ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តក្រចេះ​កំពុង​តែ​បង្កើន​សកម្ម​ភាព​​​​បូមទឹក​មក​ស្តុក​ទុក​​ជូន​ពលរដ្ឋ​

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​ បាន​បង្កើន​សកម្មភាព​ចុះ​បូមទឹក​ចូល​អាង​ស្តុក ​ដើម្បី​សង្គ្រោះ​កសិករ សម្រាប់​ការ​ដាំ​ដុះ​នៅ​រដូវប្រាំង អាជ្ញាធរ​ខេត្តក្រចេះ​កំពុង​តែ​បង្កើន​សកម្ម​ភាព​ក្នុង​ការ​បូមទឹក​មក​ស្តុក​ទុក​អាង​​ប្រយោជន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​បង្កបង្កើន​ផល​ស្រូវ​ប្រាំង និង​ដំណាំ​ផ្សេង​ទៀត​ក្នុង​រដូវ​ប្រាំង​ ខណៈ​ឆ្នាំ​នេះ​ស្ថានភាព​ទឹកជំនន់​មិន​បាន​ជន់​លិច​ស្រោចស្រព…

ខេត្តក្រចេះ ៖ អាជ្ញាធរ​ខេត្តក្រចេះ​ បាន​បង្កើន​សកម្មភាព​ចុះ​បូមទឹក​ចូល​អាង​ស្តុក ​ដើម្បី​សង្គ្រោះ​កសិករ សម្រាប់​ការ​ដាំ​ដុះ​នៅ​រដូវប្រាំង អាជ្ញាធរ​ខេត្តក្រចេះ​កំពុង​តែ​បង្កើន​សកម្ម​ភាព​ក្នុង​ការ​បូមទឹក​មក​ស្តុក​ទុក​អាង​​ប្រយោជន៍ ដើម្បី​ឲ្យ​ពលរដ្ឋ​បង្កបង្កើន​ផល​ស្រូវ​ប្រាំង និង​ដំណាំ​ផ្សេង​ទៀត​ក្នុង​រដូវ​ប្រាំង​ ខណៈ​ឆ្នាំ​នេះ​ស្ថានភាព​ទឹកជំនន់​មិន​បាន​ជន់​លិច​ស្រោចស្រព រីឯ​របប​ទឹកភ្លៀង​ក៏​មាន​តិចតួច ។

ជាក់ស្តែង ​ក្នុង​រយៈពេល​២​ថ្ងៃនេះ ក្រសួង​ធនធានទឹក និង​ឧតុ​និ​ម​យ ឯកឧត្តម យិ​ន កូ​លេ​នី​ន អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​សហការ​ជាមួយនឹង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តក្រចេះ ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក និង​ទីតាំង​ដើម្បី​ដាក់​ម៉ាស៊ីន​ដើម្បី​បូម ។

តាម​ការ​បញ្ជាក់​ពី​លោក ហេង រ​ត្ន័​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្​តក្រចេះ នៅ​ថ្ងៃ​ទី ២៤ ខែកញ្ញា បាន​ឲ្យ​ដឹង​ថា ៖ ផល​ប៉ះពាល់​មាន​ក្រុង​១​និង​៣​ស្រុក គឺ​ក្រុង​ក្រចេះ ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង និង​ព្រែក​ប្រសព្វ ក្នុង​នោះ​មន្ទីរ​បាន​នឹង​កំពុង​ដាក់​ម៉ាស៊ីន​អន្តរាគមន៍​ចំនួន ០៥ កន្លែង ដោយ​កន្លែង​ទី៖

១-គឺ​នៅ​ទំនប់​បឹង​រំលា​ច សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ
២-​គឺ​ដាក់​នៅ​ឃុំ​ពង្រ ស្រុក​ឆ្លូង
​៣-នៅ​ឃុំ​ខ្សាច់​អណ្ដែត
ទី​៤-ដាក់​នៅ​ឃុំ​ដំរី​ផុង
ទី​៥-គ្រោង​ដាក់​នៅ​ទំនប់​ស្រែ​អណ្ដូង ឃុំ​ចំបក់ ដោយឡែក​ឃុំ​សោ​ប និង​ឃុំ​ជ្រោយ​បន្ទាយ​នៅ​ស្រុក​ព្រែក​ប្រសព្វ​ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ ដោយសារ​មន្ទីរ​និង​ក្រសួង​ធនធានទឹក បាន​សាងសង់​ទ្រ​នប់​ដ៏​ធំ​មួយ​គឺ ទំនប់​គោក​ម្លូរ​រលំ​ភ្នៅ ដែល​បរិមាណ​ទឹក​មាន​ជាង ១០​លាន​ម៉ែត្រ​គីប ហើយ​ជា​ប្រភព​ទឹក​រស់​ដែល​អាច​បម្រើ​ការ​ស្រោចស្រព​ដល់​ប្រជា​កសិករ​យើង ដោយ​ពុំ​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ ។

ជុំវិញ​ការ​លើក​ឡើង​នេះ ប្រធាន​មន្ទី​ធនធានទឹក​និង​ឧត្តុនិយម​ខេត្ត​លោក ហេង រត្ន ម៉ូ​នី​ដា ក៏​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​ទឹកជំនន់​មិន​បាន​ជន់​លិច​ចូល​អាង ស្តុក ទំនប់​ព្រែក​ស្ទឹង​បឹងបួរ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​កិ​សករ​កំពុង​តែ​ប្រឈម​មុខ​និង​ខ្វះ​ទឹក​ប្រើប្រាស់​សម្រាប់​បង្កបង្កើន​ផល​នៅ រដូវប្រាំង​ឆ្នាំ​នេះ ។

លោក​បន្ត​ថា ៖ តែ​យ៉ាងណា​អាជ្ញាធរ​ខេត្ត​កំពុង​តែ​រក​លិ​ទ្ឋ​ភាព​ជួយ​សង្គ្រោះ​ពួក​គាត់ ទន្ទឹម​និង​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​នេះ ពលរដ្ឋ​ជា​កសិករ​គួរតែ​មាន​វិធានការ​ផ្លាស់​ប្តូរ​គ្រាប់ពូជ ពី​ស្រូវ​មក​ដំណាំ​វិញ ដោយ​ប្រើប្រាស់​ទឹក​តិច ។​

អត្ថបទសរសេរ ដោយ