្រួលឱ្យពួកគាត់ក្នុងការដាក់ពាក្យស្នើសុំប្រាក់កម្ចីពីធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីឱ្យមានស្ថេរភាពផ្នែកហិរញ្ញវត្ថុ និងពួកគាត់អាចពង្រីកអាជីវកម្មបាន ។ តាមរយៈភាពជាដៃគូជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានានៅក្នុងប្រទេស សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានជ្រើសរើសសម្រាប់គម្រោងនេះអាចនឹងទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងមិនមានការបង់ថ្លៃសេវារដ្ឋបាលឡើយ ។

This image has an empty alt attribute; its file name is 2ee7858fcf7dd85de5d435803fcde970-1024x639.jpg

ក្នុងការជ្រើសរើសសហគ្រាសធុនតូច និងមធ្យមនេះផងដែរ យើងចាប់ដៃគូសហការគ្នាជាមួយ ក្រុមហ៊ុន BanhJi FinTech Co. , Ltd ដែលជាក្រុមហ៊ុន ទើបតែបានទទួលពានរង្វាន់ FinTech ថ្មីៗនេះដើម្បីធានាថា ការជ្រើសរើសជាលក្ខណៈស្តង់ដារ និងដើម្បីបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ដែលមានស្តង់ដារខ្ពស់ទៅធនាគារក្នុងការវាយតម្លៃមុននឹងផ្តល់ប្រាក់កម្ចីទាំងនោះ ។ មិនតែប៉ុណ្ណោះយើងក៏បានផ្តល់នូវវគ្គបណ្តុះបណ្តាលសមត្ថភាពនៃការគ្រប់គ្រងលំហូរសាច់ប្រាក់ដល់សហគ្រាសទាំងនោះផងដែរ ។ សហគ្រាសធុនតូច និងមធ្យមចំនួន ៣១ ស្ថានប័នបានដាក់ពាក្យស្នើសុំក្នុងការជួយផ្នែកហិរញ្ញវត្ថុនេះ ហើយស្ថានប័នមួយចំនួនដែលអាចស្នើសុំប្រាក់កម្ចីធនាគារ ហើយធនាគារក៏បានសម្រេចហើយដែរ» ។

This image has an empty alt attribute; its file name is f31fbf3cb5bc07772b82b62c187f2c98-1024x682.jpg

កញ្ញា នាង សុវត្ថា បន្ថែមថា «ប្រសិនបើគ្មានការជំនួយពីក្រុមហ៊ុនស្មាត នោះទេប្រតិបត្តិការទាំងអស់នេះក៏មិនអាចដំណើរការយ៉ាងរលូនដែរ» ។ ក្នុងចំណោមសហគ្រាសដែលបានដាក់ការស្នើរសុំជំនួយពីគម្រោង ស្មាត ១លានដុល្លារអាមេរិកនេះ ក្នុងចំណោមស្ថានប័ន ២ ដែលបានជ្រើសរើស គឺសហគ្រាស Impact Hub Phnom Penh ក៏ត្រូវបានជ្រើសរើសផងដែរ ។

This image has an empty alt attribute; its file name is bb7d7926b1ff0e1c58cb5540a4052616-1024x682.jpg

កញ្ញា Olivia Hough អ្នកគ្រប់គ្រងនៅសហគ្រាស Impact Hub Phnom Penh បានឱ្យដឹងដែរថា ក្រុមហ៊ុនស្មាត និងសហគ្រាសរបស់អ្នកនាងមានភាពជាដៃគូ និងសហការគ្នាយ៉ាងល្អ ហើយក្រុមហ៊ុន ស្មាត តែងតែគាំទ្រនូវកម្មវិធីមួយចំនួនផងដែរ ដូចជាកម្មវិធី SmartStart និង SmartSpark ជាដើម ។ ហើយសម្រាប់ការជ្រើសរើសថ្មីនេះ គឺទៅលើគម្រោងរបស់ Impact Hub Phnom Penh ដែលអាចគាំទ្រក្នុងការបង្កើតយន្តការថ្មី ឬមាតិការថ្មីរបស់អ្នកនាង ។

This image has an empty alt attribute; its file name is ce9c81c16af48d6e5e0c65d51f62fda9-1024x686.jpg

កញ្ញាបន្ដទៀតថា «កម្មវិធីពង្រឹងអាជីវកម្មសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម គឺជាគម្រោងដែលនឹងផ្តល់ឱ្យនូវការបណ្តុះបណ្តាលអាជីវកម្មនៃវិធីសាស្រ្តនៃការធ្វើអាជីវកម្មដែលមានការតស៊ូ វគ្គបណ្តុះបណ្តាលនេះនឹងបង្រៀនពីរបៀបធ្វើអាជីវកម្មដោយជោគជ័យផងដែរ ដែលវគ្គទាំងនេះនឹងប្រព្រឹត្តទៅលើការបង្រៀនតាមអនឡាញ ។ យើងកំពុងចាប់ដៃគូជាមួយ Spring Activator ដែលជាក្រុមហ៊ុនកាណាដា ដែលពួកគេបានគាំទ្រ និងមានបទពិសោធន៍ឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ៣ ជំនាន់មកហើយនោះ ដើម្បីប្រាប់ពីវិធីសាស្រ្តផ្សេងៗ ដែលមនុស្សជាច្រើនកំពុងជួបវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុនៃអាជីវកម្មរបស់ខ្លួនផងដែរ ដោយ Impact Hub Phnom Penh និងធ្វើការបកប្រែដើម្បីឱ្យមានភាពងាយយល់ដល់សហគ្រិន ធុនតូចនិងមធ្យមទាំងអស់ ដើម្បីផ្តល់ឱកាសដល់សហគ្រិនដែលមានបំណងប្រកបអាជីវកម្មក្នុងពេលវេលានេះ» ។

This image has an empty alt attribute; its file name is 1e38d6f0bc999b6ab48c7e4567ef756f-1024x652.jpg

កញ្ញា Olivia Hough ឱ្យដឹងទៀតថា កម្មវិធីនេះផងដែរនឹងចាប់ផ្តើមដំណើរការនៅខែក្រោយនេះ។ក្នុងគោលបំណងដើម្បីគាំទ្រសហគ្រិនខ្នាតតូច និងមធ្យម ដែលមានចំនួន ៤០០ស្ថានប័នក្នុងការបន្តពង្រីក ក៏ដូចជាការរៀនវិធីសាស្ត្រ ដើម្បីត្រៀមខ្លួនចូលទៅក្នុងទីផ្សារនានា ដោយមានការចូលរួមពីអ្នកជោគជ័យមួយចំនួន ដែលគាត់អាចជួយ និងបង្ហាញពីបទពិសោធន៍របស់គាត់កន្លងមក ទៅកាន់សហគ្រិនក្នុងកំឡុងពេល ១២ខែ ។

This image has an empty alt attribute; its file name is b7fabab858255eeac19db6178e1ec40d-1024x648.jpg

កញ្ញា Olivia Hough បានបន្តថា «ក្រុមហ៊ុនស្មាត ជាក្រុមហ៊ុនដែលតែងតែចូលរួមជ្រួមជ្រែងក្នុងភាពរីកចម្រើន និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា ជានិច្ចកាលក្រុមហ៊ុនមួយនេះតែងតែយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវសង្គមសម្រាប់ការជួយដល់អ្នកដែលទទួលរងផលប៉ះពាល់ និងការប្រឈមនានាពីជំងឺកូវីដ-១៩» ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ