ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ប្រយុទ្ធ​ធុន RAFALE ហោះ​សំញ៉ែង​​ក្បែរ​តំបន់​ព្រំដែន​​មាន​ជម្លោះ​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ប្រភព​មួយ​របស់​កងទ័ព​អាកាស​ឥណ្ឌា គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ថា បណ្ដា​យន្តហោះ​ប្រដេញ​បារាំង​ធុន RAFALE ដែល​ផ្ដល់​ឲ្យ​ឥណ្ឌា បាន​ចូលរួម​ក្នុង​ការ​ហោះហើរ​សំ​ញ៉ែង​ពីលើ​តំបន់…

ប្រទេស​ឥណ្ឌា ៖ ប្រភព​មួយ​របស់​កងទ័ព​អាកាស​ឥណ្ឌា គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​២១ កញ្ញា ថា បណ្ដា​យន្តហោះ​ប្រដេញ​បារាំង​ធុន RAFALE ដែល​ផ្ដល់​ឲ្យ​ឥណ្ឌា បាន​ចូលរួម​ក្នុង​ការ​ហោះហើរ​សំ​ញ៉ែង​ពីលើ​តំបន់ LADAKH ដែល​មាន​ជម្លោះ​ជាមួយ​ចិន ។

យន្តហោះ​ធុន​នោះ​ដំបូង​៥​គ្រឿង​ដែល​បាន​មក​ដល់​ឥណ្ឌា​កាលពី​ដំណាច់ខែ​កក្កដា ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​បញ្ជា​ទិញ​យន្តហោះ​ធុន​នេះ​៣៦​គ្រឿង មាន​ទឹកប្រាក់​សរុប​៩,៤​ពាន់​លាន​ដុល្លារ ត្រូវ​បាន​ដាក់​ឲ្យ​កងទ័ពអាកាស​ឥណ្ឌា​ប្រើប្រាស់​ជា​ផ្លូវ​ការ កាលពី​ថ្ងៃ​ទី​១០ កញ្ញា ក្នុង​ពិធី​មួយ​ដែល​មាន
ការ​ចូលរួម​របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​បារាំង លោក FLORENCE PARTY ។

ក្នុង​ឱកាស​នោះរដ្ឋមន្ត្រី​ការពារ​ប្រទេស​ឥណ្ឌា លោក RAJNATH SINGH ថ្លែង​ថា បណ្ដា​យន្តហោះ​ធុន​RAFALE បាន​ផ្លាស់​ប្ដូរ​ទិន្នន័យ​សម្រាប់​សន្តិសុខជាតិ​ឥណ្ឌា ។ យន្តហោះ​ទាំងនោះ​បង្ហាញ​ពី​ការ​សន្យា​របស់​រដ្ឋាភិបាល​ការពារ​ព្រំដែន​របស់​យើងនិង​ថែរក្សា​សន្តិភាព​ក្នុង​តំបន់ ។ បណ្ដា​យន្តហោះធុន RAFALE ត្រូវ​បាន​ហោះ​សំ​ញ៉ែង​លើ​បណ្ដាតំបន់​ប្រតិបត្តិការ​របស់​យើង ក្នុង​នោះ​មាន​តំបន់LADAKH ផង​ដែរ ។

នៅ​តំបន់​ភ្នំ LADAKH កាលពី​ពាក់កណ្ដាល​ខែមិថុនា​មានការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​ធ្ងន់ធ្ងរ​ខ្លួន​ទល់​នឹង​ខ្លួន​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៤៥​ឆ្នាំ​មក​ហើយ រវាង​កង​ទាហាន​ឥណ្ឌា​និង​កង​ទាហាន​ចិន​បណ្ដាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ