ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើមនុស្សដែលគ្មានគោលដៅ មានសញ្ញាបែបណា?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមអ្នកជំនាញផ្នែកធនធានមនុស្សម្នាក់ បានលើកឡើងថា មនុស្សយើងគ្រប់រូបទាល់តែមានគោលដៅ ទើបមើលឃើញការផ្លាស់ខ្លួនឯងជារឿងចាំបាច់បំផុត។ ដូចនេះការដែលមិនចូលចិត្តអភិវឌ្ឍន៍ខ្លួន ឬរៀននូវអ្វីថ្មីៗ គឺជាសញ្ញាមួយដែលបង្ហាញ មនុស្សម្នាក់នោះមិនមានគោលដៅច្បាស់លាស់នោះទេ។…

រាជធានីភ្នំពេញ ៖ យោងតាមអ្នកជំនាញផ្នែកធនធានមនុស្សម្នាក់ បានលើកឡើងថា មនុស្សយើងគ្រប់រូបទាល់តែមានគោលដៅ ទើបមើលឃើញការផ្លាស់ខ្លួនឯងជារឿងចាំបាច់បំផុត។ ដូចនេះការដែលមិនចូលចិត្តអភិវឌ្ឍន៍ខ្លួន ឬរៀននូវអ្វីថ្មីៗ គឺជាសញ្ញាមួយដែលបង្ហាញ មនុស្សម្នាក់នោះមិនមានគោលដៅច្បាស់លាស់នោះទេ។



លោក ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ បានបន្តថា «មនុស្សដែលមិនអភិវឌ្ឍន៍ខ្លួនឯង ពីមួយឆ្នាំទៅមួយឆ្នាំ គឺនៅតែក្នុងរង្វង់ មានន័យថានៅក្នុង comfort zone, they don’t like to change មនុស្សប្រភេទនេះ មើលឃើញការផ្លាស់ប្តូរពោរពេញទៅដោយគ្រោះថ្នាក់ មិនចង់ផ្លាស់ប្តូរទេ ព្រោះគាត់យល់ថាប្រសិនបើគាត់ធ្វើការផ្លាស់ប្តូរ គាត់នឹងមិនដឹងថាមានរឿងអ្វីកើតឡើង។ ងាកមកមើលការងារក្នុងដៃ គាត់ធ្វើវាជារៀងរាល់ឆ្នាំ ធ្វើដដែលៗ ហើយនៅពេលយើងធ្វើអ្វីដដែលៗយូរទៅៗ នោះវានឹងអស់អ្វីដែលត្រូវរៀនហើយ។ ប៉ុន្តែមនុស្សដែលជោគជ័យគេ ចូលចិត្តប្រកួតប្រជែង គេចូលចិត្តជំនះ គេចូលចិត្តប្រកួតប្រជែង ក៏ព្រោះថាគេចូលចិត្ត គេនៅឃ្លានការរៀនសូត្រ»។

លោកបន្តថា ដូចនេះមនុស្សដែលអត់ចូលចិត្ត ប្រកួតប្រជែង គឺជាសញ្ញារបស់មនុស្សដែលគ្មានគោលដៅ ឬក៏មនុស្សនឹងមិនប្រាថ្នាខ្ពស់ជាងនេះទៀតទេ ហើយមូលហេតុដែលគាត់គ្មានគោលដៅ គ្មានសេចក្តីប្រាថ្នាខ្ពស់ជាងនេះ វាសមស្របដែលរាល់ថ្ងៃខ្លួនគាត់មិនចាំបាច់រៀនអ្វីដែលថ្មី។

សួរថា ៖ ហេតុអ្វីមនុស្សខ្ជិលមិនរៀន មនុស្សអត់គោលដៅមិនរៀន?
ចម្លើយ គឺថា ៖ ពីព្រោះគាត់មិនដឹងថារៀនធ្វើអ្វី រៀនសម្រាប់អ្វី សម្រាប់នរណា។ល។
លោកគ្រូ បានណែនាំថា បើយើងចង់ច្បាស់ត្រូវហ៊ានគិតអ្វីដែលធំ ទាល់តែមានគោលដៅ ទើបការផ្លាស់ប្តូរខ្លួនឯងជារឿងចាំបាច់ ហេតុដែលមិនផ្លាស់ប្តូរខ្លួនឯង ព្រោះមិនថានឹងសម្រេចបានអ្វី។ ដឹងនូវអ្វីដែលត្រូវធ្វើ វាមិនដូចគ្នាទៅនឹងការធ្វើនូវអ្វីដែលយើងបានដឹងទេ។ ឧទាហរណ៍ថា មានម្ចាស់អាជីវកម្មខ្លះ គឺគាត់ពូកែតែម្នាក់ឯង ពេលដែលគាត់ចាប់ផ្តើមអាជីវកម្ម ពីលក្ខណៈគ្រួសារ ឬពីតូចទៅធំ គឺគាត់ចាប់ផ្តើមម្នាក់ឯង ឬក៏ពូកែតែក្នុងគ្រួសារគាត់ (ប្តី និងប្រពន្ធ)។


អាជីវកម្មខ្លះ ឬក្នុងគ្រួសារខ្លះ ប្រពន្ធដឹកមុខ និងគ្រួសារខ្លះប្តីដឹកមុខ នេះមិនមែនមាន ន័យថា មិនដឹកនាំមានន័យថាអន់នោះទេ គ្រួសារខ្លះគាត់ដឹងថាប្រពន្ធឬប្តីពូកែ ដូចនេះគាត់អែបខាង។ តែគាត់ទៅធ្វើរឿងពូកែដែរ ដើម្បីបំពេញអាជីវកម្មមួយនឹង ចឹងការចាប់ផ្តើមទាំងប្តីទាំងប្រពន្ធ ប៉ុន្តែនៅពេលដែលមុខរបរពួកគាត់បានរីកដុះដាល ច្រើនទៅៗ តែបែរជាការគិតរបស់ពួកគាត់នៅតូចដដែល របៀបធ្វើគាត់ របៀបគ្រប់គ្រងបុគ្គលរបស់គាត់នៅដដែល យូរៗទៅគាត់ភ្លេចខ្លួន គាត់ពូកែតែម្នាក់ឯង ហើយភ្លេចទាំងបណ្តុះបណ្តាលអ្នកដទៃទៀតផង មិនត្រឹមតែប៉ុណ្ណឹងពួកគាត់មិនបានមើលឃើញ ការបណ្តុះបណ្តាលអ្នកបន្តវេន្តជំនាន់ក្រោយនឹងសំខាន់នោះទៀត (មិនចាត់កូនចៅគាត់ចូលនោះទេ) ព្រោះគាត់អត់មានក្តីស្រមៃធំជាងនឹងផង “អញធ្វើបែបនឹងម៉ាអាយោសហើយ អត់មានបញ្ហាអ្វីផង”។ ផ្នត់គំនិតបែបនេះ ដែលធ្វើឱ្យពួកគាត់ជោគជ័យកាលពីមុន មិនប្រាកដថាពេលដែលស្ថានភាពវាផ្លាស់ប្តូរ គេក៏មក គូរប្រកួតប្រជែងក៏កាន់តែខ្លាំង បុគ្គលក៏កាន់តែឆ្លាត អាចឱ្យយើងជោគជ័យនៅឆ្នាំបន្ទាប់ៗបាននោះទេ។

ដូចនេះយើងត្រូវធ្វើដូចម្តេច ដើម្បីឃ្លាតចាកពីការគ្មានគោលដៅ គឺត្រូវកំណត់នូវផែនការណ៍ គោលដៅច្បាស់លាស់ ទើបយើងហ៊ាននិងចង់អភិវឌ្ឍន៍ខ្លួន ហើយប្រសិនបើយើងមិនចេះត្រូវហ៊ានសួរ អ្នកនៅជុំវិញខ្លួនយើង ហើយកុំខ្វល់ថាខ្លាចគេថាអន់៕


អត្ថបទសរសេរ ដោយ