ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​ពិតប្រាកដ?ករណី​សុគត​ព្រះសង្ឃ​១​អង្គ​នៅ​វត្ត​កណ្តាល

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ មានការភ្ញាក់​ផ្អើលជាខ្លាំង បន្ទាប់​​ព្រះសង្ឃមួយ​អង្គ​បាន​​សុគត ក្នុងស្ថានភាព​ស្បែក​ត្រូវ​រលាករលួយពេញដងខ្លួនដោយ​​សារភ្លើងឆេះ តែមិនទាន់​ដឹងច្បាស់​ពី​មូល​ហេតុ​ ។ យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបងឱ្យ​ដឹង​ទៀត​ថា កាលពី​​វេលា​ម៉ោង​១២ថ្ងៃត្រង់ ទី២១…

ខេត្តបាត់ដំបង ៖ មានការភ្ញាក់​ផ្អើលជាខ្លាំង បន្ទាប់​​ព្រះសង្ឃមួយ​អង្គ​បាន​​សុគត ក្នុងស្ថានភាព​ស្បែក​ត្រូវ​រលាករលួយពេញដងខ្លួនដោយ​​សារភ្លើងឆេះ តែមិនទាន់​ដឹងច្បាស់​ពី​មូល​ហេតុ​ ។

យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបងឱ្យ​ដឹង​ទៀត​ថា កាលពី​​វេលា​ម៉ោង​១២ថ្ងៃត្រង់ ទី២១ កញ្ញា ២០២០ ស្ថិត​នៅ​បរិវេ​ណ​វត្ត​កណ្តាល ក្នុង​ភូមិ​រំចេក​5 ឃុំ​រតន​: ក្រុង​បាត់ដំបង​ កើតឡើង​​​ករណីដែល​សង្ស័យ​ធ្វើ​អត្តឃាត​ដោយ​ចាក់​សាំង​ដុត​ខ្លួនឯង​ បណ្តាល​ឱ្យសុគត់​ក្នុង​កុ​ដ្ឋ ។

ប្រភពដដែលបន្តថា ព្រះសង្ឃ​រងគ្រោះ មាន​ព្រះនាម ហ៊ា​ត់ ហាក់ ព្រះ​ជន្ម​២១​វស្សា​ បាន​មក​គង់​កាន់បិ​ណ្ឋ​នៅ​វត្ត​កណ្តាលនេះ ​។ រីឯលំនៅឋាន​របស់​ព្រះអង្គ ត្រូវបាន​ដឹងថា គឺ​ស្ថិត​​នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​បា​ឡាំង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​។

ទោះបីជាយ៉ាងណា មូលហេតុជាក់លាក់​ច្បាស់យ៉ាងណាលើករណីនេះ សមត្ថកិច្ច​នៅ​មិនទាន់កំណត់​បាន​​​​ច្បាស់​នៅ​ឡើ​យទ ខណៈ​​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ