ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​លុប​ចោល​ទណ្ឌកម្ម​ប្រឆាំង​បណ្តា​សហគ្រាស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គុយ​បា

9 ឆ្នាំ មុន

ក្រសួង​រតនាគារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៤ មីនា បាន​លុប​ចោល​ទណ្ឌកម្ម​ប្រឆាំង​សហគ្រាស​ចំនួន​៦០ និង​បណ្តា​បុគ្គល​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គុយ​បា ពេល​មានការ​ខិតចូល​ជិត​គ្នា​ខាង​

ក្រសួង​រតនាគារ​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៤ មីនា បាន​លុប​ចោល​ទណ្ឌកម្ម​ប្រឆាំង​សហគ្រាស​ចំនួន​៦០ និង​បណ្តា​បុគ្គល​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គុយ​បា ពេល​មានការ​ខិតចូល​ជិត​គ្នា​ខាង​ការទូត​រវាង​សហរដ្ឋអាមេរិក និង​គុយ​បា ។

យោង​តាម​បញ្ជីចេញ​ផ្សាយ​ដោយ​ក្រសួង​រតនាគារ​ថា ក្នុង​ចំណោម​សហគ្រាស​ទាំងនេះ មួយ​ផ្នែក​ធំ​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស​គុយ​បា ពិសេស​នៅ​ប្រទេស​ប៉ា​ណា​ម៉ា ។ ក្រុមហ៊ុន​ទាំងនោះ ក្រៅពី​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​សមុទ្រ មាន​ក្រុមហ៊ុន​ធ្វើការ​ក្នុង​ផ្នែក​ទេសចរណ៍ កសិកម្ម និង​នេសាទ ។

បញ្ជី​នេះ​ចេញផ្សាយ​ដោយ​ការិយាល័យ OFAC ទទួល​បន្ទុក​ខាង​ដាក់​ទណ្ឌកម្ម​បណ្តា​សហគ្រាស​ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ស្ថិត​ក្នុង​ការ​ហ៊ុម​ព័ទ្ធ​របស់​អា​មេ​រិ​ក ។ គុយ​បា​ស្ថិត​ក្នុង​ការ​ហ៊ុម​ព័ទ្ធ​ទាំងស្រុង​របស់​សហរដ្ឋអាមេរិក ចាប់តាំងពី​ឆ្នាំ​១៩៦២ មក ។

ជា​ប្រពៃណី​បណ្តា​សហគ្រាស​អា​មេ​រិ​ក​ពុំ​អនុញ្ញាត​ឱ្យ​រកស៊ី​ជាមួយ​បណ្តា​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ទទួល​ការ​ដាក់​ទណ្ឌកម្ម​របស់​រតនាគារ​ឡើយ ៕