ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ១​ប៉ប្រិច​ភ្នែកសោះ ភ្លើង​​បំផ្លាញ​ផ្ទះ​អត់ប្រណី​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​ផ្ទះ​ជួល​របស់​ពលរដ្ឋ​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​អ្នក​ជួល​ផ្ទះ​នៅ​ខាងក្រោម និង​អ្នក​ជិត​ខាង​រត់​ជាន់​ជើង​គ្នា ខ្លះ​យក​ឥ​វ៉ា​ន់ ខ្លះ​ជួយអួ​សម៉ូតូ ខ្លះ​ជួយ​ទាញ​ស៊ី​យ៉ូ…

ខេត្តសៀមរាប​ ៖ ​ផ្ទះ​ជួល​របស់​ពលរដ្ឋ​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​អ្នក​ជួល​ផ្ទះ​នៅ​ខាងក្រោម និង​អ្នក​ជិត​ខាង​រត់​ជាន់​ជើង​គ្នា ខ្លះ​យក​ឥ​វ៉ា​ន់ ខ្លះ​ជួយអួ​សម៉ូតូ ខ្លះ​ជួយ​ទាញ​ស៊ី​យ៉ូ បាញ់​ទឹក ខ្លះ​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់ ទំ​រាំ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប សំណាងល្អពុំ​មាន​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង ហើយមិន​មនុស្ស​រង​របួស​ឡើយ​។

ហេតុ​ការ​ណ៍​ឆេះ​ផ្ទះ​នោះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី២៥ ខែកញ្ញា ឆ្នាំ​២០២០ ​នៅ​ចំណុច​ក្រុម​ទី ១១ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប មាន​អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នងរបស់​បងប្អូន​បង្កើត​។ មូលហេតុ ទុស្សេ​ខ្សែភ្លើង ព្រោះ​ម្ចាស់​មិន​នៅ​រវល់​ចេញ​ទៅ​លក់ដូរ ហើយ រថយន្ត​ពន្លត់​អគ្គិភ័យ​ធំ​ចូល​មិន​រួច ដោយសារ​ផ្លូវតូច​ចង្អៀត​។

បើ​តាម​ការ​សាក្សី​ពី​អ្នក​ជិតខាង​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព ​នៅ​កន្លែង​កើតហេតុ នា​ល្ងាច​ថ្ងៃ​ទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ឃើញ​ឆេះ​ហុយ ចេញពីផ្ទះ​ជួល​ផ្នែក​ខាងលើ ដែល​ម្ចាស់ផ្ទះ​ជា​អ្នក​រស់នៅ ហើយ​ជួល​ផ្ទះ ឱ្យ​គេ​នៅ​ខាងក្រោម ប៉ុន្តែ​អត់​ឃើញ​មាន​មនុស្ស​នៅ ស្រាប់តែ​មួយសន្ទុះ ឃើញ​មាន​អ្នក​ជួល​ផ្ទះ​រត់​ចេញ​មក​ខាងក្រៅ ឱ្យ​គេ​ជួយ ខណៈ​ពេល​នោះ​ពួក​គាត់ ក៏​បាន ខ​ល ទៅ ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​សាលា​កំរើក ដើម្បី​ឱ្យ​ជួយ​ហៅ ឡានទឹក មក​ជួយ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ប្រាប់​នៅ​យប់​ថ្ងៃ​ទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា -​ករណី អគ្គិភ័យ ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២ ខ្នង ដែល​ជារ​បស់បង​ប្អូនបង្កើត មាន ម្ចាស់ផ្ទះ ៖

ទី​១-ម្ចាស់​ឈ្មោះ ចាន់ ទាវ ភេទ​ស្រី អាយុ ៣៨​ឆ្នាំ មុខរបរ​លក់​មាន់​អាំង​នៅ​ផ្លូវ​៦០​ម៉ែត្រ មាន​ប្តី​ឈ្មោះ ថ្លាន់ សា​រ៉ាត់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ដូច​គ្នា​(​ត្រូវជា​ប្អូនស្រី​បង្កើត​) ដែល​មានផ្ទះ ទទឹង ទំហំ​៩,៥០ ម៉ែត្រ​គុណ​នឹង ២៤ ម៉ែត្រ សាងសង់​ពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ដំបូល​ស័ង្កសី (​ធ្វើ​សម្រាប់ជួល )​ត្រូវ​បាន​ឆេះ​ខូចខាត​ទាំងស្រុង ផ្នែក​ខាងលើ របស់​ម្ចាស់ផ្ទះ ក្នុង​នោះ​បាត់បង់​ទ្រព្យសម្បតិ្ត មាន​-​ប្រាក់​ដុល្លារ ១០០០ ដុល្លារ ។ -​ខ្សែ មាស ២ ខ្សែ ទម្ងន់ ១,៥ តម្លឹង​។​-​គ្រឿង​អ​ល័​ង្កា​រ​ប្លា​ទី​ន​ចំរុះ ទម្ងន់​១,៥ តម្លឹង និង​សម្ភារៈ​ប្រើ​ប្រាស់​មួយ​ចំនួន​ធំ​។

ទី​២-ម្ចាស់ផ្ទះ ឈ្មោះ ចាន់ ទុំ ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​លក់ដូរ ជា​បងស្រី បង្កើត រស់នៅ​ក្នុង​បរិវេណ ផ្លូវ​ចូល​ផ្ទះ​ជាមួយ​គ្នា ហើយ​មាន​ធ្វើ​បន្ទប់​ជួល​នៅ​ខាងក្រោម ដូច​គ្នា ដែល មាន​ទំហំ ទទឹង ៩ ម៉ែត្រ​គុណ​នឹង ២៤ ម៉ែត្រ​សាងសង់​ពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ដំបូល​ស័ង្កសី ផ្នែក​ខាងលើ របស់​ម្ចាស់ផ្ទះ ត្រូវ​បាន​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ ទាំងស្រុង ក្នុង​នោះ​ការ​បាត់បង់​ទ្រព្យសម្បត្តិ រួម​មាន​៖ -​ខ្សែ​ក​មាស ១ តម្លឹង ១ ខ្សែ ។​-​ខ្សែដៃ​ផ្លា​ទី​ន ១ តម្លឹង ១ ខ្សែ ។ -​ខ្សែ​ក​ឈុត ផ្លា​ទី​ន ៣ តម្លឹង ។​-​ខ្សែដៃ​ផ្លា​ទី​ន ២ ខ្សែ ៥ ជី ។ -​ប្រាក់​ដុល្លារ ២០០០ ដុល្លារ​។ -​សម្ភារ​:​ប្រើប្រាស់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ធំ ផង​ដែរ​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​ម្ចាស់ផ្ទះ​ទាំង​ពីរ ដែល​បាន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន យើង​ថា គឺបណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង នៅ​លើ​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ ចាន់ ទាវ ដែល ត្រូវជា​ប្អូន ស្រី បង្កើត របស់ ឈ្មោះ ចាន់ ទុំ ព្រោះ ពួក​គាត់​ជាប់រវល់​ទៅ​លក់ដូរ​នៅ​ឃ្យុ​ង​យូ ផ្លូវ​៦០​ម៉ែត្រ​។

ប្រភព​បាន​បញ្ជាក់​បន្ថែមទៀត​ថា ក្នុង​នោះ​​ការ​ប្រើប្រាស់​រថយន្ត ពន្លត់​អគ្គិភ័យ សរុប​អស់​ចំនួន ៨​គ្រឿង ៖ រថយន្ត ពន្លត់​អគ្គិភ័យ របស់ ស្នងការ​ខេត្ត ៣ គ្រឿង ប្រើ​ទឹក អស់​៣ ឡាន , រថយន្ត ពន្លត់​អគ្គិភ័យ របស់ អធិការ​ក្រុង ១ គ្រឿង ប្រើ​ទឹក អស់ ២ ឡាន​, រថយន្ត ពន្លត់​អគ្គិភ័យ របស់ កងរាជអាវុធហត្ថ​ខេត្ត ចំនួន ៣ គ្រឿង តូច ប្រើ​ទឹក អស់ ៣​ឡាន និង រថយន្ត ពន្លត់​អគ្គិភ័យ អាជ្ញាធរ​អប្សរា ចំនួន ១ គ្រឿង តូច ប្រើ​ទឹក​អស់ ១​ឡាន​។ប្រភព​បាន​បន្ថែម​ទៀត​ថា ការ​ខូចខាត នៃ​ការ​ឆេះ​ផ្ទះ​របស់​ពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ សង្កាត់​សាលា​កំរើក នេះ អស់​ទឹកប្រាក់ ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ៕​

អត្ថបទសរសេរ ដោយ