ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​​អាជ្ញាធរជំនាញ​ចុះ​ត្រួត​ពិនិត្យ​​ទី​សត្ត​ឃាត«​សេន​គ្រី​យ៉ា» ពលរដ្ឋតវ៉ា​សុំឱ្យបិទ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​​ បាន​នាំ​តវ៉ា​ដោយ​លើក​បដា​ស្នើ​​ឱ្យ​​បិទសត្តឃាតដ្ឋានសេន​គ្រី​យ៉ា (​កុងស៊ី​កាប់​គោ-ក្របី​)​ ខណៈ​​ពេល​ដែល​អាជ្ញាធរខណ្ឌ​ជ្រោយចង្វារ​ព្រមទាំង​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ តែ​ត្រូវ​បាន​ភាគី​ខាង​កុងស៊ី​នាំ​គ្នា ដកហូត​យក​ទុក​អស់ ។ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង…

រាជធានី​ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០​នាក់​​ បាន​នាំ​តវ៉ា​ដោយ​លើក​បដា​ស្នើ​​ឱ្យ​​បិទសត្តឃាតដ្ឋានសេន​គ្រី​យ៉ា (​កុងស៊ី​កាប់​គោ-ក្របី​)​ ខណៈ​​ពេល​ដែល​អាជ្ញាធរខណ្ឌ​ជ្រោយចង្វារ​ព្រមទាំង​មន្ត្រី​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ តែ​ត្រូវ​បាន​ភាគី​ខាង​កុងស៊ី​នាំ​គ្នា ដកហូត​យក​ទុក​អស់ ។ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃ ទី​២៥​​ កញ្ញា ឆ្នាំ ២០២០ នៅ​មុខ​​ទីតាំង​សត្តឃាត ដែលស្ថិត​ចំណុច​នៅ​ស្ពាន​លេខ​៦ ក្នុង​ភូមិ បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ​។ សូមរំលឹកថា៖ ទី​សត្តឃាត​ដែល​មាន​ក្លិន​អា​សោច​ន៍ ផ្តើម​លើក​យីហោ​អួតអាង

នៅ​ក្នុងការ​ចុះ​ត្រួតពិនិត្យនោះ​ដែរ គេ​ឃើញអ្នក​ធ្វើ​អាជីវកម្មកាប់​គោក៏បាន​នាំ​គ្នា ជួប​ប្រមូលផ្តុំ​គាំទ្រ​ខាង​កុងស៊ី​ផង​ដែរ ។ តាម​ប្រជាពលរដ្ឋ​ដែល​តវ៉ាបានអោយ​ដឹង​ថា កុងស៊ី កាប់​គោ ក្របី សេន​គ្រី​យ៉ា​កំពុង​តែ​បង្ក​ការ​រំខាន ដោយ​បង្ហូរទឹក​ស្អុយ​ចូល​ក្នុង​ប្រឡាយ​ព្រមទាំង បើករថយន្ត​ដឹកគោ​ចុះឡើង បំផ្លាញ​ផ្លូវ​។​ទោះបីជា​យ៉ាងណា​ប្រជាពលរដ្ឋ ពុំ​បាន​និយាយ​ច្រើន​ឡើយ ភាគី​ខ​ខាង​ម្ចាស់ កុង ស៊ី​បាន​សំឡុត ហើយ សួរ​រក​អត្ត​សញ្ញាណប័ណ្ណ​។

គួរបញ្ជាក់ថា ទី​សត្តឃាត​គោ ក្របី សេន​គ្រី​យ៉ា នេះ​កំពុង តែ​បង្ក​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​យ៉ាង ធ្ងន់ធ្ងរ ដោយ​កាប់​គោក្របី​មួយ​ថ្ងៃ​រាប់រយ​ក្បាល បង្ហូរ​កាក​សំណល់ សាច់ ឈាម​ចូល​ទៅ​ក្នុង​ប្រឡាយ​ព្រមទាំង​បង្ក​សម្លេង​រំ ខាន​ទាំង​យប់​ទាំង​ថ្ងៃ រក​ពេល​សម្រាក​មិន​បាន​។​ក្រៅពី​នោះ នៅ​ជំវិញ ក្នុងភូមិ​សុទ្ធតែ​រោង​ចិញ្ចឹម​គោ បង្ក​ក្លិនស្អុយ អា​សោច​។​ដោយ​ទ្រាំ​មិន​បាន​ប្រជាពលរដ្ឋ នាំ​គ្នា ផ្តិត​មេដៃ​ប្តឹង ជា​បន្តបន្ទាប់​ហើយ​ទ​ទួ​ច​សុំ​អោយ​អាជ្ញាធរ​សង្កាត់ ខណ្ឌ និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ដោះស្រាយ​។​

នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ មិន​ចុះហត្ថលេខា​បញ្ជូន​លើ​សំណើរ​សុំ​អនុញ្ញាត​បន្ត​បង្កើត​សត្តឃាត​បាន​ឡើយ ដោយហេតុ​ថា ទីតាំង​នេះ​ស្ថិត​នៅ​បណ្តុំ​ប្រជាពលរដ្ឋ រស់នៅ ជិត​វិមាន​ឈ្នះ​ឈ្នះ ជិត​កីឡាដ្ឋាន​មរ​ត​តេ​ជោ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្បែរ​នោះ និង​តំបន់​ជំវិញ​ព្រមទាំង​បញ្ជាក់​ថា ការ​បើកបរ​ដឹក​ជញ្ជូន​ដឹកគោ ក្របី​ក្នុង​ល្បឿន​លឿន និង​ការ​ពិឃាត​គោ ក្របី ក្នុង​ពេល​ព្រឹក​ព្រលឹម​តែងតែ​បង្ក​សម្លេង​រំខាន ជា​ហេតុ ធ្វើ​អោយ​ប្រជាពលរដ្ឋ មានការ​ថ្នាំងថ្នាក់​និង​បាន​លើក​ឡើង​ពី​ទុក្ខ​កង្វល់​គ្រប់​វេទិការ​សាធារណៈ​។​ដូចនេះរ​ដ្ឋា​បាល​ខណ្ឌ​ស្នើ​លោក​រក​ទីតាំង​ថ្មី សម​ស្រប​។

នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ គេ​សង្កេត​ឃើញ នៅ​ក្នុង​បរិវេណ ក៍​មានការ​រៀច​ចំ​លាង​យ៉ាង​ស្អាត​ផង​ដែរ ។តាម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ បានអោយ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ គាត​នឹង​ធ្វើ​របាយការណ៍ ទៅ​ថ្នាក់លើ ។​ទាក់ទិន​ការ​ប៉ះពាល់​មន្ត្រី​ជំនាញ​ពុំ​អោយ​ដឹង​នោះ​ឡើយ ។ ចំណែក​លោក​សេន គ្រី​យ៉ា ក៍បាន​អះអាង កុងស៊ី​របស់​លោក ពុំ​បង្ក​អោយ​ប៉ះពាល់​ឡើយ ហើយ​ពុំ​មាន​អ្នក​ណា​ប្តឹងផ្តល់​ឡើយ​៕​

អត្ថបទសរសេរ ដោយ