ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែកឆេរ​ផ្ទះ​រក​គ្រឿងញៀ.ន បែរជា​បែក​ធា្ល​យ​ចេញ​កាំបិត និង​ពូថៅ​ជា​ច្រើន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​យូរ ទើប​លោក​អនុសេនីយ៍ឯក ស៊ឹ​ម សុផល នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ប្រជា​ការពារ​ភូមិ ចូល​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជា​យូរ ទើប​លោក​អនុសេនីយ៍ឯក ស៊ឹ​ម សុផល នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បាន​ដឹកនាំ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​ប្រជា​ការពារ​ភូមិ ចូល​ឆែកឆេរ​លំនៅ​ដ្ឋា​ន​មួយ​កន្លែង​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ខណៈ​ជនសង្ស័យ​ធ្លាប់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ ហើយ​ថែម​ទាំង​រក​ឃើញ​កាំបិត ពូថៅ កាំភ្លើង​កែ​ច្នៃ​ជា​ច្រើន​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​រសៀល​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ដី​របស់​ឈ្មោះ សេង ដា​រ៉ា​វុ​ធ ស្ថិត​នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ការ​ចុះ​បង្ក្រាប​នេះ មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន និង​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ន​ង វ​ណ្ណី មេបញ្ជាការ​រង អ​.​ហ ខេត្ត​ប៉ៃលិន​, លោក​វរសេនីយ៍ត្រី ស្រី ម៉​ន ប្រធាន​មន្ទីរ​យុត្តិធម៌ អ​.​ហ ខេត្ត​ប៉ៃលិន​, លោក​អនុសេនីយ៍ឯក ឈៀង សា​វុ​ធ មេបញ្ជាការ​កងអនុសេនាធំ និង​លោក អ៊ុ​ក ញ៉ា​ន់ មេ​ភូមិ​អូរ​ឈើ​ក្រំ ។

ប្រភព​ដដែល​បន្ត​ថា ៖ ករណី​ខាងលើ​នេះ បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ ៖ ១- ឈ្មោះ មុន ថៃ អាយុ​២១​ឆ្នាំ ២- ឈ្មោះ គុណ គង់ អាយុ​២១​ឆ្នាំ ៣- ឈ្មោះ សៀវ ឆៃ អាយុ​១៥​ឆ្នាំ ទី​និង​៤- ឈ្មោះ សៀវ វុ​ទ្ធ អាយុ​២៥​ឆ្នាំ ទាំងអស់​គ្នា​មាន​ទីលំនៅ​ក្នុងភូមិ​ទួល​និមិត្ត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ចំណែក​វត្ថុ​តាង​ដែល​ដកហូត​រួម​មាន ៖ ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​០១​គ្រឿង​, ផ្លែ​កាត់​តម្រឹម​ស្មៅ​ចំនួន​០១​ផ្លែ​, ដាវ​សា​ម៉ា​រ៉ៃ​០១​ដើម​, កាំបិត​ខ្វែវ​០២​ដើម​, កាំបិត​ខ្លី​០៤ ដើម និង​ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខ្មៅ មួយ​គ្រឿង​ពាក់​ផ្លា​ក​លេខ ប៉ៃលិន 1C-0345 ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ទាំងអស់​ទៅ​ឱ្យ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ