ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LG ប្រកាស​លក់​ស្មា​ត​ហ្វូ​ន AKA សម្រាប់​កុមារ

9 ឆ្នាំ មុន

LG ប្រកាស​ដាក់​លក់ AKA ដែល​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​សម្រាប់​កុមារ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ដូច​ជា​ប្រទេស​ហុងកុង ចិន តៃវ៉ាន់ សិង្ហ​បុរី និង​ប្រទេស​តួ​ក​គី បន្ទាប់​ពី​ដាក់​លក់​នៅ​ប្រទេស​កូរ៉េ

LG ប្រកាស​ដាក់​លក់ AKA ដែល​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​សម្រាប់​កុមារ​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ដូច​ជា​ប្រទេស​ហុងកុង ចិន តៃវ៉ាន់ សិង្ហ​បុរី និង​ប្រទេស​តួ​ក​គី បន្ទាប់​ពី​ដាក់​លក់​នៅ​ប្រទេស​កូរ៉េ កាលពី​ឆ្នាំ​២០១៤ ។

ស្មា​ត​ហ្វូ​ន AKA មាន​ភ្នែក​ប្រៀប​ដូច​មនុស្ស​ដែល​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់ និង​មាន​បួន​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ជា​ពណ៌​លឿង បង្ហាញ​ពី​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាវ​ជ្រៅ ពណ៌​សស្តែ​ង​ចេញពី​អារម្មណ៍ ឆ្កួត​ៗ ពណ៌​ផ្កាឈូក​បង្ហាញ​ពី​ការ​សប្បាយចិត្ត និង​ពណ៌​ខៀវ​បង្ហាញ​ពី​ភាព​លន្លង់លន្លោច​នៃ​ពិភព​តន្ត្រី ។

លក្ខណៈ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន AKA ទំហំ​៥​អីុ​ញ កម្រិត​ភ្លឺ​ច្បាស់ ៧២០​ភិ​ច​ស៊ែ​ល កម្លាំង​ម៉ាស៊ីន Quad-Core ល្បឿន​១.២​ជី​ហ្គា​ហឺត ។ RAM ១.៥​ជី​ហ្គា​បៃ ថាមពល​ថ្ម​២៦១០​មី​ល្លី​អំពែ ព្រមទាំង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS 4.4 ។

តម្លៃ​របស់​ស្មា​ត​ហ្វូ​ន AKA ក្នុង​ប្រទេស​កូរ៉េ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​៤៥៥​ដុល្លារ ៕