អភិបាលខេត្តព្រះសីហនុ ចុះណែនាំអ្នកលក់សំបុត្រទូកទេសចរណ៍ ឲ្យគិតពីការប្រែប្រួលអាកាសធាតុ
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល…
ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រី ចុះផ្សព្វផ្សាយផ្ទាល់ ដល់អាជីវករលក់សំបុត្រទូក អូរប័រ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមានបំណងធ្វើដំណើរទៅកាន់បណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ ឲ្យមានការយកចិត្តទុកដាក់ ចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដោយបង្កើនការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរ ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ដោយប្រការណាមួយ ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើការសហការគ្នា ក្នុងការដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ត្រឡប់មកកាន់ដីគោកវិញ ឲ្យបានត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបញ្ចៀសនូវហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ស្របតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅតំបន់មាត់សមុទ្រ នឹងមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤- ២៧ ខែកញ្ញា ឆ្នាំ២០២០ ៕
ចែករំលែកព័តមាននេះ