ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ ​ខែ​ក្រោយ​ការ​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី ក្រសួង​ការងារ​ បាន​ផ្សព្វផ្សាយ​អត្ថប្រយោជន៍​ ប.ស​.​ស​.​ ដល់​ពលរដ្ឋ​ជាង​ ១.៣​ លាន​នាក់ ខណៈជិត ​១០ ​ម៉ឺន​នាក់ បាន​ចុះ​ជា​សមាជិក

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ ១៤ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ​១៤ ខែធ្នូ ឆ្នាំ ​២០២៣…

រាជធានីភ្នំពេញ ៖ គិត​ចាប់ពី​ថ្ងៃ​ ១៤ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី ​១៤ ខែធ្នូ ឆ្នាំ ​២០២៣ ​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ក្រុម​គោលដៅ​ដែល​ជា​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក​ ប​.​ស​.​ស​.​នៅ​ទូ​ទាំង​ប្រទេស​បាន​ចំនួន​ជាង​ ១.៣ ​សែន​នាក់ ខណៈ​ដែល​ក្រុម​គោលដៅ​ជិត​ ១០ ​ម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​ជា​សមាជិក ​។

បើ​តាម ឯកឧត្តម ហេង សុ​ផា​ន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​ចុះ​សមាជិករបប​សន្តិសុខ​សង្គមផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទានដោយ​ស្ម័គ្រចិត្តសម្រាប់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស សរុប​ចំនួន ៩១ ១៣៧​ នាក់ ។

បើ​តាម​ឯកឧត្តម​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​ទាំងនោះ ក្រសួង​ការងារ​ទទួល​បាន​បុគ្គល​ស្វ័​យ​និ​យោជន៍​ចំនួន ៨៧ ២៦៤ ​នាក់ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. មាន​ចំនួន ៣ ៨៧៣ ​នាក់ ​។ ក្នុង​នោះ​ដែរ សមាជិក ប​.​ស​.​ស​. ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន ដោយ​ស្ម័គ្រ​ចិត្តបាន​ទៅ​ប្រើប្រាស់​សេវា​មាន​ចំនួន ៣៧ ៩៣៩ ​ដង ​។ ដោយឡែក ការ​ចំណាយ​តាវកាលិក​ទូទាត់​មូលដ្ឋាន​សុខាភិបាល មាន​ចំនួន ៧១៤,០៨​លា ន​រៀល ​។

បើ​តាម​ឯក​ឧ​ត្ក​ម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះ​យុទ្ធនាការ​តាម​រោងចក្រ សហគ្រាស ផ្ទះ​ជួល ផ្សារ និង​ទីប្រជុំជន​សរុប​ចំនួន ៤ ៥២៧​ លើក ដែល​មាន​អ្នកចូលរួម​ចំនួន ១ ៣៥៤ ៥៣១​ នាក់​ ។ ក្នុង​នោះ​ដែរ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ផ្លូវការ Facebook, Telegram, YouTube, TikTok និង​តាម​បណ្តាញ សង្គម​របស់​សិល្បករ តារាចម្រៀង និង​អ្នកមានប្រជាប្រិយភាព ក្នុង​បណ្ដាញ​សង្គម ដោយ​មាន​ចំនួន​ចែករំលែក​បន្ត ១ ២៨៧​ ដង និង​ចំនួន​ចូល​ទស្សនា ៩៧ ៧៨៥ ​ដង​បន្ថែម​ទៀត ​។

ការ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដល់​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. តាម​គោលការណ៍​ស្ម័គ្រចិត្ត​នា​ពេល​នេះ​គឺជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បន្ថែម​សម្រាប់​កម្ពុជា ។ ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​នឹង​កំពុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ក្នុង​ការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ថ្នាក់​ជាតិ​ស្តី​ពី របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត តាម​ទី​សាធារណៈ ខ្នង​ផ្ទះ និង​រោងចក្រ​ឧស្សាហកម្ម​នានា​នៅ​ទូ​ទាំង​ប្រទេស ដើម្បី​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍ និង​ចុះ​ឈ្មោះ​ពលរដ្ឋ​ដើម្បី​ប្រើប្រាស់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្សព្វផ្សាយ​អត្ថប្រយោជន៍​ប​.​ស​.​ស​.​ដល់​មនុស្ស​ជាង​ ១.៣ ​លាន​នាក់ និង​ការ​ចុះ​ឈ្មោះ​ជិត​ ១០​ ម៉ឺន​នាក់​នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ផ្លូវការ “​កម្មវិធី​របប​សន្តិសុខ​សង្គម ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​” និង ”​កម្មវិធី​បណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​”
ក្រោម​អធិបតី សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ប្រកាស​ដាក់​ឲ្យ​អនុវត្តកាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ៕ អត្ថបទសហការ