ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោងចក្រ Y & W​ សប្បាយចិត្ត និង​ថ្លែងអំណរគុណ​រដ្ឋាភិបាល​ ដែល​បាន​នាំ​ឱកាស​ការងារដល់​បន្ទប់​ស្នាក់​នៅ

9 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្មករ​កម្មការិនី​នៃ​រោងចក្រ Y & W បាន​ថ្លែងអំណរគុណ និង​សប្បាយចិត្ត​រីករាយ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បញ្ជូន​ក្រុមការងារ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ…

រាជធានីភ្នំពេញ ៖ កម្មករ​កម្មការិនី​នៃ​រោងចក្រ Y & W បាន​ថ្លែងអំណរគុណ និង​សប្បាយចិត្ត​រីករាយ​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​បញ្ជូន​ក្រុមការងារ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យ​ផ្សព្វផ្សាយ និង​ពន្យល់​ពី​ពី​ឱកាស​ការងារ​ថ្មី និង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម រួម​ទាំង​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​ដែល​បាន​ដាក់​ចេញ​ដើម្បី​ប្រយោជន៍​ជូន​កម្មករនិយោជិត​ ។

មាន​អាយុ​ ២៤ ​ឆ្នាំ ក​ញ ហ៊​ល ឡៃ​ហ៊ា​ក ជា​កម្មករ​ផ្នែក​ឡេវ នៃ​រោងចក្រ Y & W ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ បានឱ្យ​ដឹង​ថា​នៅ​ថ្ងៃអាទិត្យ​ទី ​១៧ ខែមីនា​នេះ ក្រុមការងារ​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើ​ដំណើរ​មក​ដល់​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​ដែល​នៅ​ជុំវិញ​រោងចក្រ Y & W​ដើម្បី​ពន្យល់​ពី​ឱកាស​ការងារ​ថ្មី និង​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម រួម​ទាំង​ដំណោះស្រាយ​ដែល​ក្រសួង​ការងា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ដាក់​ចេញ​ដើម្បី​ប្រយោជន៍​កម្មករ ​។

សម្រាប់​កញ្ញា​រូប​នេះ រាជរដ្ឋាភិបាល ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​កម្មករ​ដោយ​បារម្ភ​ពី​សុខទុក្ខ និង​ជីវភាព​របស់​កម្មករ​ដោយ​ខ្លាច​បងប្អូន​កម្មករ​នៅ​រោងចក្រ Y & W មិន​មាន​ចំណូល​មិន​មានការ​ងារ​ដើម្បី​សម្រួល​ដល់​ជីវភាព ​។ ទន្ទឹម​នឹង​នេះ កញ្ញា​ ភួង ស្រី​និច្ច អាយុ​ ២១ ឆ្នាំ ជា​កម្ម​មករ​ផ្នែក​អ៊ុត នៃ​រោងចក្រ Y & W​ដែល​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​កំ​ពឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ក៏​បាន​សប្បាយចិត្ត​ចំពោះ​ការ​ចុះ​មក​ផ្តល់​ឱកាស​ការងារ និង​ការ​ពន្យល់​ពី​អត្ថប្រយោជន៍​ប​.​ស​.​ស​. រួម​ទាំង​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​កម្មករ​រោងចក្រ Y & W ទាំងអស់​ ។

ទន្ទឹម​នឹង​នេះ កញ្ញា ភួង ស្រី​និច្ច បាន​អំពាវនាវ​ដល់​កម្មករ​នៅ​រោងចក្រ Y & W ទាំងអស់​ដែល​ចង់បាន​ឱកាស​ការងារ​ធ្វើ​ភ្លាម​ៗ​អាច​មក​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ធ្វើ​ជាមួយ​ភ្នាក់ងារ​របស់​ក្រសួង​ការងារ​នៅ​ខាង​មុខ​រោងចក្រ Y &W ផ្ទាល់​ដែល​កំពុង​ប្រចាំការ​រាល់ថ្ងៃ​ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​ ១៧ ខែមីនា ឆ្នាំ ​២០២៤​ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាំ​យក​ឱកាស​ការងារ​ជាង ២៥០០ កន្លែង​ជូន​ដល់​បងប្អូន​កម្មករ កម្មការិនី​នៃ​រោងចក្រ ​Y & W ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​ផង​ដែរ​ ។ ទន្ទឹម​នឹង​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ឱ្យ​បងប្អូន​កម្មករ ដែល​កំពុង​រង់ចាំ​នីតិវិធី និង​ដំណោះស្រាយ ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ពី​ក្រុមហ៊ុន វ៉ា​យ & ដា​ប់បែល​យូ ហ្គា​មេន មក​ទទួល​សេវា ជួយ​រក​ការងារ​ធ្វើ​ពី NEA ដើម្បី​ឱ្យ​បងប្អូន​អាច​ទទួល​បានការ​ងារ​ថ្មី​ឆាប់រហ័ស និង​មាន​ប្រាក់ខែ​បន្ត​ភ្លាម​ៗ ៕ អត្ថបទសហការ