ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ជាប់រវល់​ចូល​ឆាន់​អាហារ​ថ្ងៃត្រង់ ត្រូវ​ចោរលួច​បច្ច័យ​អស់រលីង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ព្រះសង្ឃ​១​អង្គ ចេញពី​បន្ទប់​និមន្ត​ទៅ​ឆាន់​អាហារ​នៅ​ឯ​កុដិ ដោយ​ចាក់សោ​បន្ទប់​ចោល​១​ភ្លែត ស្រាប់តែ​ត្រូវ​ចោរ​ចូល​គាស់​សោ​ចូល​លួច​អស់​បច្ច័យ​ជា​ច្រើន ដែល ហេតុការណ៍​ចោរ​ចូល​គាស់​ទ្វារ​បន្ទប់​ព្រះសង្ឃ​ចូល​លួច​បច្ច័យ​អស់​ជា​ច្រើន​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ទី​១៩…

ខេត្ត​ប៉ៃលិន ៖ ព្រះសង្ឃ​១​អង្គ ចេញពី​បន្ទប់​និមន្ត​ទៅ​ឆាន់​អាហារ​នៅ​ឯ​កុដិ ដោយ​ចាក់សោ​បន្ទប់​ចោល​១​ភ្លែត ស្រាប់តែ​ត្រូវ​ចោរ​ចូល​គាស់​សោ​ចូល​លួច​អស់​បច្ច័យ​ជា​ច្រើន ដែល ហេតុការណ៍​ចោរ​ចូល​គាស់​ទ្វារ​បន្ទប់​ព្រះសង្ឃ​ចូល​លួច​បច្ច័យ​អស់​ជា​ច្រើន​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​០០​នាទី ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​វត្ត​អូរ​ដូនតា ស្ថិត​ក្នុងភូមិ​ដីស្អិត ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័​ត៍​មាន​ពី​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ៖ បច្ច័យ​ដែល​បាន​បាត់​រួម​មាន ៖ ប្រាក់​ថៃ​ចំនួន​10.000 បាត ប្រាក់​ខ្មែរ ចំនួន​2200000​រៀល និង​ប្រាក់​ដុល្លារ​ចំនួន​1830​ដុល្លារ ។

ប្រភព​បន្ត​ទៀត​ថា រហូត​ដល់​ពេល​ចង្ហាន់​ត្រង់​ព្រះ​ចៅអធិការ​វត្ត​បាន​ចាក់សោ​បន្ទប់​ចេញ​ទៅ​ជួបជុំ​ព្រ​សង្ឃ​ដទៃ ដើម្បី​ឆាន់​អាហារ ពេល​នោះ​គេ​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​បាន​ចូល​ទៅ​លួច​គាស់​ទ្វារ​បន្ទប់​កុដិ​ព្រះសង្ឃ ខណៈ​ពេល​មិន​គង់នៅ​ដោយ​បាន​ឱកាសល្អ​ក៏​ចូល​លួច​យក​លុយ​អស់រលីង លុះ​ពេល​ព្រះ​ចៅអធិការ​វត្ត​និមន្ត​ត្រឡប់​មក​ដល់​បន្ទប់​វិញ ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​កុដិ​ដាច់​ដែក​ជាប់​នឹង​មេសោ លុះ​ពេល​ព្រះសង្ឃ​និមន្ត​ចូល​ដល់​ក្នុង​កុដិ ក៏​ប្រទះ​ឃើញ​កន្លែង​ទុក​បច្ច័យ​របើក ហើយ​បាត់​លុយ​អស់រលីង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏​ចុះ​ទៅ​ដល់​កន្លែង ដើម្បី​សួរនាំ​ដោយ​អ្នក​ភូមិ​ប្រាប់​ថា ចោរ​រូប​នោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ចូល​ក្នុង​ទឹកដី​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។ ក្រោយមក​កម្លាំង​នគរបាល​កំពុង​ញាប់ដៃ​ញាប់​ជើង ធ្វើការ​ស្រាវជ្រាវ​ស្វែង​តាម​រកមុខ​សញ្ញា​ជនសង្ស័យ​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ