ម្ចាស់ផ្ទះ​ដើរ​លេង​ដល់​មណ្ឌលគិរី ស្រាប់​តែ​ក្នុងផ្ទះ​បាត់​អស់​ជាង​២​ម៉ឺន​ដុល្លារ


ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ចោរ​គាស់​ផ្ទះ​លួច​យក​ទ្រព្យសម្បត្តិ មាសប្រាក់ លុយកាក់​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ម្ចាស់ផ្ទះ​ចេញ​ដើរ​លេង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដល់​ខេត្ត​ម​ណ្ឌ​គិរី ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ សួន ច​ន្ថា ភេទ​ស្រី អាយុ ៤៧​ឆ្នាំ មុខរបរ​លក់​សំបក់​កង់​រថយន្ត គ្រឿងបន្លាស់​រថយន្ត ប្ដូរ​ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ និង​វេ​លុយ​ទ្រូ​ម៉ា​នី ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដើម​ត្រាំ​ង ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាម​ការ​អះអាង​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា សម្ភារៈ​ដែល​បាត់បង់​រួម​មាន ៖ ១.​ប្រាក់​ដុល្លារ ៦.០០០ ដុល្លារ​អា​មេ​រិ​ក​, ២.​ប្រាក់​រៀល ១៦.០០០.០០០ រៀល​, ៣.​ខ្សែ​.​ក​លោហៈធាតុ​ពណ៌​លឿង​ដាំ​ពេជ្រ​១​ខ្សែ មាន​តម្លៃ ៦.០០០​ដុល្លារ​, ៤.​ខ្សែ​.​ក​លោហៈធាតុ​ពណ៌ ស ១​ឈុត តម្លៃ​១.៣៥០​ដុល្លារ​, ៥.​ខ្សែដៃ​លោហៈធាតុ ពណ៌​លឿង​១​ខ្សែ តម្លៃ​១.០០០​ដុល្លារ​,៦.​ចិញ្ចៀន​លោហៈធាតុ ពណ៌​លឿង ដាំ​ពេជ្រ​១​វង់ មាន​តម្លៃ ១.០០០​ដុល្លារ​, ៧.​បណ្តោង​ខ្សែ​.​ក តម្លៃ​១០០​ដុល្លារ​, ៨.​ខ្សែ​.​ក​លោហៈធាតុ​ពណ៌​លឿង ២​ខ្សែ តម្លៃ ២.០០០ ដុល្លារ​, ៩.​ចិញ្ចៀន​លោហៈធាតុ ពណ៌​លឿង ដាំ​ពេជ្រ​១​វង់ តម្លៃ​៦០០​ដុល្លារ​, ១០.​បណ្តោង​ខ្សែ​.​ក​គុ​ជ​ខ្យង​១ តម្លៃ​៥០០​ដុល្លារ និង​១១.​បណ្តោង​ខ្សែ​.​ក​លោហៈធាតុ ពណ៌​ស ១ មាន​តម្លៃ​២៥០​ដុល្លារ ។ ដែល​សរុប​ជា​ទឹកប្រាក់​គឺ ១៨.៨០០ ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​រៀល ១៦.០០០.០០០​រៀល​ឯណោះ ។

ចំណែក​វត្ថុ​តាង​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​យក​បាន​រួម​មាន ៖ ១.​កាំបិត​បុ័ងតោ​ដង​ឈើ​ផ្លែ​ដែក ប្រវែង​៣០​សង្ទីម៉ែត្រ​, ២.​កាំបិត​បុ័ងតោ​ដង​ជ័រ​ផ្លែ​ដែក​ប្រវែង​៣០​សង្ទីម៉ែត្រ​, ៣.​សោរ​៣​គ្រាប់​, ៤.​ដែក​ដាប់​ចំនួន​១ និង​៥.​មេសោ​ចំនួន​៣ (​ខូចរ​ប៉ើ​ក​) ទៀត​ផង ។

ម្ចាស់ផ្ទះ​ខាងលើ​បន្ត​ថា មុន​ពល​កើតហេតុ កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ពួក​គាត់ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ចេញដំណើ​ង​ដើរ​លេង​កំសាន្ត​នៅ​ខេត្ត​មណ្ឌល​គី​រី រយៈពេល​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ លុះដល់​ថ្ងៃ​ទី​១៨ កញ្ញា វេលា​ម៉ោង​៥​និង​៤០​នាទី​ព្រឹក ខណៈ​ពេល​សមត្ថកិច្ច​បុ​ស្តិ៍​នគរបាល​រដ្ឋ​ឃុំ​អន្លង់​រមៀត បាន​ចេញ​ល្បាត​តាម​ដងផ្លូវ​ក៏​ឃើញ​ទ្វាររបង​មុខ​ផ្ទះរ​ប៉ើ​ក ក៏​មានការ​សង្ស័យ ទើប​ឈប់​មើល ហើយ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​រូប​គាត់​ថា មាន​ចោរ គាស់​ផ្ទះ ។

ម្ចាស់ផ្ទះ​បន្ត​ថា ភ្លាម​ៗ​នោះ រូប​គាត់​ជា​ជន​រង​គ្រោះ​បាន​តេ​ប្រាប់​ប្អូនប្រុស​ឈ្មោះ សួន គឹ​ម​សុង ឲ្យ​ទៅ​មើល​ជាមួយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​អន្លង់​រមៀត ទើប​ដឹង​ថា មាន​ចោ​ចូល​គាស់​ផ្ទះ​លួច​យក​លុយកាក់ និង​សម្ភារៈ​ពិតប្រាកដ​មែន ។ ភ្លាម​នោះ​ផង​ដែរ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក៏​បាន​ធ្វើការ​ហ៊ុម​ព័ទ្ធ​កន្លែង​កើតហេតុ​រួច ក៏​រាយការណ៍​ទៅ​ផ្នែក​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​តាម​នីតិវិធី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ