ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​លើក​ពេល​រៀបចំ​បុណ្យ​សមុទ្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​លើក​ពេល​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បង្ការ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​ពី​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​លើក​ពេល​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បង្ការ​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ និងភ្ញៀវ​ទេសចរ​ពី​ជំងឺ​កូ​វី​ដ​-១៩ ។ នេះ​បើ​តាម​ក្រសួងទេសចរណ៍​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ។

ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា ដោយ​ទទួលបានការ​អនុញ្ញាត​ជា​គោលការណ៍​ពី​រាជរ​ដ្ឋា​ភិបាល ក្រសួង​គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​តំបន់ឆ្នេរ​អូរ​ត្រេះ ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ខែធ្នូ ឆ្នាំ​២០២០ ។

ដោយ​ពិនិត្យ​ឃើញ​ថា សភាពការណ៍​វិ​វត្ត​នៃជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ខ្លះ​ក្នុង​តំបន់ និង​ពិភព​លោក នៅ​ពុំ​ទាន់​បង្ហាញ​ភាព​ធូរស្រាល​នៅឡើយ និង​តាម​ការ​ស្ទាបស្ទង់​បណ្តា​ប្រទេស​ជា​មិត្ត ដែល​ធ្លាប់​បាន​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​កម្ពុជា​កន្លង​មក គឺ​ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់​ប្រាកដ​ថា នឹង​អាច​មក​ចូលរួម​បាន​ផង​ដែរ​នោះ សម្ដេច​តេ​ជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​សម្រេច​លើក​ពេល​រៀបចំ​បុណ្យ​សមុទ្រ​នេះ​ទៅ​ឆ្នាំ​ក្រោយ​វិញ ។

ម្យ៉ាងទៀត ពិធីបុណ្យ​សមុទ្រ​ដែល​កន្លង​មកកម្ពុជា​តែង​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​ផ្លាស់​ប្តូរ​វេន​គ្នា​នៅ​តាម​បណ្តា​ខេត្ត​ទាំង​៤​ជាប់​ឆ្នេរសមុទ្រ គឺជា​ព្រឹត្តិការណ៍​មាន​លក្ខណៈ​ជា​អន្តរជាតិ មាន​ការ​ចូលរួម​ពី​អង្គការ​ឆ្នេរសមុទ្រ​អន្តរ​ជាតិ និង​ប្រទេស​មួយ​ចំនួន​ពី​តំបន់​អាស៊ាន និង​អាស៊ី​ផង​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ