ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមសាទរ ! ព្រះ​មហា​ហាក់ សៀង​ហៃ​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សូម​ចូលរួម​អបអរសាទរ​ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា និង​ជា​រាជាគណៈ​ថ្នាក់​កិត្តិយស គង់នៅ​វត្ត​កំផែង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ…

រាជធានី​ភ្នំពេញ ៖ សូម​ចូលរួម​អបអរសាទរ​ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា និង​ជា​រាជាគណៈ​ថ្នាក់​កិត្តិយស គង់នៅ​វត្ត​កំផែង ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ខេត្តបាត់ដំបង ដែល​ទទួល​បានការ​តែងតាំង​ជាទី​ប្រឹក្សា​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។ នេះ​បើ​យោង​តាម​សេចក្តីសម្រេច​លេខ ០៤២/២០ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី ២៣ ខែកញ្ញា ឆ្នាំ​២០២០ របស់​លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ។

មានការ​កត់​សម្គាល់ថា ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ ជា​ព្រះសង្ឃ​ដែល​មានចំណេះ​ដឹង​ខ្ពស់​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា អក្សរសាស្ត្រ​ជាតិខ្មែរ និង​មានចំណេះ​ដឹង​ផ្នែក​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​ទៀត​ផង ដែល​កន្លង​មក​គេ​តែង​ឃើញ​ព្រះ​អង្គ​មាន​វត្តមាន​និមន្ត​ចូលរួម​នៅ​រាល់​វេទិកា​ធំ​ៗ​នៃ​ព្រះពុទ្ធ​សាសនា​ពិភពលោក​គួរ​ឱ្យ​មោទនភាព ។

លើស​ពី​នេះ​ព្រះ​អង្គ​តែង​បាន​បង្ហាត់បង្រៀន​ព្រះសង្ឃ និង​ឧបាសក ឧបាសិកា​នូវ​ពុទ្ធឱវាទ ភាសា​ខ្មែរ និង​អង់គ្លេស នៅ​លើ​បណ្តាញ​សង្គម​ទៀត​ផង ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។
ខាងក្រោម​នេះ​ជា​សេចក្តីសម្រេច​តែង​តាំងរបស់​រាជបណ្ឌិត្យសភាកម្ពុជា​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ