ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កងពលតូច​អន្តរាគមន៍​លេខ​១៤ ចុះ​ជួយ​ទប់ទឹក និង​ជម្លៀស​ប្រជាពលរដ្ឋ

3 ខែ មុន
  • Pursat

ខេត្តពោធិ៍សាត់ ៖ កាលពីដើម​ស​ប្តា​ហ៍​នេះ​ឧត្តមសេនីយ៍ទោ គឹ​ម​សេង ង​ន មេបញ្ជាការ​កងពលតូច អន្តរាគមន៍​លេខ​១៤ បាន​ដឹកនាំ​កម្លាំង ១៣០​នាក់​ចុះ​ជួយ​ទប់ទឹក និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ផ្ទះ​របស់​ពួក​គាត់​កំពុង​លិច​ទឹក​ដោយ​គ្រោះ​ធម្មជាតិ​ទឹកជំនន់…

ខេត្តពោធិ៍សាត់ ៖ កាលពីដើម​ស​ប្តា​ហ៍​នេះ​ឧត្តមសេនីយ៍ទោ គឹ​ម​សេង ង​ន មេបញ្ជាការ​កងពលតូច អន្តរាគមន៍​លេខ​១៤ បាន​ដឹកនាំ​កម្លាំង ១៣០​នាក់​ចុះ​ជួយ​ទប់ទឹក និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ផ្ទះ​របស់​ពួក​គាត់​កំពុង​លិច​ទឹក​ដោយ​គ្រោះ​ធម្មជាតិ​ទឹកជំនន់ នៅ​ភូមិ​ដំណាក់ ឃុំ​ពោធិ៍​វាល ស្រុក​កណ្តៀង ពោធិសាត់​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​រង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​បាន​បង្ក​ឱ្យ​មាន​ទឹកជំនន់ ទឹកភ្លៀង តាម​ដងស្ទឹង​ពោធិ៍សាត់​ចំនួន​០៤​ក្រុង ស្រុក និង​១៨​ឃុំ សង្កាត់​ដែល​បណ្តាល់​ឱ្យ​ខូ​ត​ខាត និង​ប៉ះពាល់​លំនៅ​ដ្ឋា​ន ដំណាំ​ស្រូវ និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​មួយ​ចំនួន​។ មេបញ្ជាការ​កងពល បាន​ធ្វើការ​ក្រើនរំលឹក​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ជា​ពិសេស​នៅ​ក្នុង​រដូវវស្សា​នេះ ដោយសារ​រដូវ​នេះ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែរ​បង្ក​ជា​ទឹកជំនន់ និង​ព្យុះ​បក់​បោក​បំផ្លិចបំផ្លាញ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ និង​សត្វពាហនៈ​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ឪពុក​ម្តាយ​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ក្មេង​តូច​ៗ​ដែរ​ងាយ​រង​គ្រោះ និង​រក្សា​ទឹក​ស្អាត​ទុក​ប្រើប្រាស់​នៅ​ក្នុងអំឡុងពេល​ដែរ​ជួប​គ្រោះ​ទឹកជំនន់​បែប​នេះ​។ គួរ​ជម្រាប​ជូន​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​នេះ ខេត្តពោធិ៍សាត់​បាន​រង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា មក​ហើយ ក្នុង​នោះ​ផង​ដែរ បើ​យោង​តាម​ប្រសាសន៍​របស់​មេបញ្ជាការ​កងពល គឺ​កម្លាំង​របស់​កងពលតូច​អន្តរាគមន៍​លេខ​១៤ នៅ​តែ​ត្រៀមខ្លួន​ជា​និច្ច​ដើម្បី​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ​៕ ដោយ ៖ សុខ សា​រ៉ា​យ