ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​មាន​ក្រុម​ឈាម​ដក (-) ប្រឈម​​បញ្ហា​អ្វីខ្លះ​ពេល​មាន​ផ្ទៃពោះ​!!!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឈា ចរិយា​, ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ថ្លែង​ថា ៖ ជា​ទូទៅ​នៅ​ពេល​ស្ត្រី​ជា​ម្តាយ​មាន​ក្រុម​ឈាម​ដក…

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត ឈា ចរិយា​, ឯកទេស​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​ថ្លែង​ថា ៖ ជា​ទូទៅ​នៅ​ពេល​ស្ត្រី​ជា​ម្តាយ​មាន​ក្រុម​ឈាម​ដក (-) ហើយ​ទារក​មាន​ក្រុម​ឈាម​បូក (+), ប្រព័ន្ធ​ភាពស៊ាំ ម្តាយ​អាច​បង្កើត អង់​ទី​ករ ប្រឆាំង​នឹង​កោសិកា​របស់​ទារក ប្រសិនបើ​ទារក​ដែល​កំពុង​ពពោះ​នេះ​មិនមែន​ជា​ការ​ពពោះ​កូន​ទី​មួយ​។

លោកស្រី​វេជ្ជបណ្ឌិត ឈា ចរិយា បាន​បញ្ជាក់​ថា ៖
១) កត្តា​ប្រឈម ៖ ស្ត្រី​ណាខ្លះ​អាច​មាន​បញ្ហា​នេះ?
នៅ​ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ ក្រុម​ឈាម Rhésus (​រេ​ស៊ី​ស​) ត្រូវ​តែ​ដឹង​។ incompatibilité rhésus កើត​មាន​លើ​ស្ត្រី ដែល​មាន​ក្រុម​ឈាម​rhésus ដក​( A-,B-,AB-, O-) ហើយ​ទារក​ក្នុង​ផ្ទៃ​មាន​ក្រុម​ឈាម​rhésus បូក​(A+, B+, AB+, O+)! ។

២) ម្តាយ Rhésus (-) ហើយ ទារក rhésus (+) ៖
គន្លឹះ​ងាយ​យល់ ៖ គ្រាប់​ឈាមក្រហម​នៃ​ទារក​ដែល​មាន​rhésus (+) នៅ​លើ​សំបក​មាន​antigène D, រីឯ​ម្តាយ​ដែល​មាន​ក្រុម​ឈាម rhésus (-) គឺ​មិន​មាន antigène D​នោះ​ទេ​។ ធម្មតា ក្រោយ​ពេល​សំរាលកូន (delivery), ឬ​រលូត​កូន (miscarriage), ឬ​រំលូតកូន (abortion), ឬ​កូនក្រៅស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ ក៏​ចាប់​បង្កើត​អង់​ទី​ករ​ហៅ​ថា (agglutinines irrégulières)។

នៅ​ពេល​ពពោះ​លើក​ក្រោយ អង់​ទី​ករ​នេះ​នឹង​ប្រឆាំង​នឹង កោសិកា​ទារក​ដែល​មាន​antigène D ដែល​ខ្លួន​ម្តាយ​គិត​ថា​ជា​របស់​ចំលែក​។ ទារក​ប្រឈម​នឹង​ការ​ខូចខាត​គ្រាប់​ឈាមក្រហម (anémie hémolytique )​ដែល​ធ្វើ​អោយ​ចុះ​ខ្សោយ​ហើយ អាច​ស្លាប់​ក្នុង​ពោះ​។

៣) ម្តាយ​Rhésus (-) ហើយ ទារក rhésus (+) ៖
ប្រការ​គួរ​យល់​ដឹង ៖
⁃ នៅ​ពេល​ផ្ទៃពោះ​កូន​ទី​មួយ ពុំ​មា​នក​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ​ទេ ព្រោះ​ឈាម​ម្តាយ​និង​ឈាម​កូន ត្រូវ​ខ័​ណ្ឌ​ចែក​ដោយឡែក​ពី​គ្នា​ដោយសា​សុក​។
⁃ គ្រោះថ្នាក់​គឺ​កើត​លើ​ផ្ទៃពោះ​កូន​បន្តបន្ទាប់​,
⁃ ធម្មតា​ពេល​សម្រាលកូន (delivery), រលូត​កូន (miscarriage), រំលូតកូន (abortion), កូនក្រៅស្បូន (ectopic pregnancy), កោសិកា​ទារក​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្តឈាម​ម្តាយ ហើយ​ខ្លួន​ម្តាយ​ក៏​ចាប់​បង្កើត​អង់​ទី​ករ​ហៅ​ថា (agglutinines irrégulières) ប្រឆាំង​នឹង កោសិកា​ទារក​ដែល​មាន antigène D ហើយ​ដែល​ខ្លួន​ម្តាយ​គិត​ថា​ជា​របស់​ចំលែក​។

⁃ នៅ​ពេល​ពរ​ពោះ​ផ្ទៃពោះ​បន្ទាប់ បើ​ទារក​នៅ​តែ rhésus(+), anticorps របស់​ម្តាយ​អាច​ឆ្លងកាត់​សុក​ចូល​ទៅ​ឈាម កូន​ហើយ​វាយ​បំផ្លាញ​គ្រាប់​ឈាមក្រហម​កូន​(hemolytic)​ដែល​ធ្វើ​អោយ​ទារក​អាច​ស្លាប់​ក្នុង​ពោះ​ដោយសារ​ការ ខូចខាត​គ្រាប់​ឈាមក្រហម​។

៤) ផលវិបាក ស្ត្រី​ប្រឈម​នឹង​ការ​រលូត​កូន​ឬ​កូន​ស្លាប់​ក្ន​ង​ពោះ​។

៥) ការ​ការពារ​ឬ​បង្ការ​៖
⁃ ការ​ស្វែងរក agglutines irrégulières ពេល​ចាប់ផ្តើម​មាន​ផ្ទៃពោះ
⁃ ការ​តាមដាន​ស្ត្រី​ដែល​ប្រឈម ដោយ​ការ​ពិនិត្យ​ឈាម និង​តាមដាន​អេកូ​ទារក​ក្នុង​ផ្ទៃ
⁃ ការ​ចាក់​ថ្នាំ Immunoglobulines anti-D ក្រោយ​ពេល​សម្រាលកូន​ម្តង​ៗ ក្រោយ​ពេល​រំលូតកូន ឬ​រលូត​កូន ដើម្បី neutraliser គ្រាប់​ឈាមក្រហម​ដែល​rhésus (+) ក្នុង​បំណង ចៀសវាង​ការ​ផលិត​អង់​ទី​ករ agglutinines irrégulières ដើម្បី​ការពារ​ទារក​ពេល​ផ្ទៃពោះ​បន្ទាប់​។

⁃ ការ​ចាក់​បង្ការ​ពេល​កំពុង​ពរ​ពោះ​អាច​ធ្វើ​បាន​ចំពោះ​ស្ត្រី​នៅ ត្រីមាស​ទី​៣​នៃ​គ៍​ភ​។

លោកស្រី វេជ្ជបណ្ឌិត ឈា ចរិយា​, ឯកទេស​សម្ភព​និង​រោគ​ស្ត្រី​បាន​រំលឹក​ថា ៖ សូម​មក​ពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ស្វែងរក​ការ​ការពារ និង​ការ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​និង​មាន​ប្រសិទ្ធភាព ជៀសវាង​បង្ក​ឲ្យ​ផល​ប៉ះពាល់​ដល់​ម្តាយ និង​ទារក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ