ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋធម្មនុញ្ញ​ខ្មែរ​កំពុង​ដំណើរការ​យ៉ាង​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ទើប​នាំ​ឲ្យ​មាន​សន្តិភាព និង​ស្ថេ​រ​ភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​កំពុង​តែ​ដំណើរការ​យ៉ាង​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ទើប​នាំ​ឲ្យ​កម្ពុជា​មាន​សន្តិភាព ស្ថេ​រ​ភាព​ក្នុង​សង្គម​ជាតិខ្មែរ ។ ថ្លែង​ក្នុង​សន្និសីទ​អប អរសាទរ​ទិវា​រំលឹក​ខួប ២៧​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ក្រុមប្រឹក្សា​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជាក់​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​កំពុង​តែ​ដំណើរការ​យ៉ាង​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ទើប​នាំ​ឲ្យ​កម្ពុជា​មាន​សន្តិភាព ស្ថេ​រ​ភាព​ក្នុង​សង្គម​ជាតិខ្មែរ ។

ថ្លែង​ក្នុង​សន្និសីទ​អប អរសាទរ​ទិវា​រំលឹក​ខួប ២៧​ឆ្នាំ​នៃ​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុ​ន​លឹ​ម ប្រធាន ក្រុមប្រឹក្សា ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​ថា ៖«​សន្និសីទ​នា​ថ្ងៃនេះ​ប្រាកដជា​នាំ​យើង​ឱ្យ​មើលឃើញ​នូវ​ជំហាន​នៃ​ការ​អភិវឌ្ឍ​គុណ​តម្លៃ «​ធម្មនុញ្ញ​និយម​ទំនើប​បែប​ខ្មែរ​» ដែល​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​ទន់ភ្លន់​រស់​រវើក និង​ម៉ឺងម៉ាត់​ដោយ​សម្រប​ខ្លួន​ជា​បណ្តើរ​ៗ​ទៅ​នឹង​ទស្សនាទាន​ទំនើប​នៃ​ធម្មនុញ្ញ​និយម​ដោយ​រក្សា​បានជា​ចាំបាច់​នូវ​សន្តិភាព​ស្ថិរភាព​ក៏​ដូច​ជា រក្សា​បាន​នូវ​វប្បធម៌ ប្រពៃណី ល្អ​ផូរផង់ របស់​ជាតិ​» ។

ឯកឧត្តម​បាន​លើក​ឡើង​ថា ចាប់តាំងពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ថ្ងៃ​ទី​២៤ កញ្ញា ១៩៩៣ រហូត​មក​ទល់​ថ្ងៃ​ទី​២៤ កញ្ញា ២០២០ ស្អែក​នេះ រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​អាយុ​គ្រប់​២៧​ឆ្នាំ​គត់ ដែល​រដ្ឋធម្មនុញ្ញ​នេះ​គឺជា​សមិទ្ធផល​កើត​ចេញពី​ឆន្ទៈ​រួម​របស់​ប្រជារាស្ត្រ​ខ្មែរ​សម្តែង​ឡើង តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​សាកល កាលពី​ឆ្នាំ​១៩៩៣ ហើយ​រដ្ឋធម្មនុញ្ញ នេះ​បាន ក្លាយជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ក្រប ខ័​ណ្ឌ ច្បាប់ និង ក្របខ័ណ្ឌ ស្ថាប័ន នៅ​លើ​ខឿន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​នីតិរដ្ឋ ធ្វើ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា មក​ដល់ បច្ចុប្បន្ន​នេះ​មាន​សុខ​សន្តិភាព​ពេញលេញ ជា​រដ្ឋ​មាន​ស្ថិរភាព ជាមួយនឹង​កំ ណើ​ន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​កន្លង​មក​។

ឯកឧត្តម​ប្រធាន​បាន​បន្ត​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ទី​៦ ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ទទួលយក​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​បែប​ទំនើប​តាម​បែប​បស្ចិម​លោក​ដោយ​បាន​ប្រកាស​ឲ្យ ប្រើ​រដ្ឋធម្មនុញ្ញ​ទំនើប​លើក​ដំបូង ក្នុង​ឆ្នាំ​១៩៤៧ ដែល​មានគុណ​តម្លៃ​គ្រឹះ​នៃ​ធម្មនុញ្ញ​និយម​រួម​មាន (១) ប្រជាធិបតេយ្យ (២) សិទ្ធិ​មនុស្ស (៣) ការ​បែង ចែក​អំណាច និង (៤) នីតិរដ្ឋ​ត្រូវ​បាន​យក​មក​ផ្សាំ​ជាមួយ​សង្គម​ខ្មែរ​ចាប់តាំងពី​ពេល​នោះ​មក ។ ប៉ុន្តែ​ការ​អនុវត្ត​គុណ​តម្លៃ​ទាំងនោះ ពុំ​មាន​ស្ថិរ ភាព​ជាប់​បាន​យូរអង្វែង​ទេ អាស្រ័យ​ដោយ​ប្រទេស​កម្ពុជា​ពើបប្រទះ​នឹង​វិបត្តិ​នៃ​ការ​ដូរ​របប​នយោបាយ​ជា​ច្រើន​លើក​ច្រើន​គ្រា ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា​ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​គ្រឹះ​ធម្មនុញ្ញ​និយម​ទំនើប​ឆ្នាំ​១៩៤៧ ដោយ​រដ្ឋប្រហារ ឆ្នាំ ១៩៧០ ប្រទេស​ជាតិ​យើង​បាន​ឆ្លងកាត់​បទ​ពិ សោធន៍​នៃ​ការ​អនុវត្ត រដ្ឋ ធម្មនុញ្ញ​ដែល​កំណត់​របប​នយោបាយ​ខុស​ៗ​គ្នា ប៉ុន្តែ​ពុំ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ នោះ​ទេ ពិសេស​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ បាន​នាំ​ប្រ​ទេ ស​ជាតិ​យើង​ឱ្យ​ធ្លាក់ខ្លួន​ដ៏​សែន​រន្ធត់ ឆ្លង កាត់​ទុក្ខសោក​វិនាស​អន្តរាយ​ទ្រុឌទ្រោម ឱនថយ ដូច មានការ​ចារឹក​ខ្លឹមសារ​ក្នុង​បុព្វកថា​នៃរ​ដ្ន​ធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ។ រហូត​មក​ដល់​ការ​សម្រេច​បាន កិច្ចព្រមព្រៀង​ស្ដី​ពី​ដំណោះស្រាយ​ន យោ​បាយ​រួម​មួយ​នៃ​ជំ​លោះ កម្ពុជា ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ ទើប​ប្រទេស​ក ម្ពុ​ជា​កសាង​បាន​រដ្ឋធម្មនុញ្ញ​មួយ​ដោយ​ផ្អែក​លើ​គោលការណ៍ ធំ​ៗ​ជា​មូ ល​ដ្ឋា​ន ដែល​មាន​ចែង​ក្នុង​ឧ​ប​សម្ព័ន្ធ ទី ៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ។

ឯកឧត្តម​បន្ថែម​ថា​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី ៥ ជា​គោល​ការ​ណ៏​សារវន្ត មាន​លក្ខណៈ​ទំនើ ប​ជា​គុណ​តម្លៃ​ស្នូល​។ ក្រៅពី​គោលការណ៍​ជា​សារវន្ត​ទាំងនោះ រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ ក៏​បាន​ចារឹក​នូវ​គុណ​តម្លៃ​របស់​សង្គម​ខ្មែរ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កត្តា​ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី និង​សាសនា​របស់​ខ្មែរ​ផង​ដែរ ។ ដូច្នេះ​ឃើញ​ថា រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ គឺជា​រដ្ឋធម្មនុញ្ញ​ពហុ​និយម​ដែល​មាន​សារធាតុ​ល្បាយ​រវាង​គុណ​តម្លៃ​ទំនើប និង​គុណ​តម្លៃ​ប្រពៃណី​របស់​សង្គម​ខ្មែរ​ផ្ទាល់​ដែល​ពុំ​អាច​កាត់​ផ្តាច់​បាន​ពី​កត្តា​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ទំនៀមទម្លាប់​ក្នុង​អតីតកាល​ដ៏​យូរលង់​របស់​កម្ពុជា​បាន​ឡើយ ។

ការ​ដាក់​បញ្ចូល​គ្នា​នូវ​គុណ​តម្លៃ និង​ទស្សនទាន​ធម្មនុញ្ញ​បែប​ទំនើប និង​គុណ​តម្លៃ​ខ្មែរ​និយម​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ បង្កើត​ឡើង​នូវ​ពហុ​សណ្ឋាន​ជា​ទស្សនៈ​ពហុ​និយម​បែប​នេះ​ក្នុង​ការ​អនុវត្ត​រមែង​ជួប​ប្រទះ​នូវ​ការ​រអាក់រអួល និង​បញ្ហា​ប្រឈម​ជាក់ស្តែង​មួយ​ចំនួន​ជា​ពុំខាន ឧ​ទារ​ហណ៍​ដូច​ជា ការ​កើតឡើង​នូវ​វិបត្តិ​នយោបាយ ក្រោយ​ការ​បោះ​ឆ្នោត​ជា​ច្រើន លើក​ច្រើន​សា​ដែល ស្តែង​ឡើង​ឱ្យ​ឃើញ​ទាំង​ចំណោទ បញ្ហា ចំណោទ​ច្បាប់ ទាំង​ដំណោះស្រាយ​សម​ស្រប និង ចាំបាច់​នានា ដើម្បី​ធានា​ដល់​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី និង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត ពហុបក្ស ក្នុង​ដំណើរ​អនុវត្ត​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈពេល​២៧​ឆ្នាំ​កន្លង មកនេះ ជា​រយៈពេល​មួយ​វែង​ជាង​រយៈពេល​អនុវត្ត​រដ្ឋធម្មនុញ្ញ​មុន​ៗ​គ្រប់​ជំនាន់​។ នេះ​ជា​ការ បញ្ជាក់​របស់​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ