ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់ចំណាយពេលសាកថ្មយូរទៀតទៅ ! មកប្រើ OPPO Watch សាកថ្មលឿនជាងគេ ចំណាយពេលត្រឹមតែ 75 នាទីសាកថ្មពេញ 100% !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃទាំងកាមេរ៉ាមុខ កាមេរ៉ាក្រោយ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត កម្លាំងល្បឿន ពិសេសគឺបច្ចេកវិទ្យាសាក ថ្មលឿនដោយមិនចាំបាច់ចំណាយពេលវេលាយូរ និងជាតម្រូវការដ៏ចំបាច់បំផុតសម្រាប់មនុស្សសម័យថ្មី…

រាជធានីភ្នំពេញ ៖ បច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើបពីមួយថ្ងៃទៅមួយថ្ងៃទាំងកាមេរ៉ាមុខ កាមេរ៉ាក្រោយ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត កម្លាំងល្បឿន ពិសេសគឺបច្ចេកវិទ្យាសាក ថ្មលឿនដោយមិនចាំបាច់ចំណាយពេលវេលាយូរ និងជាតម្រូវការដ៏ចំបាច់បំផុតសម្រាប់មនុស្សសម័យថ្មី សម័យបច្ចេកវិទ្យាទំនើប ។

This image has an empty alt attribute; its file name is 6162009c274ac0ac8297296d0fae9e91.jpg

ជាការពិតណាស់ ពីមុនៗមកមានតែ Smart Phone ទំនើបៗតែប៉ុណ្ណោះ ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ប៉ុន្តែពេលនេះអ្វីដែលនឹកស្មានមិនដល់គឺថា សូម្បីតែ OPPO Watch ដែលជានាឡិកាវៃឆ្លាត និងជាផលិតផលថ្មីរបស់ក្រុមហ៊ុន OPPO គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនជាងគេនៅលើពិភពលោក ហើយក៏មិនទាន់ឃើញមាន Smart Watch ដទៃទៀតបានបំពាក់មកជាមួយមុខងារនេះដែរ ។ នេះជាហេតុដែលធ្វើឲ្យអ្នកដែលកំពុងប្រើ Smart Watch ជាច្រើនតែងតែត្អូញត្អែរមិនឈប់មិនឈរពីបញ្ហានាឡិកាឆាប់អស់ថ្ម សាកមួយថ្ងៃប្រើបានមួយថ្ងៃ ហើយគ្រប់ពេលសាកម្តងៗគឺត្រូវចំណាយពេលយូរ ពិតជាធុញទ្រាន់ខ្លាំងមែនទែនចំពោះបញ្ហានេះ ។

This image has an empty alt attribute; its file name is 74dd72c70916530b175177f13b908db5-1024x576.jpg

ដូច្នេះហើយទើបក្រុមហ៊ុន OPPO ជាក្រុមហ៊ុនស្មាតហ្វូនល្បីឈានមុខទូទាំងទ្វីបអាស៊ី បានរិះរកបញ្ចេញនូវ OPPO Watch នេះឡើង ដើម្បីជាការបំពេញចិត្ត និងជាតម្រូវការរបស់អតិថិជនគ្រប់ទិសទីដែលតែងតែស្រលាញ់ក្រុមហ៊ុន OPPO និងគាំទ្ររាល់ផលិតផល OPPO ទាំងអស់ ។ ហើយអ្វីដែលធ្វើឲ្យនាឡិកានេះទទួលបានការគាំទ្រ និងល្បីរន្ទឺខ្លាំងគឺព្រោះតែ OPPO Watch មានបច្ចេកវិទ្យា Watch VOOC Flash Charge សាកថ្មល្បឿនលឿនជាងគេក្នុងពិភពលោក មិនចាំបាច់ចំណាយពេលយូរ ហើយអាចនិយាយបានថាគ្មាន Smart Watch ណាប្រៀបបានឡើយ ។

This image has an empty alt attribute; its file name is 357d467153b232d43abc21dcca5f12e1.jpg

រីឯថាមពលនាឡិកានេះ គឺអាចដំណើការប្រើប្រាស់បានរហូតដល់ទៅ 36ម៉ោងឯណ្ណោះ ដោយគ្រាន់តែចំណាយពេលត្រឹមតែ 15 នាទីតែប៉ុណ្ណោះ ថ្មអាចឡើងដល់ 46% ហើយចំណាយពេល 75 នាទីសាកថ្មបានពេញ 100% តែម្តង ។ លើសពីនេះទៅទៀត OPPO Watch បំពាក់មកជាមួយនឹងបន្ទះឈីបភ្លោះ Qualcomm Snapdragon 3100 និង Ambiq Macro Apollo 3 ។ មិនតែប៉ុណ្ណោះ នៅក្នុង Super power Mode វិញគឺអាចរក្សាទុកនូវទិន្នន័យផ្សេងៗសរុបដល់ទៅ 21 ថ្ងៃឯណោះ ។

សាក 15 នាទីបានថ្ម 46% សាក 75 នាទីបានថ្ម 100% គឺមានតែ OPPO Watch តែប៉ុណ្ណោះ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ