ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​២៧​ឆ្នាំ នៃ​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញាក​ម្ពុ​ជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​២៧​ឆ្នាំ នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញាក​ម្ពុ​ជា​នឹង​ប្រារព្ធ​ខួប​លើក​ទី​២៧​ឆ្នាំ នៃ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​ខាង​មុខ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​រៀបចំ​ស​ន្នី​សិ​ទ​ដើម្បី​អបអរ​សារ​ទ​ទិវា​រំលឹក​ខួប​២៧​ឆ្នាំ​នៃ​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ដែល​ជា​សមិទ្ធផល​កើត​ចេញពី​ឆ​ន្ទះ​របស់​ប្រជារាស្ត្រ​ខ្មែរ សម្តែង​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​ជាស​កល កាលពី​ឆ្នាំ​១៩៩៣ ហើយ​រដ្ឋធម្មនុញ្ញ​នេះ​បាន​ក្លាយជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ក្របខ័ណ្ឌ​ច្បាប់ និង​ក្របខ័ណ្ឌ​ស្ថាប័ន នៅ​លើ​ខឿន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​នីតិរដ្ឋ​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សុខ​សន្តិភាព​ពេញលេញ ជា​រដ្ឋ​មាន​ស្ថិរភាព ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់ ក្នុង​រយៈពេល​ពីរ​ទស្សវត្សរ៍​កន្លង​មក ។

ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​លើក​ឡើង​ថា សន្និសីទ​នេះ នឹង​មានការ​ចូលរួម​បទ​អន្តរាគមន៍​ពី​សំណាក់​នីតិ​បញ្ញវន្ត​ខ្មែរ ដែល​ភាគច្រើន​ទទួល​បាន​សញ្ញាបត្រ​ជាន់ខ្ពស់ និង​មាន​និក្ខេបបទ​បណ្ឌិត​ពី​សកល​វិទ្យាល័យ​ធំ​ៗ​នៅ​កម្ពុជា និង​ពី​បណ្តា​ប្រទេស​នានា នឹង​សុទ្ធ សឹងតែ​បាន​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​បម្រើ​ន​រដ្ឋ ឬ​កិច្ចការ​ក្នុង​វិជ្ជាជីវៈ​ជំនាញ ហើយ​បាន​ស្គាល់​នូវ​ការ​លំបាក និង​ការងារ​ស្រួល​នៃ​ដំណើរការ​ជាតិ ។

សូម​ស​ន្នី​សិ​ទ​រំលឹក​ខួប​២៧​ឆ្នាំ នៃ​ការ​ប្រកាស​ឲ្យ​ប្រើប្រាស់រ​ដ្ខ​ធម្មនុញ្ញ​នឹង​ប្រព្រឹត្តិ​ទៅ​សណ្ឋាគា​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ។ សមាជិក​ក្រុម​ន​ប្រឹក្សា​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​មាន​ចំនួន​៩​រូប ដែល​មាន​ឯកឧត្តម​អ៊ឺ​ម ឈុ​ន​លឹ​ម​ជា​ប្រធាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ