ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ខេត្តរតន​គិរី​ចុះ​ប្រតិ​បត្តិ​ការ​ឆែក​ឆេរទី​តាំង​លក់​កាវ​៥០២​ក្លែង​ក្លាយ​នៅ​ផ្សារ​ក្រុង​បាន​លុង

10 ឆ្នាំ មុន

ខេត្ត​រតន​គិរី​ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី និង​ក្រុង​បាន​លុង​ដឹក​នាំ​ដោយ​លោក​ជា សុភ័ក្ត្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ ដោ​យ​មានការ​ចូល​រួម​ពី​តំណាង​ក្រុម​ហ៊ុន​វៃយ៍​ជូ​ ចំកាត់​ជា​ក្រុម​ហ៊ុន​ផលិត​កាវ​

ខេត្ត​រតន​គិរី​ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតន​គិរី និង​ក្រុង​បាន​លុង​ដឹក​នាំ​ដោយ​លោក​ជា សុភ័ក្ត្រ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ ដោ​យ​មានការ​ចូល​រួម​ពី​តំណាង​ក្រុម​ហ៊ុន​វៃយ៍​ជូ​ ចំកាត់​ជា​ក្រុម​ហ៊ុន​ផលិត​កាវ​៥០២ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា នេះ បាន​និង​កំពុង​ចុះ​ប្រតិ​បត្តិ​ការ​ឆែក​ឆេរ​ទី​តាំង​លក់​កាវ​៥០២​​នៅ​ផ្សារ​ក្រុង​បាន​លុង​។

​ក្នុង​ប្រតិ​បត្តិ​ការ​នេះ​គេ​មិន​ទាន់​ដឹង​ពី​តួ​លេខ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ ព្រោះ​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ឆែក​ឆេរ​ទីតាំង​លក់​កាវ​៥០២​ដែល​មាន​យីហោ​ម៉ាក់​អាជា ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡាបាន​សៀក ក្រុង​បាន​លុង​ និង​ទីតាំង​មួយ​ទៀត​មាន​យីហោ​សេងកុង​កាន់ ស្ថិត​ក្នុង​ភូមិ​អូកន្សែង សង្កាត់​អូ​កន្សែង ក្រុង​បាន​លុង​។

បើតាម​​​លោក​ឌួង សុគន្ធ​ថៃ តំណាង​ក្រុម​ហ៊ុន​កាវ​៥០២​បាន​ឱ្យ​ដឹង​ថា កាវ​៥០២របស់​ក្រុម​ហ៊ុន​ពិត​មាន​ស្លាក​សញ្ញា​ស្រី​ក្មេង​នៅ​ពី​លើ​ប្រអប់​ ដោយ​ឡែក​សព្វ​ថ្ងៃ​អាជីវ​ករ​បាន​ដាក់​លក់​កាវ​៥០២​ក្លែង​ក្លាយ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀត​ណាម​ អត់​មាន​ស្លាក​សញ្ញា​ច្បាស់​លាស់​ មាន​ដប​តូច-ធំ​ គ្មាន​គុណ​ភាព​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព