Gary Neville ប្រាប់ចំណុចខ្វះខាតបំផុត ដែលបិសាចក្រហមកំពុងជួបពេលបច្ចុប្បន្ន
អង់គ្លេស ៖ លោក Gary Neville បាននិយាយថា ក្រុមបិសាចក្រហម Manchester United នឹងមិនអាចឈ្នះពានរង្វាន់…
អង់គ្លេស ៖ លោក Gary Neville បាននិយាយថា ក្រុមបិសាចក្រហម Manchester United នឹងមិនអាចឈ្នះពានរង្វាន់…
អង់គ្លេស ៖ លោក Gary Neville បាននិយាយថា ក្រុមបិសាចក្រហម Manchester United នឹងមិនអាចឈ្នះពានរង្វាន់ Premier League បានឡើយ ប្រសិនបើ Victor Lindelof និងប្រធានក្រុម Harry Maguire នៅតែចាប់ដៃគូគ្នានៅតំបន់ការពារកណ្តាល។
គូសបញ្ជាក់ថា ក្រុមលោក Ole Gunnar Solskjaer បានរងភាពអាម៉ាស់យ៉ាងខ្លាំងក្នុងផ្ទះខ្លួន ក្នុងជំនួបបើករដូវកាលថ្មី បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើង Crystal Palace ដោយលទ្ធផល ៣-១ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត Lindelof បានសាងកំហុស នាំឲ្យក្រុមភ្ញៀវមានឪកាសរកគ្រាប់បាល់បញ្ចូលទីទាំង ៣គ្រាប់។
Neville ដែលធ្លាប់ជាខ្សែការពារស្តាំរបស់ Man United ហើយបច្ចុប្បន្នជាអ្នកអត្ថាធិប្បាយ និងវិភាគបាល់ទាត់ប្រចាំស្ថានីយ៍ទូរទស្សន៍ Sky Sports បានថ្លែងថា «យើងអាចនិយាយអំពី Sancho ដែលគ្រប់គ្នាកំពុងចូលចិត្ត ប៉ុន្តែរហូតលុះត្រាតែ United អាចរកបានខ្សែការពារកណ្តាលដែលអាចរត់លឿន និងការពារបានល្អម្នាក់ទៀត បើមិនដូច្នេះទេ ពួកគេនឹងមិនអាចឈ្នះពានរង្វាន់លីគបានឡើយ»។
អតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេស ដែលបច្ចុប្បន្នមានវ័យ ៤៥ឆ្នាំបានបន្ថែមទៀតថា «ពួកគេនឹងមិនអាចឈ្នះ Premier League ជាមួយនឹងដៃគូការពារកណ្តាលបែបនេះទេ។ ភាពជាដៃគូការពារកណ្តាលដ៏ល្អបំផុត គឺតែងតែមានអ្នកដែលមានល្បឿនប្រៀបដូចរន្ទះ ដើម្បីរត់ស្កាត់ និងកែប្រែស្ថានភាពដ៏គ្រោះថ្នាក់របស់ក្រុម។ ប៉ុន្តែ Lindelof និង Maguire មិនមានវានោះទេ»៕
ចែករំលែកព័តមាននេះ