ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីធ្វើការមិនឃើញកូនៗ ក៏ដើររក លុះរកឃើញ​ម្នាក់ៗស្លុតចិត្ត​

3 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ តាម​ប្រភពពី​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​​ថា ​មានករណី​ក្មេង​ស្រី​​ចំនួន​២​នាក់​​លង់ទឹក បណ្តាល​ឱ្យ​បាត់បង់ជីវិត​ បង្កការ​ភ្ញាក់​ផ្ងើល​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២០ នៅ​​ចំណុច​ក្នុង​រោងចក្រ​អគ្គី​ស​នី​ធ្យូងថ្ម តំបន់​សេដ្ឋកិច្ច​ពិសេស…

​ខេត្តព្រះសីហនុ ៖ តាម​ប្រភពពី​សមត្ថកិច្ច​​​បាន​ឱ្យ​ដឹង​​ថា ​មានករណី​ក្មេង​ស្រី​​ចំនួន​២​នាក់​​លង់ទឹក បណ្តាល​ឱ្យ​បាត់បង់ជីវិត​ បង្កការ​ភ្ញាក់​ផ្ងើល​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ កញ្ញា ឆ្នាំ​២០២០ នៅ​​ចំណុច​ក្នុង​រោងចក្រ​អគ្គី​ស​នី​ធ្យូងថ្ម តំបន់​សេដ្ឋកិច្ច​ពិសេស ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

ក្មេង​ស្រី​រង​គ្រោះ​ទាំង​២នាក់​ខាងលើ ក្នុងនោះម្នាក់​​ឈ្មោះ​ថន ស្រី​និ​ត អាយុ​៤​ឆ្នាំ មាន​
ឪពុក​ឈ្មោះ​ឈ​ន សុភា អាយុ​៣៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ​ខន ខួច អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ​យ័​។ ​ចំណែក​ម្នាក់ទៀត​​ឈ្មោះ ច​ន មុន្នីនាថ អាយុ​៤​ឆ្នាំ មាន​ឪពុកឈ្មោះ​ច​ន មុនី​តុលា​ អាយុ​៣៧​ឆ្នាំ​ ម្តាយ​ឈ្មោះ​បិត សុខ​ភី អាយុ​៤០​ឆ្នាំ ទីលំនៅ​ភូមិ​ជំរុំ​សៀម ​ស្រុក​សំពៅ​មាស ខេត្តពោធិសាត់ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ ។​

តាម​ការ​បំភ្លឺ​ពី​ឪពុក​ម្តាយ​ក្មេង​រង​គ្រោះ​បាន​​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃកើតហេតុ​ ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ធ្វើការ ដោយ​ទុក​កូន​អោយ​នៅ​ក្នុង​រោង​ស្នាក់​នៅ លុះ​ប្រហែលជា​ម៉ោង​១១​ថ្ងៃត្រង់ ពេល​ចេញពី​ធ្វើការវិញ​ ​មិនឃើញកូន​ ក៏​នាំ​គ្នា​ដើរ​រក ​ស្រាប់តែ​ប្រទះឃើញ​​លង់​ក្នុង​ថ្លុក​ទឹក​ក្បែរ​កន្លែង​ស្នាក់​នៅ ដោយ​ដៃ​ក្មេង​ទាំង​ពីរ​កាន់​ជាប់​គ្នា ។ ភ្លាម​ៗនោះ​ ពួកគាត់​បាន​បញ្ជូន​ទៅ​​មណ្ឌល​សុខភាព​ឃុំ​រាម ដើម្បី​សង្គ្រោះ​ដែរ ​ប៉ុន្តែ​គ្រូ​ពេទ្យ​ប្រាប់​ថា ក្មេង​ទាំង​២​​បាត់បង់ជីវិត​​ទៅ​ហើយ​។

បច្ចុប្បន្ន សពក្មេងស្រីរងគ្រោះទាំង​២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ​ដើម្បីយកទៅធ្វើបុណ្យ​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ