ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទ្រាំ​លែង​បាន​ប្តឹង​ប្តី​! ក្រោយ​ពី​កាណូត​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​អ្នក​រត់​កាណូត​ដរ​ម្នាក់​បាន​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ឱ្យ​ក៏​កើត​ទៅ​ជា​រឿង​ក្តៅក្រហាយ ណាមួយ​ដោយសារ​តែ​អំណាច​ស្រា​ចូល​ផង​នោះ ក៏​បាន​យក​សាំង​ចាក់​ដុត​កាណូត​ឲ្យ​ឆេះ​ខ្ទេចខ្ទី​អស់​តែ​ម្តង​។ ប៉ុន្តែ​សំណាងល្អ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​មាត់ទន្លេ​ក្នុងភូមិ​ព្រែក​លីវ​ទី​៤ ឃុំ​រកា​អារ ស្រុក​កងមាស រួម​នឹង​សមត្ថកិច្ច​ឃើញ​ក៏​នាំ​គ្នា​អន្តរាគមន៍​ជួយ​ពន្លត់​ទាន់​ពេល…

ខេត្តកំពង់ចាម ៖ បុរស​អ្នក​រត់​កាណូត​ដរ​ម្នាក់​បាន​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ឱ្យ​ក៏​កើត​ទៅ​ជា​រឿង​ក្តៅក្រហាយ ណាមួយ​ដោយសារ​តែ​អំណាច​ស្រា​ចូល​ផង​នោះ ក៏​បាន​យក​សាំង​ចាក់​ដុត​កាណូត​ឲ្យ​ឆេះ​ខ្ទេចខ្ទី​អស់​តែ​ម្តង​។ ប៉ុន្តែ​សំណាងល្អ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​មាត់ទន្លេ​ក្នុងភូមិ​ព្រែក​លីវ​ទី​៤ ឃុំ​រកា​អារ ស្រុក​កងមាស រួម​នឹង​សមត្ថកិច្ច​ឃើញ​ក៏​នាំ​គ្នា​អន្តរាគមន៍​ជួយ​ពន្លត់​ទាន់​ពេល តែ​រង​ការ​ខូចខាត​អស់​មួយ​ផ្នែក ដោយ​ទ្រាំទ្រ​នឹង​ទ​ង្វើ​របស់​ប្ដី​មិន​បាន​ស្ត្រី​ជា​ប្រពន្ធ​ប្ដឹង​សុំ​លែងលះ​ដែល​គ្រោង​ឲ្យ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ កញ្ញា នេះ​តែ​ម្តង​។

លោក​ឡាយ តាំង​ហ៊ី មេឃុំ​រកា​អា មាន​ប្រសាសន៍​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ថា ពេល​ដែល​រត់​កាណូត​ដរ​ទទឹង​ទន្លេមេគង្គ​បណ្ដើរ បុរស​ជា​ម្ចាស់​កាណូត​ឈ្មោះ​ជួន ចាន់​ថន ហៅ​ម៉ិច អាយុ​៣៦​ឆ្នាំ បាន​នាំ​គ្នា​ផឹកស្រា​បៀរ​បណ្ដើរ ចាប់តាំងពី​វេលា​ម៉ោង​១០​ព្រឹក​ម្ល៉េះ ដោយ​បាន​ចម្លង​អ្នកដំណើរ​ពី​ស្រុក​កងមាស ទៅ​កាន់​ស្រុក​ស្រី​សន្ធរ​។ លុះ​រហូត​មក​ដល់​ពេល​ល្ងាច​ថ្ងៃ​ដដែល (១៧ កញ្ញា​) ពេល​ដែល​ចត​កាណូត​នៅ​មាត់ច្រាំង​ទន្លេ បុរស​នេះ​ក៏​បាន​បន្ត​ផឹក​ជាមួយ​មនុស្ស​ចំនួន​៤​នាក់​ទៀត ដែល​ជា​មិត្ត​ភ​ក្កិ​របស់​ខ្លួន​។

លោក​មេឃុំ​រកា​អារ មាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​ប្ដី​កំពុង​តែ​ផឹក​បន្ត​នៅ​លើ​កាណូត​នោះ ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​បៅ ម៉េ​ង​ទី អាយុ​២៦​ឆ្នាំ បាន​មក​ដល់​ក៏​ឃើញ​ប្ដី​ផឹក​បែប​នេះ ក៏​ស្ដី​បន្ទោស រហូត​ដល់​មានការ​ឈ្លោះប្រកែក​ពាក្យ​សម្ដី​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឱ្យ​បុរស​ជា​ប្ដី​ទ្រាំ​មិន​បាន ក៏​យក​ប្រេងសាំង​ចាក់​ដុត​កាណូត​ចម្លង​នៅ​ផ្នែក​ខាងក្រោយ​តែ​ម្តង ជា​ហេតុ​បណ្ដាល​ឲ្យ​ភ្លើង​ឆាបឆេះ​សន្ធោរ​សន្ធៅ និង​មាន​ផ្សែង​ខ្មួលខ្មាញ់​ហ៊ុយ​ទៅ​លើ​អាកាស​។

លោក​មេឃុំ​បន្ត​ថា ក្នុង​ពេល​នោះ​ដែរ មាន​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​តាម​ដងផ្លូវ​មាត់ទន្លេ​ឃើញ​បែប​នេះ ក៏​នាំ​គ្នា​ចេញ​មក​មើល តែ​ដំបូង​ឡើយ​មិន​មាន​អ្នក​ណា​ហ៊ាន​ចូល​ជួយ​នោះ​ទេ​។ ទាល់តែ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រក​ការ​ចុះ​មក​ដល់ ទើប​នាំ​គ្នា​ជួយ​ពន្លត់ភ្លើង​ដែល​ឆេះ​មិន​ដល់​កន្លះ​ម៉ោង បណ្ដាល​ឲ្យ​រលត់​ទៅ​វិញ ហើយ​កាណូត​នេះ​បាន​រង​ការ​ខូចខាត​មួយ​ផ្នែក​ផង​ដែរ​។ ក្នុង​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​នោះ បុរស​ជា​ប្ដី និង​ជា​ម្ចាស់​កាណូត​មិន​បាន​ជួយ​ពន្លត់​ជាមួយនឹង​ប្រជាពលរដ្ឋ​ឡើយ គឺ​បាន​ត្រឹមតែ​ឈរ​មើល ហើយ​ថែម​ទាំង​ប្រ​លយ​ពាក្យ​ថា «​អញ​រង់ចាំ​ឱកាស​នេះ​យូរហើយ​…» ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បាន​ប្ដឹង​មក​សមត្ថកិច្ច​ដោយ​សុំ​លែងលះ​គ្នា ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែកញ្ញា ២០២០ ហើយ​ការ​សម្រេចចិត្ត​របស់​ប្រពន្ធ​មិនដឹង​ថា តើ​លែងលះ​គ្នា​ធម្មតា ឬ​មួយ​ក៏​ឱ្យ​សមត្ថកិច្ច​ចាត់វិធានការ​ណ៍​លើ​បុរស​ជា​ប្ដី​តាម​ច្បាប់​ដែរ​ឬ​មួយ​ក៏​យ៉ាងណា​នោះ​ទេ?

លោក​មេឃុំ​រកា​អា បាន​បញ្ជាក់​បន្ថែម​ថា នា​ពេល​កន្លង​មក បុរស​ជា​ប្ដី​រូប​នេះ​ធ្លាប់​ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើការ​អប់រំ​ម្ដង​រួច​មក​ហើយ​។ តាំងពី​ចាប់ដៃ​គ្នា​ជា​ប្ដី​ប្រពន្ធ​មក​ដល់​សព្វ​ថ្ងៃនេះ បុរស​រួប​នេះ​មានកូន​តូច​ម្នាក់​អាយុ​មិន​ទាន់​បាន​មួយ​ខួប​នៅឡើយ​ទេ​។ លុះ​មក​ដល់​លើក​ក្រោយ ដោយសារ​តែ​ទ​ង្វើ​របស់​ប្ដី​ដុត​បំផ្លាញ​កាណូត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពន្ធ​ទ្រាំទ្រ​មិន​បាន ទើប​សម្រេចចិត្ត​ប្ដឹង​លែងលះ​តែ​ម្តង​។ ហើយ​នៅ​ថ្ងៃ​កើតហេតុ​នោះ កាណូត​សម្រាប់​ឆ្លង​ដរ​ទទឹង​ទន្លេមេគង្គ បើ​សិន​ជា​មិន​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជួយ​ពន្លត់​ទាន់​ពេល ម្ល៉េះ​កាណូត​នេះ​នឹង​ត្រូវ​ឆេះ​ហ្ន​ត់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ