ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ប្រកាស​ជា​ថ្មី​ថា​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​ក្តី អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី​បាន​ប្រកាស​ជា​ថ្មី​ថា ខ្លួន​នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ​ឲ្យ​ទាល់តែ​បាន នា​ពេល​ខាង​មុខ ទោះបីជា​មានការ​រារាំង​យ៉ាងណា​ក្តី ។…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បញ្ជាក់​ពេលវេលា​ជាក់លាក់​ក្តី អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី​បាន​ប្រកាស​ជា​ថ្មី​ថា ខ្លួន​នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ​ឲ្យ​ទាល់តែ​បាន នា​ពេល​ខាង​មុខ ទោះបីជា​មានការ​រារាំង​យ៉ាងណា​ក្តី ។

យ៉ាងណា​ក្តី វា​ហាក់​មិនមែន​ជា​រឿង​ចម្លែក​នោះ​ទេ ចំពោះ​ការ​ប្រកាស​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នោះ​ព្រោះ​លោក សម រ​ង្ស៊ី ធ្លាប់​អះអាង​បែប​នេះ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​មិន​ដែល​បាន​វិល​ចូល​ស្រុក​ដូច​ពាក្យ​លោក​អះអាង​នោះ​ទេ ។

យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ប្រមាណ​ជាង​៤​នាទី កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ លោក សម រ​ង្ស៊ី​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ចង់​និយាយ​ការ​ធ្វើ​និវត្តន៍​មាតុភូមិ​របស់ខ្ញុំ បន្ទាប់​ពី​ឃើញ​សារ​របស់​បងប្អូន​ថា ចាំតែ​សម រ​ង្ស៊ី ចាំតែ​លោក​ប្រធាន​មក​ទេ ប្រជារាស្ត្រ​នឹង​មក​ហើយ ព្រោះថា ចង់​ងើប​យូរហើយ តែ​ចាំ​ឱកាស​ចាំតែ​មេ​មក​ដល់​» ។

លោក សម រ​ង្ស៊ី ដែល​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន​ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ហើយ​ក៏​មាន​ដីការ​ចាប់ខ្លួន​ផង​ដែរ បាន​អះអាង​ថា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នឹង​វិល​មក​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាប់​មុន​ទេ ។ ទៅ​ដល់ គឺ​ទៅ​ដល់​ភ្លាម ហើយ​សូម​បងប្អូន​ត្រៀមខ្លួន​ត្រៀមលក្ខណៈ​បងប្អូន​រួម​កំលាំង​គ្នា​» ។

ប្រាកដ​ណាស់​នេះ មិនមែន​ជា​លើក​ទី​១ ទេ​ដែល​អតីត​មេ​បក្ស​ប្រឆាំង លោក សម រ​ង្ស៊ី និយាយ​ថា វិល​ចូល​ស្រុក​នោះ លោក​ធ្លាប់​បាន​អះអាង​ម្តង​ហើយ​ម្តងទៀត​ថា នឹង​មក​កម្ពុជា​យ៉ាងណា​ក្តី តែ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា មិន​រារាំង​លោក សម រ​ង្ស៊ី ឡើយ គឺ​ស្វាគមន៍​ឲ្យ​ចូល​ស្រុក​ជា​និច្ច ដើម្បី​ឲ្យ​លោក សម រ​ង្ស៊ី អនុវត្ត​ទោស​នៅ​ពន្ធនាគារ សម្រាប់​ការ​រក​ឃើញ​ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន​នោះ ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព កាល​ពេល​កន្លង​មក​ថា ស្វាគមន៍​ជា​និច្ច​ចំពោះ​ការ​វិល​ស្រុក​វិញ​នេះ ប៉ុន្តែ​លោក សម រ​ង្ស៊ី នឹង​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ ដោយសារ​តែ​អតីត​មេ​បក្ស​ប្រឆាំង​នេះ​ត្រូវ​បាន​តុលាការ​ចេញ​ការ​ចាប់ខ្លួន​រួច​ហើយ ។
សូម​រម្លឹក​ថា​តុល​ការ​បាន​កាត់ទោស​លោក សម រ​ង្ស៊ី ជា​ច្រើន​ករណី ជុំវិញ​បណ្តឹង​ជា​ច្រើន​នៅ​កម្ពុជា​ពាក់ព័ន្ធ​នឹង​បទល្មើស​ញុះញង់ និង​បទល្មើស​ផ្សេង​ទៀត​ផង​ដែរ ។ លោក សុខ ឥ​សាន​ក៏​បាន​ធ្លាប់​លើក​ឡើង​ថា​លោក សម រ​ង្ស៊ី បាន​ភូត​កុហក​អ្នកគាំទ្រ​ជា​ច្រើន​លើក​ច្រើន​សារ​រហូត​មាន​អ្នកគាំទ្រ​ខ្លះ​អស់ជំនឿ ហើយ​អ្នកគាំទ្រ​ខ្លះ​បាន​សម្រេចចិត្ត​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី និង​មក​ចុះចូល​ជាមួយ​គណបក្សកាន់អំណាច​ក៏​មាន​ផង​ដែរ ។
សូម​រម្លឹក​ថា លោក សម រ​ង្ស៊ី ធ្លាប់​បាន​ប្រកាស​ចូល​ស្រុក​វិញ​កាលពី​ថ្ងៃ​ទី ៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្តង​មក​ហើយ​ថា​ចូល​ស្រុក ប៉ុន្តែ​ទណ្ឌិត​រូប​នេះ​មិន​បាន​វិល​ស្រុក តាម​ការ​សន្យា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ