ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ចោរបាន២នាក់​ជិះ​សុទ្ធតែ​​ឡាន​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រចេះ​ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ចាប់​ឃាត់ខ្លួន ក្រោយ​​ពួក​គេបាន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គ្រួសារ​មួយ នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។ នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​ទាំង​ពីរ​ ១-ឈ្មោះ…

ខេត្ត​ក្រចេះ​ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ចាប់​ឃាត់ខ្លួន ក្រោយ​​ពួក​គេបាន​ធ្វើ​សកម្មភាព​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​គ្រួសារ​មួយ នៅ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ។

នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បាន​ឲ្យ​ដឹង​ថា​៖ ជនសង្ស័យ​ទាំង​ពីរ​ ១-ឈ្មោះ ហ៊ី​ម ហ៊ា​ប ភេទ​ប្រុស ​អាយុ៣៦​ឆ្នាំ ​រស់នៅ​ភូមិ​ក្រ​ញ៉ូ​ង ឃុំ​វាល​ម្លូរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​​និង​
២-​ឈ្មោះ សេង ថា​វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តាន​ង ឃុំ ចាន់​មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ប​ច្វុ​ប្បន្ន​ស្នាក់​នៅ​ភូមិ​-​ឃុំ​កា​ប៉ៅ ស្រុក​កំចាយមា ខេត្តព្រៃវែង​។

នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ថា​៖​ កាលពី​វេលា​ម៉ោង​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ ២០២០ ​
ឈ្មោះ​ស៊ា​ង បូ​រ៉ា ភេទ ប្រុស អាយុ៣០​ឆ្នាំ រស់នៅ​ចំណុច​គីឡូម៉ែត្រ២៧ ផ្លូវ​ម៉ា​ហ្គែ​ត ស្ថិត​ក្នុងភូមិ​សោ​ប​ក្រោម ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ជាប់​ហ្នឹង​ចំការ ឧ​ញ៉ា លឹ​ម ប៊ុ​ណ្ណា បាន​ប្តឹង​រាយការណ៍​តាម​ទូ​រស​ព្ឌ័​មក​នគរបាល​ថា​៖ មាន​ចោរ​ចូល​ក្នុងផ្ទះ​របស់​ខ្លួន ហើយ​គាត់​បាន​ប្រតាយប្រតប់​ជាមួយ​ចោរ​រួច​ក៏​ដេញ​តាម​ពីក្រោយ។ ភ្លាម​នោះចោរ​ក៏​រត់​ឡើង​ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB 0357 ដែល​មាន​គ្នា​ម្នាក់​ទៀត​កំពុង​ប​ញ្ឆះ​រថយន្ត​រង​ចាំ​ទទួល​តាម​ផ្លូវ​បើក​ចេញ​ទៅ​បាត់​ ។

ស្រប​ពេល​ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​នៅ​ស្នាក់​ការ​កំពែង​បាន​ចេញ​ស្ទាក់​តែ​មិន​ជាប់ ក៏​ដេញ​តាម​ក្រោយ និង​បាន​ទាក់ទង​មក​អោយកម្លាំង​អធិការដ្ឋាន​នៅ​ខាងក្រៅ​ចេញ​ជួយ​អន្តរាគមន៍​ស្ទាក់​ចាប់​ជាប់ នៅ​ភូមិ​ព្រែក​ប្រាំង ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ​ខេត្ត​ក្រចេះ​។

នគរបាល​បញ្ជាក់​ថា​៖ ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​ឃាត់ខ្លួន រួម​ទាំង​វត្ថុ​តាង​រថយន្ត​មួយ​គ្រឿង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ ដើម្បី​ធ្វើការ​សាកសួរ ។ បន្ទាប់​ពី​សាកសួរ​រួច​មក ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​ខាងលើ​ខ្លួន​ទាំង​ពីរ​នាក់​ពិតជា​បាន​ធ្វើ​សកម្ម​ចូល​លួច​ពិតប្រាកដ​ម៉ែ​ន ដោយ​យក​បាន​សម្ភារៈ​រួម​មាន​៖​ប្រាក់​រៀល​ជាង​20​លាន លុយ​ដុល្លា​ជាង​មួយ​ពាន់ ទូ​រស​ព្ឌ័​ដៃ​ម៉ាក​oPop​ចំនួន​ពីរ​គ្រឿង​និង​ទឹក​ផេស​ជ្ជះ​ខា​រ៉ា​បាវ​ចំនួន​ពីរ​កេះ​។

គួរ​បញ្ជាក់​ថា​៖ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ រួម​នឹង​វត្ថុ​តាង​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​តាម​និ​តិ​វិធី​។ ​

អត្ថបទសរសេរ ដោយ