ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ! Suarez លែងជាកីឡាករ Barcelona ទៀតហើយ

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្លិប Atletico Madrid បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ លើ​ខ្សែប្រយុទ្ធ Luis Suarez របស់​គូប្រជែង​ដ៏​ស្វិតស្វាញ…

អេ​ស្ប៉ា​ញ ៖ ក្លិប Atletico Madrid បាន​សម្រេចការ​ផ្ទេរ​ជា​ផ្លូវការ លើ​ខ្សែប្រយុទ្ធ Luis Suarez របស់​គូប្រជែង​ដ៏​ស្វិតស្វាញ Barcelona ក្នុង​ក្រប​ខណ្ឌ La Liga បន្ទាប់​ពី​ក្លិប​ទាំង​ពីរ​បាន​ព្រមព្រៀង​នៅ​ក្នុង​តម្លៃ ៦​លាន​អឺ​រ៉ូ​។

ខ្សែប្រយុទ្ធ​អ៊ុយ​រ៉ា​ហ្គា​យ​វ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល ២​ឆ្នាំ​ជាមួយ​ Atletico ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក Diego Simeone ។ ​រូប​គេនៅ​សល់ ១​ឆ្នាំ​ទៀត ទើប​ផុត​កិច្ចសន្យា​ជាមួយ Barca ប៉ុន្តែ​ត្រូវ​បាន​គ្រូបង្វឹក​ថ្មី លោក Ronald Koeman ​ជូនដំណឹង​កាលពី​ខែ​មុន​ថា គេ​មិនមែន​ជា​ផ្នែក​នៃ​ផែនការ​របស់​លោក​ឡើយ​។

តាមពិតទៅ Suarez បាន​ព្រមព្រៀង​លក្ខ​ខ​ណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ Juventus រួច​ទៅ​ហើយ ប៉ុន្តែ​ដោយសារ​តែ​បញ្ហា​សញ្ជាតិ​ធ្វើ​ឱ្យ​កិច្ច​ព្រម​ព្រៀង​ ត្រូវ​រង​បរាជ័យ បន្ទាប់​ពី​ក្រុម​ម្ចាស់​ជើងឯក​អ៊ី​តា​លី​មួយ​នេះ មិន​អាច​ជ្រើសរើស Suarez ដោយ​គ្មាន​លិខិតឆ្លងដែន​អ៊ី​តា​លី​បាន​ទេ ពីព្រោះ​ពួក​គេ​គ្រប់​ចំនួន​​កំណត់​ទិញ​កីឡាករ​​បរទេស​​។

សូម​រំលឹក​ថា Luis Suarez បានផ្លាស់​ពី Liverpool មក​ចូលរួម​ជាមួយ Barca នៅ​ក្នុង​ឆ្នាំ ២០១៤ នៅតម្លៃ ៨២លានអឺរ៉ូ ក្នុង​នោះបាន​បង្ហាញ​ចំនួន ២៨៣​ប្រកួត ស៊ុត​បញ្ចូល​ទី ១៩៨​គ្រាប់​។ ដោយ​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន ១៣ ​រួម​មាន​ទាំង La Liga និង Champions League ​ព្រមទាំង​ជា​កីឡាករ​រក​គ្រាប់​ច្រើន​លំដាប់​ទី​៣ ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Sky Sports)