ផែនការណ៍៣ដំណាក់កាលសំ ខាន់ៗ ដើម្បីស្តារវិស័យទេស ចរណ៍ក្នុងប្រទេសឡើងវិញ


រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ កំពុងធ្វើសេចក្តីព្រាងផែនទី ចង្អុលផ្លូវស្តីពីផែន ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងដំណាក់កាល និងក្រោយវិបត្តិជំងឺឆ្លងសាកលកូវីដ ២០២០-២០២៥ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អង្គប្រជុំបានឱ្យដឹងថា ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍នេះផ្តោតលើការរៀបចំស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាឡើងវិញក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ ដោយក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងចាប់យកមកវិញនូវចំនួនភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់មកវិញ និងធ្វើឱ្យប្រសើរឡើងវិញពីការចូលរួមរបស់វិស័យទេសចរណ៍ក្នុងសេដ្ឋកិច្ច និងសង្គម។

ក្នុងន័យនេះ ផែនទីចង្អុលផ្លូវនេះនឹងចង្អុលបង្ហាញនូវផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាដែលជាការងារអាទិភាព ហើយដែលគួរតែត្រូវបានចាប់ផ្តើមអនុវត្តពីឥឡូវនេះ សម្រាប់ទីផ្សារទេសចរណ៍ដែលមានសក្តានុពល និងទីផ្សារទេសចរណ៍សមស្របណាមួយក្នុងដំណាក់កាលនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩នេះ។ ដើម្បី សម្រេចបាននូវចក្ខុវិស័យនេះ ផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ដាក់ចេញវិធានគោលនយោបាយអន្តរាគមន៍ ក្នុងរយៈពេលខ្លី មធ្យម និងវែង ជា៣ដំណាក់កាលសំខាន់ៗ៖

  • ទី១៖ ដំណាក់កាលទី១ (Resilient & Restart)៖ ការគ្រប់គ្រងវិបត្តិក្នុងដំណាក់កាលប្រក្រតីភាពតាមទម្លាប់ថ្មី (New Normal) និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (ឆមាសទី២ ឆ្នាំ២០២០ ដល់ឆមាសទី១ ឆ្នាំ២០២១)។
  • ទី២៖ ដំណាក់កាលទី២ (Recovery)៖ ការជំរុញ និងការស្តារឡើងវិញនៃវិស័យទេសចរណ៍ (ឆមាសទី២ ឆ្នាំ២០២១-២០២២)។
  • ទី៣៖ ដំណាក់កាលទី៣ (Relaunch)៖ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៣-២០២៥)។
    ក្រសួងទេសចរណ៍បានបន្តទៀតថា ក្នុងដំណាក់កាលនីមួយៗមានការដាក់ចេញនូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពអនុវត្តត្រូវអនុលោមទៅតាមសសរស្តម្ភ ៤៖ បេតិកភណ្ឌវប្បធម៌ ទេសចរណ៍តំបន់ឆ្នេរ អេកូទេសចរណ៍ និងភាពជាប្រជាជនខ្មែរ រួមទាំងគោលដៅយុទ្ធសាស្ត្រចំនួន ៣៖ សេដ្ឋកិច្ច និងការងារក្នុងវិស័យទេសចរណ៍ ការផ្សព្វផ្សាយ និងជំរុញទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ និងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍។
    បើតាមកិច្ចប្រជុំខាងលើ សេចក្ដីព្រាងផែនទីចង្អុលផ្លូវនេះនឹងបញ្ចូលនូវសកម្មភាពយុទ្ធសាស្ត្រចំនួន ៤៨ និងគម្រោងអភិវឌ្ឍគំរូធំៗសរុបចំនួន ១៦ ដែលសេចក្តីព្រាងនេះគ្រោងនឹងដាក់ឆ្លងគណកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍នាពេលខាងមុខ៕
Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ