ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ឆ្មក់​អ្នកដំណើរ​តែងបាន​​សម្រេច​​រហូត ​ចុង​ក្រោយ​ចប់​ត្រឹម​ជិះ​ចូល​​ក្នុង​វត្ត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​តែងតែ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នក​ធ្វើ​ដំណើរ​តែងតែបាន​សម្រេច​នោះ ពេល​នេះ​អស់​លក្ខ​ហើយ ដោយ​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​តែងតែ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​អ្នក​ធ្វើ​ដំណើរ​តែងតែបាន​សម្រេច​នោះ ពេល​នេះ​អស់​លក្ខ​ហើយ ដោយ​ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល​ឃាត់ខ្លួន​បាន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ ហួត មក​រា ហៅ​ប៊ី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បឹង​ជន្លេន ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល​ខេត្តកណ្ដាល និង​២-​ឈ្មោះ​មិត្ត និមល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ឈើទាល​ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល​ខេត្តកណ្ដាល​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ ដា​ឡែ​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​លក់​បាយ មាន​ទីលំនៅ​ភូមិ​ប៉េ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

បើ​តាម​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បានអោយ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា វេលា​ម៉ោង​៤​រសៀល បុរស​ម្នាក់​ឈ្មោះ ខេ​ង មក​រា ដែល​ត្រូវជា​ប្តី​ជន​រង​គ្រោះ​បាន​ឌុ​ប​ជន​រង​គ្រោះ​ចេញពីផ្ទះ​បងប្អូន​នៅ​ឃុំ​កំពុង​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ក្នុង​គោលបំណង​ត្រលប់​មក​ផ្ទះ​ឪពុក​ម្តាយ​ខ្លួន​វិញ នៅ​ភូមិ​កណ្ដាល ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​យួរ​កាបូប​ចំនួន​១ ដែល​មាន​ប្រាក់​ចំនួន​៤០០ ០០០​រៀល ទូរស័ព្ទ​១​គ្រឿង ម៉ាក IPhone7plus និង​ផោ​រើ​ល​ប៊េ​ង​ចំនួន​១​ផង​ដែរ​។

នគរបាល​បន្ត​ថា លុះដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ខណៈ​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់​មុខ​ខ្លោងទ្វារវត្ត​បុ​ទុម​រង្សី ឬ​ហៅ​វត្ត​តា​មើម ក្នុងភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ឈ្មោះ ហួត មក​រា ជិះ​ម៉ូតូ​ម៉ាក SUZUKI NEX2 ឌុ​ប​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ មិត្ត និមល មក​តាម​ក្រោយ​ជន​រង​គ្រោះ រួច​ក៏​ឆក់​យក​កាបូបយួរ​ពី​ជន​រង​គ្រោះ​តែ​ម្តង រួច​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ចូល​ទៅ​ក្នុង​វត្ត​ព្រះ​ប្រសប់​បាត់ ។

ប្រភព​ដដែល​បន​ត្ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ឆោឡោ និង​ជិះ​ម៉ូតូ​ដេញ​តាម ទើប​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រះ​ប្រសប់ ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​បាន រួម​នឹង​ដកហូត​វត្ថុ​តាង បន្ទាប់​ក៏​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ