ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bluetronics នឹងពង្រីកជំនួញរបស់ខ្លួននៅប្រទេសកម្ពុជា ជាមួយគម្រោងផ្ដល់សេវាកម្មកាន់តែច្រើនជាងមុន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ សហព័ន្ធ Mobile World…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២០នេះ សហព័ន្ធ Mobile World Group (Hose: MWG) ដែលជាក្រុមហ៊ុនស្ថិតក្នុងលំដាប់ក្រុមហ៊ុនលក់រាយ ធំជាងគេទាំង ១០០ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើការប្រកាសកម្មវិធីអបអរការបើកសម្ពោធបានចំនួន ២០ សាខា Bluetronics នៅក្នុងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកមួយក្នុងគម្រោងពង្រីកបណ្ដាញរបស់ខ្លួនឲ្យពេញផ្ទៃប្រទេស ។ ឈានជើងចូលប្រទេ សកម្ពុជាតាំងពីឆ្នាំ ២០១៧ អាជីវកម្មលក់រាយមួយនេះមិនដែលបន្ថយការតាំងចិត្តក្នុងការបំពេញតម្រូវការក្នុងស្រុកមួយនេះឡើយ ។

This image has an empty alt attribute; its file name is 40d54487b04c5c742e16a3649472a1a4-1024x712.jpg

ឈ្មោះដំបូងរបស់ក្រុមហ៊ុនត្រូវបានហៅថា BigPhone ដែលមានលក់ទូរស័ព្ទ ថេបប្លេត និងគ្រឿងបន្លាស់ផ្សេងៗ ។ យ៉ាងណាក៏ដោយចក្ខុវិស័យរបស់ក្រុមហ៊ុនត្រូវបានផ្លាស់ប្ដូរដោយឃើញពីសក្ដានុពលនៃហាង Bluetronics ដែលមានរួមបញ្ចូលការលក់ដូចជា បរិក្ខា អេឡិចត្រូនិក ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកខោអាវ ។ល។ និងទូរស័ព្ទក៏ត្រូវបានរួមបញ្ចូលក្នុងហាងតែមួយ ។ ទម្រង់សមាហរន្តកម្មដែលមានទំហំហាងធំជាងមុន ដែលអាចផ្ដល់ឲ្យអតិថិជនមានជម្រើសច្រើនជាងមុន ។

This image has an empty alt attribute; its file name is 513ad206a03ae551697c87b147c68eb2-1024x683.jpg

ទន្ទឹមនឹងការពង្រីកទំហំហាងធំជាងមុន រាល់សាខា Bluetronics គឺត្រូវបានតុបតែងផលិតផលដោយផ្នែកផ្សេងៗគ្នាទៅតាមក្រុមនៃផលិតផល ដែលធ្វើឲ្យអតិថិជនងាយស្រួលក្នុងការជ្រើសយកនូវជម្រើសដែលត្រូវចិត្ត ចំណាយពេល និងកម្លាំងតិច ។ ក្រុមហ៊ុនក៏បានផ្តល់ជូននូវសេវាកម្មក្រោយពីការលក់ ដោយធ្វើការដឹកជញ្ជូន និងដំឡើងមិនគិតថ្លៃ ដែលជាសកម្មភាពអាជីវកម្មដំបូងបំផុតនៅលើទីផ្សារ ។

This image has an empty alt attribute; its file name is 1fdaae89d3d06e78cfed2cb1d7038a17-1024x683.jpg

ទោះបីជាក្នុងកំឡុងនៃការរីករាលដាលនៃជំងឺ Covid 19 ក្តី Bluetronics នៅតែបន្តដំណើរអាជីវកម្មយ៉ាងរហ័ស ដែលធ្វើមានការភ្ញាក់ផ្អើលដល់ដៃគូរអាជីវកម្ម និងអ្នកប្រើប្រាស់មានការពេញចិត្តជាក្រៃលែង ។ ក្រោយពេលសម្រេចបាន ២០ សាខា ក្រុមហ៊ុនបានមានគម្រោងពង្រីកសាខារបស់ខ្លួនឲ្យបាន ៥០ សាខានៅមុនបំណាច់ឆ្នាំ ដើម្បីគ្របដណ្ដ ប់ទៅបណ្តាខេត្តផ្សេងៗរួមមាន ខេត្តសៀមរាប ខេត្តព្រះសីហនុ ដោយមិនគ្របដណ្ដប់ តែរាជធានីភ្នំពេញនោះឡើយ ។ សម្រាប់ទីផ្សារប្រទេសកម្ពុជា យើងអាចនិយាយបានថា ចំនួ នសាខារបស់យើងខ្ញុំគឺមានច្រើនជាងគេ ដោយអាចស្មើនឹងចំនួនអាជីវកម្មលក់រាយដ៏ទៃរួមបញ្ជូលគ្នា ។ នៅពេលពង្រីកបានគ្រប់ចំនួន ៥០ សាខា Bluetronics នោះមានន័យថាក្រុមហ៊ុននឹងទទួលបាន ៥០% នៃទីផ្សារអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា ។

This image has an empty alt attribute; its file name is ffeafeb04b4001696107aa37880e1df2-1024x666.jpg

ការសន្យារបស់អាជីវកម្មលក់រាយរបស់យើងខ្ញុំ គឺជាការវិនិយោគរយៈពេលវែង ។ ក្រុមហ៊ុនគឺបានធ្វើការបង់ពន្ធផលិតផល គោរពទៅតាមច្បាប់ និងគោលនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជា ។ ពួកយើងមានការតាំងចិត្តផ្ដល់ជូនផលិតផលសុទ្ធ សេវាកម្មដែលមានស្ដង់ដាខ្ពស់ ក្រៅពីភាពងាយស្រួល និងការយកចិត្តទុកដាក់ទៅលើបទពិសោ ធន៍ទិញទំនិញរបស់អតិថិជនទៅដល់អ្នកគ្រប់គ្នា ។ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសអោយកាន់តែប្រសើរ Bluetronics ត្រូវបានបង្កើតនៅក្នុងស្រុក មានន័យថា ក្រុមហ៊ុនកំពុងបង្កើតឱកាសការងារជាច្រើន ទៅដល់យុវជនកម្ពុជា ។ បរិយាកាសការងារដែលស្មើភាព តម្លាភាពក្នុងការឡើងតំណែងត្រូវបានដាក់ជាអទិភាព ។ សម្រាប់ដៃគូអាជីវកម្ម Bluetronics បានស្វែងរកការបង្កើត ចំណងមិត្តភាពដ៏រឹងមាំ ដើម្បីទទួលបាននូវសមូហភាពនៃផលប្រយោជន៍របស់ភាគីទាំងសងខាង ។

This image has an empty alt attribute; its file name is c052154ba1aed1002ee279cea4481f33-1024x821.jpg

«ក្នុងនាមជាអាជីវកម្មលក់រាយ និងជាដៃគូដែលអាចជឿទុកចិត្តបានម្នាក់ យើងខ្ញុំព្យាយាមអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ដល់សេវាដែលល្អបំផុត និងចំណងមិត្តភាពយូរអង្វែងនៅគ្រប់ទិសទីដែលយើងទៅដល់ ។ Bluetronics គឺជាបទពិសោធន៍ទី ១ របស់យើងខ្ញុំនៅខាងក្រៅប្រទេសវៀតណាម ដូចនេះព្រះរាជាណាចក្រកម្ពុជា គឺជាទីផ្សារដ៏សំខាន់មួយ ។ ភាពជោគជ័យក្នុងទីផ្សារមួយនេះ គឺមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់យើងខ្ញុំដើម្បីគម្រោងពង្រីកទៅទីផ្សារដែលមានសក្ដានុពលផ្សេងទៀត ។ ប្រសាសន៍លោក Doan Van Hieu Em នាយកប្រតិបត្តិនៃសហព័ន្ធ Mobile World» ។ «ដៃគូរបស់យើងខ្ញុំផ្ដល់ជំនួយដើម្បីយើងខ្ញុំអាចពង្រីកខ្លួននៅទីផ្សារអន្តរជាតិ ហើយពេលនេះយើងកំពុងតែស្ថិតនៅលើវិថីពង្រីកខ្លួននេះហើយ» លោកបន្ថែម ។

This image has an empty alt attribute; its file name is dbcd6d31a3f25a7509a9ed8d57dfc7f4-1024x683.jpg

សហព័ន្ធពាន់លានដុល្លារសហរដ្ឋអាមេរិក Mobile World Investment Corporation (MWG) ដែលមានប្រភពពីប្រទេសវៀតណាម មានខ្សែបណ្ដាញ ៤០០០ សាខា ទូទាំងប្រទេស ។ ក្រុមហ៊ុនយើងខ្ញុំមានបុត្រសម្ព័ន្ធលក់រាយជាច្រើនមុខរួមមាន thegioididong, Dienmayxanh, Bachhoaxanh និងគេហទំព័រលក់អនឡាញដែលមានអ្នកចូលទស្សនាច្រើនជាងគេសម្រាប់បុត្រសម្ព័ន្ធនីមួយៗ ។ ជំនួញរបស់ MWG មានយ៉ាងសម្បូរបែបដោយរួមមាន ផលិតផលអេឡិចត្រូនិក រហូតដល់គ្រឿងទេស ផ្ដល់សេវាកម្មពីក្រុង ដល់តំបន់ជនបទ ។ ក្រុមហ៊ុនដែលមានវ័យ ១៦ ឆ្នាំ និងត្រូវបានដាក់ចូលទីផ្សារភាគហ៊ុនទីក្រុង ហូជីមិញ នៅក្នុងឆ្នាំ ២០១៤ បានក្លាយទៅជាក្រុមហ៊ុនភាគហ៊ុនក្នុងចំណោមក្រុមហ៊ុនធំជាងគេទាំង ៣០ នៅលើទីផ្សារ ។

This image has an empty alt attribute; its file name is b4acf0564660c856775c9d6820d3d4ac-1024x683.jpg

ក្រុមហ៊ុនបានរកចំណូលបាណ ៤.៤ពាន់លានដុល្លារអាមេរិក និងចំណេញ ១៦០លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។ MWG ក៏បានឈ្នះពានក្រុមហ៊ុនដែលលូតលាស់លឿនបំផុត យោងតាម World Economic Forum (WEF) និងស្ថិតក្នុងចំណោមក្រុមហ៊ុនធំបំផុតទាំង ១០០ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ក្រុមហ៊ុនក៏ទទួលបានពាននៅលើទីផ្សារអន្តរជាតិជាច្រើនផងដែរ ។ ហេតុនេះហើយ Bluetronics នៅពេលនេះ គឺមានតែមួយគត់ ហើយជំនួសឲ្យឈ្មោះ BigPhone កាលពីមុន ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is bb07bd36e0e020566a2760e747c5e208-1024x650.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ