ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នរណា​ជា​ឃាតករ? បុរស​ម្នាក់​ត្រូវ​ច្រក​ថង់​ខ្មៅ​ដាក់​ក្នុង​វ៉ា​លី​ស​ដឹក​មក​ទម្លាក់​ចោល

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្រក​ថង់​ខ្មៅ​ដាក់​ក្នុង​វ៉ា​លី​ស​ពណ៌​ខ្មៅ រួច​ដឹក​យក​មក​ទម្លាក់​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ បន្ទាប់​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​ដឹក​យក​សព​ទៅ​ទម្លាក់​ចោល​នៅ​ជិត​យាយ​ម៉ៅ​ពេជ្រនិល​។ ក្រោយ​ពី​ចុះ​ទៅ​ពិនិត្យ​សមត្ថកិច្ច​ក៏​បាន​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​ធ្វើការ​ស៊ើបអង្កេត​បន្ត​តាម​នីតិវិធី ព្រោះ​ជន​រង​គ្រោះ​អាច​ជា​ជនបរទេស​។ ការ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ខាងលើ​ដែល​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​យាយ​ម៉ៅ​ពេជ្រនិល​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​23…

ខេត្តកំពង់ស្ពឺ ៖ សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ច្រក​ថង់​ខ្មៅ​ដាក់​ក្នុង​វ៉ា​លី​ស​ពណ៌​ខ្មៅ រួច​ដឹក​យក​មក​ទម្លាក់​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ បន្ទាប់​ពី​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​ដឹក​យក​សព​ទៅ​ទម្លាក់​ចោល​នៅ​ជិត​យាយ​ម៉ៅ​ពេជ្រនិល​។ ក្រោយ​ពី​ចុះ​ទៅ​ពិនិត្យ​សមត្ថកិច្ច​ក៏​បាន​ដឹក​សព​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​ធ្វើការ​ស៊ើបអង្កេត​បន្ត​តាម​នីតិវិធី ព្រោះ​ជន​រង​គ្រោះ​អាច​ជា​ជនបរទេស​។

ការ​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ខាងលើ​ដែល​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​យាយ​ម៉ៅ​ពេជ្រនិល​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​23 ខែកញ្ញា ឆ្នាំ​2020 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​4 គីឡូម៉ែត្រ​លេខ 104 .105 ស្ថិត​ក្នុងភូមិ​ទី​6 ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ខាងលើ​ភ្លាម កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ពិនិត្យ​កន្លែង​កើត​ហេតុ ក៏​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​ត្រូវ​គេ​សម្លាប់ រួច​ច្រក​ក្នុង​ថង់​ខ្មៅ ដាក់​ក្នុង​វ៉ា​លី​ស​ពណ៌​ខ្មៅ​មួយ ហើយ​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​ទី​នេះ ក្នុង​នោះ​សមត្ថកិច្ច​ក៏​បានឃើញ​មាន​ពណ៌​ខ្មៅ​មួយ​នៅ​កន្លែង​កើតហេតុ ដែល​មាន​ប្រឡាក់​ទៅ​ដោយ​ឈាម​យ៉ាង​ជោកជាំ​ផង​ដែរ​។

យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បច្ចេកទេស​ខេត្ត បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​អាច​មិនមែន​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ ទំនងជា​ជនជាតិ​ចិន ហើយ​ត្រូវ​បាន​សម្លាប់​ពី​ទីកន្លែង​ផ្សេង រួច​ដឹក​យក​មក​ទម្លាក់​ចោល​នៅ​ចំណុច​កើតហេតុ​ខាងលើ​។

ក្រោយ​ពី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ចប់​សព្វគ្រប់ សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​ដឹក​សព​មក​យក​ទៅ​រក្សា​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ និង​បាន​ប្រគល់​ភារៈកិច្ច​បន្ត​ទៅ​ខាង​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​បាត់បង់​ជីវិត​របស់​ជន​រង​គ្រោះ​។

ទាក់ទិន​ទៅ​នឹង​ករណី​ខាងលើ​នេះ​ផង​ដែរ មានការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ថា ជន​រង​គ្រោះ​អាច​ទំនងជា​ត្រូវ​បាន​ក្រុម​ជនជាតិ​ចិន​ដូច​គ្នា​ធ្វើការ​ចាប់ជំរិត រួច​សម្លាប់​ចោល​ដើម្បី​បំបិទមាត់​តែ​ម្ដង ។ ដោយឡែក​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា ទំនងជា​ជន​រង​គ្រោះ​មាន​បញ្ហា​រឿង​ភាគហ៊ុន​រកស៊ី​ណា​មួយ​​ជាមួយ​ដៃគូ ទើបត្រូវ​សម្លាប់​បំបិទមាត់​ចោល​បែប​នេះ​។

បើ​តាម​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា សមត្ថកិច្ច​ទើបតែនឹង​បញ្ចប់​ការ​ត្រួតពិនិត្យ​នា​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ដោយ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ទោះជា​យ៉ាង​ណា​ក្តី ក៏​សមត្ថកិច្ច​នឹង​ខំប្រឹង​ប្រែង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈាន​ទៅ​មុខ​ជន​ដៃដល់​ជា​ឃាតករ​យក​មក​ផ្តន្ទាទោស​ទោស​ឲ្យ​ខាន​តែ​បាន​។ ហើយ​រឿងរ៉ាវ​ខាងលើ​នេះ​នឹង​ត្រូវ​លាតត្រដាង បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​វែកមុខ​ជន​ដៃដល់​បាន​នៅ​ពេល​ណាមួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ