ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ «​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​»

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ «​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​» (Sunrise at Angkor Wat during the…

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ «​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​» (Sunrise at Angkor Wat during the Equinox)ន ា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០​នេះ មិន​មាន​ភ្លៀង​ធ្លាក់​នោះ​ទេ គឺ​មេឃ​ស្រឡះ​តែ​ម្តង​នៅ​ខេត្តសៀមរាប ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បានឃើញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ។ ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​អាច​កើត​មាន​ឡើង​នា​ព្រឹក​ព្រលឹម​ចន្លោះ​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ នៅ​លើ​កំពូល​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។

ព្រឹត្តិការណ៍​មួយ​នេះ តែងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​កុះ​កុញ ដែល​ចង់​ឃើញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ព្រមទាំង​បាន​ផ្តិត​យក​រូបភាព​ទាំងនេះ​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ​។

សូម​បញ្ជាក់​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នេះ តែងតែ​កើត​មាន​ឡើង​ចំនួន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​លើក​ទី​១ កើតឡើង​នៅ​អំឡុង​ខែមីនា និង​លើក​ទី​២ កើត​ឡើង​នៅ​អំឡុង​ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង​។ អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា បាតុភូត​នេះ គឺ​កើតឡើង​ចំ​ពេល​ដែល​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា ដែល​គេ​ហៅ​ថា «​សម​រាត្រី​» ឬ​ហៅ​តាម​អ្នក​តារាសាស្ត្រ​ថា «Equinox»​។

នេះ​គឺជា​ទិដ្ឋភាព​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​បុព្វបុរស​ខ្មែរ​សម័យ​មហានគរ ដែល​បាន​ប្រើ​បច្ចេក​ទេស​វិស្វកម្ម ស្ថាបត្យកម្ម​បុរាណ កសាង​ប្រាសាទអង្គរវត្ត​នេះ​ឡើង ដែល​ជា​មហា​រតន​វិមាន​នៃ​ព្រះ​បរម​វិស្ណុ ដោយ​បង្កើត​គោលដៅ​សម្គាល់​ពេលវេលា «​សម​រាត្រី​» ញ៉ាំង​ឱ្យ​មហារាជ​ធានី​បុរាណ​ខ្មែរ​មួយ​នេះ ក្លាយជា​ទីក្រុង​ទេវ​កថា​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ