មិននឹកស្មានដល់! កម្មករអូសរទេះធ្លាក់ខ្លួនជួបទុក្ខវេទនាបែបនេះ (វីដេអូ)
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មេរោគកូវីដ១៩ ក្រៅពីធ្វើឲ្យប្រទេសជាច្រើនជួបបញ្ហាស្ទើរគ្រប់វិស័យ វាក៍ធ្វើឲ្យមនុស្សបាត់បង់ជីវិត និងធ្លាក់ខ្លួនឈឺរាប់លាននាក់ ពិសេសជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសាផងដែរ។

ដោយឡែកកម្ពុជាដ្បិតគ្មានអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ ហើយអ្នកជម្ងឺត្រូវបានព្យាបាលជាសះស្បើយអស់ស្ទើរទាំងស្រុង តែដោយសាមេរោគខាងលើបានធ្វើឲ្យពលរដខ្មែរដែលក្រីក្រ ពិសេសអ្នករស់នៅតាមបន្ទាត់ព្រំដែនរស់អាស្រ័យលើការប្រើកម្លាំងពលកម្មដូចជាកម្មករអូសរទេះ បានជួបប្រទះបញ្ហាខ្វះខាតក្នុងជីវភាពគ្រួសារយ៉ាងធ្ងន់ធ្ងរ។ ដោយឡែករទេះដែកនិងឈើជាច្រើនគ្រឿងរបស់កម្មករអូសរទេះដែលជាឆ្នាំងបាយរបស់អ្នកស្រុក ពេលនេះគេសង្កេតឃើញទុកចោលខូចជិតអស់ទាំងស្រុងទៅហើយ។

សម្រាប់រទេះដែកច្រែះស៊ី និងបែកកង់ទាំងសងខាង ចំណែករទេះឈើក៍ដូចគ្នាដែរមានតែស្មៅដុះលេចរកមើលរទេះលែងចង់ឃើញទៀតផង។ ទាំងនេះក៏ដោយសារមេរោគកូវីដ១៩ក្រោយថៃបិទព្រំដែនដើម្បីទប់ស្កាត់មេរោគប្រភេទនេះ ។

កម្មករអូសរទេះជាច្រើនគ្រួសារ ត្រូវបានគេសង្កេតឃើញគ្មានទីជម្រកត្រឹមត្រូវ ខ្លះយកអតីតបន្ទប់ទឹកគេទុកចោលធ្វើជាកន្លែងស្នាក់នៅ ខ្លះបោះតង់ដេកតាមព្រៃ និងមួយចំនួនទៀតយករទេះធ្វើជាជម្រក (ដេកក្នុងរទេះ) ហើយអះអាងថា ដោយសារកូវីត១៩ ថៃបិទព្រំដែនគ្មានប្រាក់ឲ្យថ្លៃផ្ទះឬបន្ទប់ជួល គេឈប់ជួលឲ្យ ទើបនាំគ្នារស់នៅវេទនាបែបនេះ ។

ពួកគាត់លើកឡើងបន្តថា បច្ចុប្បន្ននាំគ្នារើសអេតចាយ ខ្លះរើសយប់ ខ្លះរើសថ្ងៃ ធ្វើយ៉ាងណាឲ្យតែមានប្រាក់តិចតួចទុកដោះស្រាយជីវភាពគ្រួសារ ហើយថា បញ្ហានេះកើតឡើង ក្រោយថៃបិទព្រំដែន ដោយសារមេរោគកូវីតតែម្តង។

ក្រុមពលរដ្ឋដែលរស់នៅមើលទៅគួរឲ្យវេទនាទាំងនេះលើកឡើងថា បើព្រំដែននៅតែបន្តបិទយូរអង្វែងទៀត ពួកគាត់នឹងប្រឈមបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរជាក់ជាមិនខានឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
























ចែករំលែកព័តមាននេះ