ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ផ្ទះ​ទៅលេងស្រុក លុះមក​វិញ ឃើញ​ស្នាមជាច្រើន​ ​ពេល​ចូលមើលទើបដឹង​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ឆ្លៀតឱកាស​ពេល​ម្ចាស់​ផ្ទះ​មិន​នៅ ​ទៅ​លេង​ស្រុក ស្រាប់តែ​​ក្រុមជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ផ្ទះ​ក្នុងបុរី​​​មួយកន្លែង​យក​ទ្រព្យសម្បត្តិ​បាន​សម្រេច រួច​រត់គេច​ខ្លួន​ ​បាត់​ដោយ​សុវត្ថិភាព​។ ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​​វេលា​ម៉ោង​៦​និង​៣៧​នាទីយប់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០…

ខេត្ត​កណ្តាល ​៖ ឆ្លៀតឱកាស​ពេល​ម្ចាស់​ផ្ទះ​មិន​នៅ ​ទៅ​លេង​ស្រុក ស្រាប់តែ​​ក្រុមជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចូល​គាស់​ផ្ទះ​ក្នុងបុរី​​​មួយកន្លែង​យក​ទ្រព្យសម្បត្តិ​បាន​សម្រេច រួច​រត់គេច​ខ្លួន​

​បាត់​ដោយ​សុវត្ថិភាព​។

ហេតុ​ការ​ណ៌​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​​វេលា​ម៉ោង​៦​និង​៣៧​នាទីយប់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុចផ្ទះ​លេខ​១០២ ក្នុងបុរីមួយកន្លែង តាម​បណ្តោយ​​ផ្លូវ​លេខ​១០ ស្ថិត​នៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល ។

ម្ចាស់​ផ្ទះរងគ្រោះ​​ឈ្មោះ ម៉ី​ មិថុនា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​មន្ត្រីរាជការ ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ​។

នគរបាល​ក្រុង​តា​ខ្មៅ​បានអោយ​ដឹង​ថា ​មុនពេលមានការភ្ញាក់​ផ្អើល​ខាងលើ ​ម្ចាស់ផ្ទះ​​រង​គ្រោះ​បាន​មក​ពី​ស្រុក​កំណើត​នៅ​ខេត្តតាកែវ លុះ​ពេល​មក​ដល់​បាន​ចូល​លេង​ផ្ទះ​ម្តាយ ​នៅ​ផ្លូវ​លេខ​៩ ​ដែល​នៅ​ជិត​គ្នានោះ ។​

តាម​ប្រភពដដែលបានបន្ត​ថា ​លុះ​​ដល់​​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក៏​បាន​ដើរទៅ​មើល​ជុំវិញ ​ផ្ទះ ស្រាប់តែឃើញ​មាន​ស្នាម​គាស់​បង្អួច និង​មាន​ស្នាម​មនុស្ស​ចូល​តាម​ប្រឡោះ​រនាំង​ដែក​របងខាងក្រោយ រួច​បាន​ដើរទៅ​ផ្ទះ​ម្តាយ​វិញ ហើយ​ប្រាប់​បងប្អូន​ថា មាន​ចោរ​ចូល​ផ្ទះ រួច​ក៏​បាន​ទៅ​ប្រាប់​សន្តិសុខ​យាម​បុរី ឲ្យ​មក​មើល និង​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មកពិនិត្យ​កន្លែង​កើតហេតុ​ ទើបបាន​ដឹង​ថា​បាត់​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​នៅ​ក្នុងផ្ទះ​។

ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ ​និង​ស្រាវជ្រាវ​រក​ជនសង្ស័យ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ