ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​សត្តឃាត​ដែល​មាន​ក្លិន​អា​សោច​ន៍ ផ្តើម​លើក​យីហោ​អួតអាង

3 ឆ្នាំ មុន
  • បាត់ដំបង

រាជធានី​ភ្នំពេញ​ ៖ ​ទី​សត្តឃាតដ្ឋាន​គោ ក្របី សេន គ្រី​យ៉ា ​កំពុងតែ​បង្កឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​យ៉ាង​ធ្ងន់ធ្ងរ បាន​លើក​ស្លាក​ហើយដោយ​ដាក់​ឈ្មោះ លោក​ជំទាវ ប៉ុ​ល…

រាជធានី​ភ្នំពេញ​ ៖ ​ទី​សត្តឃាតដ្ឋាន​គោ ក្របី សេន គ្រី​យ៉ា ​កំពុងតែ​បង្កឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ​យ៉ាង​ធ្ងន់ធ្ងរ បាន​លើក​ស្លាក​ហើយដោយ​ដាក់​ឈ្មោះ លោក​ជំទាវ ប៉ុ​ល មន្នី​រ័​ត្ន​ បន្ទាប់​ពី​ដំ​ណើ​រ​ការប្រមាណ​ជិត​៣​ឆ្នាំ​មក​ហើយ​នោះ​ ។ ការ​លើក​ស្លាក​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​ថា​ បាន​យកឈ្មោះ​ជំទាវ​មក​គំរាម​គំ​ហែង បន្ទាប់​ពី​ប្រជា​ពលរ​ដ្ន​ប្តឹង និង​លើក​ឡើង​នៅ​ក្នុង​វេទិការ​សា​ធារ​ណៈ ហើយ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ មិន​ចុះហត្ថលេខា​បញ្ជូន​លើ​ការ​ស្នើ​សុំ​អនុញ្ញាត​បន្ត​បង្កើត​សត្តឃាតដ្ឋាន​នោះ​ ព្រមទាំង​ណែនាំឱ្យ​ម្ចាស់​រក​ទីតាំង​ថ្មី​សម​ស្រម​។

ទី​សត្តឃាត​នោះ ​ស្ថិត​នៅ​ចំណុច​ស្ពាន​លេខ​៦ ក្នុងភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​មាន​ម្ចាស់ ឈ្មោះ សេន​គ្រី​យ៉ា ​ភេទ​ប្រុស ​អាយុ៣១​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ មាន​លំនៅ​ផ្ទះ​លេខ​២៥​បេ ផ្លូវ​ទន្លេសាប ភូមិ​១ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ បាន​កាប់​គោក្របី​មួយ​ថ្ងៃ​រាប់រយ​ក្បាល បង្ហូរ​កាក​សំណល់ សាច់ ឈាម​ចូល​ទៅ​ក្នុង​ប្រឡាយ​ហើយ ត្រូវ​បាន​ប្រជាពលរដ្​នាំ​គ្នា​ផ្តិត​មេដៃ​ប្តឹង​ជា​បន្តបន្ទាប់​ទ​ទួ​ច​សុំ​អោយ​អាជ្ញាធរ​សង្កាត់ ខណ្ឌ​ជួយ​អន្តរាគមន៍​ដោះស្រាយ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ទី​សត្តឃាតដ្ឋាន​នេះ ​បាន​ដំណើរ​ប្រមាណ​៣​ឆ្នាំ​មក​ហើយ តាម​លិខិតអនុញ្ញាត​អោយ​បង្កើត​សត្តឃាតដ្ឋាន​នេះ​មាន​សុពលភាព​៣​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៧ រហូត​ដល់​ថ្ងៃ​ទី​១៦ ​ខែតុលា ឆ្នាំ​២០២០​។​នៅ​ក្នុង​ការ​ដំណើរ​អាជីវកម្ម ដោយ​ពុំ​បាន​លើក​ស្លាក​នោះ​ទេ​ ។ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ ប្តឹង​ព្រមទាំង​លើក​ឡើង នៅ​ក្នុង​វេទិការ​សា​ធារ​ណះ ជា​បន្តបន្ទាប់ ហើយ​ថ្មី​នេះ​ទៀត​សោត​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ មិន​ចុះហ​ត្ថលេខា​បញ្ជូន​លើ​ការ​ស្នើ​សុំ​បន្ត​ច្បាប់​ស្រាប់តែ​លើក​ស្លាក​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តែ​ម្តង​។​

ការ​លើក​ស្លាក​នេះ​ បង្ក​អោយ​មានការ​រិះគន់​ផង​ដែរ​ ។ ស្លាក​យីហោ​នោះ មាន​សរសេរ​ថា​ «​សត្តឃាតដ្ឋាន គោ ក្របី​សេន គ្រី​យ៉ា​» និង​មាន​ដាក់​ឈ្មោះ (​លោក​ជំទាវ ប៉ុ​ល មន្នី​
រ័​ត្ន​)​ ព្រមទាំង​មាន​ឡូ​ហ្គោបសុពេទ្យអួតបង្ហាញ​ប្ញក​ទៀតផង ។

ព័ត៌មាន​ពិស្តារ​នឹងមានផ្សាយ​ជូន​នៅ​កាសែត​កោះ​សន្តិភាព​។

អត្ថបទសរសេរ ដោយ