ទីតាំង​ទាំង​3​សម្រាប់​សុ​ី​ហ្គេ​ម​2023​រំពឹង​ស្រូប​ភ្ញៀវ​រាប់​សែន​នាក់


រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​២០២៣ កម្ពុជា​នឹង​រៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​លើក​​ដំបូង ។ នៅ​ក្នុង​ការ​ប្រកួត​នោះ មាន​ទីតាំង​តែ​៣​ប៉ុណ្ណោះ​ដែល​ត្រូវ​រៀបចំ​ធ្វើ​ជាទី​លាន ខណៈ​ទីលាន​ទាំង​៣​នោះ​ហោច​ណាស់​ក៏​ស្រូប​ទាញ​អ្នកទេសចរ និង​អ្នកគាំទ្រ​ការ​ប្រកួត​រហូត​រាប់​សែន​នាក់​ផង​ដែរ បើ​ទោះជា​ក្នុង​ពេល​នេះ នៅ​មិន​ទាន់​កំណត់​បាន​ច្បាស់លាស់​ក្ដី ។

យោង​តាម​ការ​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ របស់ លោក ជា បូ​រ៉ា ប្រធាន​គណៈកម្មការ​ទីលាន ប្រកួត នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២​ឆ្នាំ​២០២៣ ហៅ កាត់ គ . ជ . ប . អ (CAMSOC) បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​ទីលាន​ប្រកួត​ចំនួន ៣ ទីតាំង ដែល​ត្រូវ​បាន​កំណត់​រួច​ហើយ សម្រាប់ ត្រៀម​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ ២០២៣ ។ ទីលាន​ប្រកួត​ចំនួន​៣​ទីតាំង​នោះ​នោះ រួម​មាន ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​(​ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ ) ដែល​ជា​កន្លែង ប្រារព្ធ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ។

ទីតាំង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​ចុះឡើង​រាប់​ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ និង​អាច​ឈាន​ដល់​រាប់​សែន​នាក់​ទម្រាំ​ចប់​កម្មវិធី និង​ជាទី​តាំង​ថ្មី ដែល​មនុស្ស​នឹង​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​ជាងគេ បើ​ទោះ​មិនមែន​ជា​អ្នកគាំទ្រ​កីឡា ។ ទីតាំង​ទី​២ គឺ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដោយ​ទី​តាំង​នេះ ក៏​រំពឹង​ថា​ទាក់ទាញ​អ្នក​ទៅ​ទស្សនា​បាន​ច្រើន​ផង​ដែរ ដោយសារ​តែ​ជាទី​តាំង​កណ្ដាល​ក្រុង និង​ជា​កន្លែង​ដែល​កកកុញ​ដោយ​ក្រុម​មហាជន​ស្រាប់​។

ដោយឡែក​ទីតាំង​ទី​៣ គឺ​ទីលាន​លើ​ផ្ទៃសមុទ្រ​ដែល​រួម​មាន សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ខេត្ត កំពត និង​ខេត្ត​កែប ដែល​ទីតាំង​នេះ គឺជា​ទីតាំង សម្រាប់​ប្រកួត​ប្រភេទ​កីឡា​លើ​ទឹក​មួយ​ចំនួន និង​ជាទី​តាំង​មួយ​ដែល​កាន់តែ​មានការ​រំពឹង​ទៀត​ហើយ​ថា​នឹង​មាន​អ្នកទេសចរ​ក្នុង និង​ក្រៅ​ស្រុក​កកកុញ សម្រាប់​ការ​ប្រកួត​នោះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC ធ្លាប់​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ទីលាន ការ​ពិនិត្យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​រៀបចំ កម្មវិធី​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អាង ហែល​ទឹក​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​ត្រូវ​បាន​ជួសជុល​ឡើង​វិញ នា​ថ្ងៃ​ទី​២៨ កញ្ញា ខាង​មុខ​នេះ ព្រមទាំង​អញ្ជើញ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ត្រួតពិនិត្យ​លើ​ទីលាន​ហ្វឹកហាត់ និង​ការ​ហ្វឹក​ហាត់​របស់​ក្រុម​ជម្រើស​ជាតិ​ប្រមាណ​១០ ប្រភេទ​កីឡា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ផង​ដែរ ។

នេះ​ជា​សកម្មភាព​ត្រៀម​ទុកជា​មុន ដើម្បី​ធានា​ថា ទីលាន​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣ គឺ​មិន​អាច​ខ្វះចន្លោះ ។ ក្នុង​នោះ​ក៏​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ឱ្យ​ខ្លាំង​ផង​ដែរ ដោយសារ​តែ​ក្នុង​ពេល​នោះ គឺ​ទីលាន​ទាំង​៣​កន្លែង ដែល​កម្ពុជា​ប្រើ​ជា​កន្លែង​ប្រកួត​កីឡា គឺ​ពិតជា​មាន​មនុស្ស​ច្រើន​ម៉ឺន​កក​កុញ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់​ទៀត​ថា នេះ​គឺ​គោលដៅ នៃ​ការ​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ចំពោះ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ដែល​ខ្វះខាត​មិន​ទាន់​ត្រូវ​តាម​ស្តង់​ដារ ឬ​មិន​ទាន់​មាន គឺ​ត្រូវ​កសាង​បន្ថែម ដើម្បី​បំពេញបន្ថែម ឲ្យ​សម​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស សម្រាប់​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ឆ្នាំ​២០២៣ ។

ក្រៅពី​ដំណើរ​ទស្សនកិច្ច​លើ​ទីលាន​ប្រកួត​នៅ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​អញ្ជើញ​បន្ត​ត្រួតពិនិត្យ​ហេ​ដ្ឋា រចនាសម្ព័ន្ធ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​កំពុង​ដំណើរការ​សាងសង់​កីឡដ្ឋាន​ធំ ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​បើក​-​បិទ ស៊ី​ហ្គេ​ម ក៏​ដូច​ជា​គ្រោង​ពិនិត្យ​ទីលាន​ប្រកួត​មួយ​ចំនួន​ទៀត នៅ​ទីនោះ ដូច​ជា​អាង​ហែល​ទឹក កីឡដ្ឋាន​ក្នុង សាល ទីលាន​អត្តពលកម្ម បាល់ទះ វាយ​កូន បាល់ បាល់បោះ … ដែល​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​នៃ​ដំណាក់កាល​ទី​១ កន្លង​ទៅ ។

ទីលាន​ប្រកួត​មួយ​ចំនួន នៃ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ធ្លាប់​បាន​ប្រើប្រាស់​រួច​ហើយ​នា
ពេល​កន្លង​មក ខណៈ​ភូមិ​កីឡា​កំពុង​ដំណើរការ សាងសង់​នៅ​ទីនោះ ដើម្បី​ឲ្យ​កីឡាករ កីឡា ការិនី គ្រូបង្វឹក ស្នាក់​នៅ​ហូប​ចុក ដែល​អាច​ផ្ទុក មនុស្ស​បាន​ប្រមាណ​១​ម៉ឺន​នាក់ ខណៈ​ដែល​តួលេខ​អ្នក​ចូល​ទស្សនា​នៅ​តំបន់​ជុំវិញ​នឹង​ច្រើន​ជាង​នេះ​ទ្វេ​ដង​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ