នៅក្នុងគម្ពីធម្មបទមានសេចក្តីដំណាលថា ថ្ងៃមួយមានព្រានសុនខម្នាក់ឈ្មោះកោកៈបានបណ្ដើរឆ្កែ១ហ្វូងទៅបណ្ដេញសត្វក្នុងព្រៃ ជួនជាថ្ងៃនោះជាថ្ងៃស៊យសូន្យទទេរកមិនបានសត្វអ្វីមួយក្បាលសោះ។ លុះប្រទះនឹងភិក្ខុមួយរូបក៏គិតថា ការដែលអញមិនបានសត្វក្នុងថ្ងៃនេះ មិនទាស់ពីរឿងអ្វីទេ ច្បាស់ជាទាស់នឹងមនុស្សកាឡកិណ្ណីនេះឯង បានជាអញស៊យដល់ម៉ឹ្លង ហើយនឹកខឹងក្នាញ់ក្នុងចិត្តដូច្នោះ ក៏ពន្យុះឆ្កែឲ្យដេញខាំព្រះសង្ឃអង្គនោះតែម្តង ។
ភិក្ខុនោះឃើញសភាពមិនស្រួលបែបនេះក៏ស្ទុះឡើងដើមឈើ ។ ព្រានសុនខក៏តាមទៅចាក់បាទជើងលោកនឹងលំពែងដ៏មុតស្រួច, ទោះបីលោកអង្វរយ៉ាងណាក៏មិនស្ដាប់ ចេះតែបុករុកបាទជើងលោកដរាបដល់របូតចីវរបស់លោកធ្លាក់ចុះមកគ្របលើខ្លួនព្រាននោះ។ ឯហ្វូងឆ្កែកាលបើឃើញដូច្នោះ រមែងសម្គាល់ថា លោកសង្ឃនោះធ្លាក់ចុះមកហើយក៏នាំគ្នាខាំត្របាក់ជញ្ជែងព្រាននោះដរាបដល់ស្លាប់ទៅហោង ។
កាលបើឆ្កែទាំងអស់នោះចៀសចេញទៅហើយ ភិក្ខុនោះក៏បានចុះមក ហើយកើតក្តីសង្វេគ រន្ធត់ឱរាព្រោះឃើញទោសប្រាកដដល់អ្នកប្រទូស្តចំពោះបុគ្គលដែលមិនទូស្ត ។ សាន សារិន
ចែករំលែកព័តមាននេះ